បន្ទាប់ពីការចាក់មនុស្សនៅខាងក្រៅបរិវេណការិយាល័យប្រធានាធិបតី ជនជាតិកូរ៉េខាងត្បូង ព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ

កូរ៉េខាងត្បូង  អ្នកស្រុកកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេមានការព្រួយបារម្ភ អំពីសុវត្ថិភាពសាធារណៈបន្ទាប់ពីមន្ត្រីនគរបាលពីរនាក់ ត្រូវបានគេចាក់ នៅខាងក្រៅបរិវេណនៃការិយាល័យប្រធានាធិបតីក្នុងរដ្ឋធានី សេអ៊ូលមក ។

មន្ត្រីនគរបាលម្នាក់ ត្រូវបានចាក់ចំពោះ និង ម្នាក់ទៀត ចំដៃខាងឆ្វេងនៅម៉ោង១:២០នាទីរសៀល បន្ទាប់ពីមន្ត្រីនគរបាលទាំងពីររូបនោះ បានព្យាយាមបង្រ្កាបបុរសចំណាស់វ័យ៧០ឆ្នាំម្នាក់ ដែលបានស្រែកពីមុខបរិវេណការិយាល័យប្រធានាធិបតី។ ពួកគេនិយាយថា មន្ត្រីនគរបាលពីរនាក់នោះ ត្រូវបានគេដឹកទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗផងដែរ បើតាមការរាយការណ៍ពីទីភ្នាក់ងាព័ត៌មានយុនហាប់ (Yonhap) ។

អ្នកក្រុងសេអ៊ូលម្នាក់ បាននិយាយថាព្រឹត្ដិការណ៍ដ៏រន្ធត់បែបនេះ បានកើតមានឡើងជាញឹកញាប់ ដែលធ្វើអោយនាងមានអារម្មណ៍ថាពុំមានសុវត្ថិភាពនៅពេលធ្វើដំណើរពេលយប់ ។

ការិយាល័យព័ត៌មានយុនហាប់ មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ហើយគេក៏មិនច្បាស់ដែរថា ប្រធានាធិបតីស្ថិតនៅក្នុងការិយាល័យដែរឬអត់នៅពេលនោះ ។

តំបន់ខាងក្រៅបរិវេណនោះ ជារឿយៗជាកន្លែងបាតុកម្មនយោបាយ និងការតវ៉ា។ ឆ្នាំនេះ មានបុរសម្នាក់បានបន្ដចាក់មនុស្សតាមអំពើចិត្តក្នុងក្រុងតូច ដែលមានអ្នកដំណើរចេញចូលនៅជិតរដ្ឋធានីសេអ៊ូល ដែលបណ្ដាលឲ្យមនុស្ស១៤នាក់រងរបួស តែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយចាក់នឹងកាំបិតមួយករណី នៅក្នុងក្រុងសេអ៊ូលនេះ៕