គ្រាប់បែកកំណត់គោលដៅ អាមេរិកគ្រោងបញ្ជូនទៅឲ្យអ៊ីស្រាអែល
បរទេស៖ ការជូនដំណឹងដល់សភាសហរដ្ឋអាមេរិកថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំផែនការផ្ទេរប្រាក់ចំនួន ៣២០លានដុល្លារនៃការលក់គ្រាប់បែកកំណត់គោលដៅសម្រាប់អ៊ីស្រាអែល នេះបើយោងតាមប្រភព ដែលដឹងអំពីផែនការនេះបាននិយាយកាលពីថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ រដ្ឋបាលអាមេរិកបានផ្ញើការជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ដល់បណ្ដាមេដឹកនាំសភា អំពីការផ្ទេរផែនការនៃប្រភេទគ្រាប់បែកកំណត់គោលដៅ ដែលជាប្រភេទអាវុធដឹកនាំដោយយន្តហោះចម្បាំង នេះបើតាមសារព័ត៌មាន WSJ បានរាយការណ៍ជាលើកដំបូង ។ ក្រុមហ៊ុនផលិតអាវុធ រ៉ាហ្វាអែល (Rafael) របស់អាមេរិក នឹងផ្ទេរគ្រាប់បែកទាំងនោះទៅឱ្យក្រុមហ៊ុនមេរបស់ អ៊ីស្រាអែល ឈ្មោះថាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធកាពារជាតិអ៊ីស្រាអែល … Read More