គ្រាប់បែកកំណត់គោលដៅ អាមេរិកគ្រោងបញ្ជូនទៅឲ្យអ៊ីស្រាអែល
បរទេស៖ ការជូនដំណឹងដល់សភាសហរដ្ឋអាមេរិកថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden កំពុងរៀបចំផែនការផ្ទេរប្រាក់ចំនួន ៣២០លានដុល្លារនៃការលក់គ្រាប់បែកកំណត់គោលដៅសម្រាប់អ៊ីស្រាអែល នេះបើយោងតាមប្រភព ដែលដឹងអំពីផែនការនេះបាននិយាយកាលពីថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
រដ្ឋបាលអាមេរិកបានផ្ញើការជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ដល់បណ្ដាមេដឹកនាំសភា អំពីការផ្ទេរផែនការនៃប្រភេទគ្រាប់បែកកំណត់គោលដៅ ដែលជាប្រភេទអាវុធដឹកនាំដោយយន្តហោះចម្បាំង នេះបើតាមសារព័ត៌មាន WSJ បានរាយការណ៍ជាលើកដំបូង ។
ក្រុមហ៊ុនផលិតអាវុធ រ៉ាហ្វាអែល (Rafael) របស់អាមេរិក នឹងផ្ទេរគ្រាប់បែកទាំងនោះទៅឱ្យក្រុមហ៊ុនមេរបស់ អ៊ីស្រាអែល ឈ្មោះថាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធកាពារជាតិអ៊ីស្រាអែល RADS សម្រាប់ប្រើប្រាស់ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ បើតាមសារព័ត៌មាននោះបាននិយាយដោយដកស្រង់ការឆ្លើយឆ្លងដែលខ្លួនបានមើលឃើញ ។
កាលពីព្រឹកថ្ងៃច័ន្ទ អង្គការសហប្រជាជាតិបាននិយាយថា តំបន់ហ្កាហ្សា កំពុងក្លាយជា «ទីបញ្ចុះសពសម្រាប់កុមារ» ដែលបង្កើនការទាមទារឱ្យមានបទឈប់បាញ់ ខណៈក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល មានលើសពី ១០.០០០នាក់ហើយ ៕