យ៉េម៉ែន៖ ក្រុមហ៊ូធី ប្រើសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដើម្បីបង្ហាញអាវុធ ស្របគ្នានាវាចម្បាំងអាមេរិក ប្រចាំការ នៅឧបទ្វីបអារ៉ាប់
បរទេស៖ មានមូលដ្ឋានប្រទេសនៅយ៉េម៉ែន ចលនា Ansarullah ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាក្រុមឧទ្ទាមហ៊ូធី បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនចំនួនបីលើកមកលើប្រទេសអ៊ីស្រាអែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានបន្ថែមទៅលើការធ្លាក់ពីលើអាកាស នៅក្នុងតំបន់ ចំពេលមានសង្រ្គាមដែលកំពុងបន្តរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ។
ក្រុមហ៊ូធី បានវាយប្រហារជាការបង្ហាញ ដែលមិនធ្លាប់មានពីមុនមកនូវអាវុធដ៏សម្បើមរបស់ក្រុមនេះ ដែលមានបរិមាណច្រើន និងទំនើប ហើយអាចបង្ហាញពីការគំរាមកំហែងដ៏ខ្លាំងក្លាដល់នាវាចម្បាំងអាមេរិក ដែលកំពុងប្រតិបត្តិការក្នុងផ្លូវទឹកដ៏មានតម្លៃជាយុទ្ធសាស្ត្រជុំវិញឧបទ្វីបអារ៉ាប់ ។
ក្រុមហ៊ូធី បានវាយប្រហារជាដំបូងរបស់ខ្លួន ត្រូវបានគេរាយការណ៍កាលពីថ្ងៃទី១៩ ខែតុលា នៅពេលដែលនាវាពិឃាតបំពាក់ដោយមីស៊ីលតម្រង់គោលដៅបញ្ជាពីចម្ងាយ USS Carney របស់កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅចំនួន៤គ្រាប់ និងយានដ្រូនចំនួន១៥គ្រឿង ខណៈដែលពួកវាបានហោះសំដៅទៅភាគខាងជើងលើសមុទ្រក្រហម ដែលទំនងជាឆ្ពោះទៅប្រទេសអ៊ីស្រាអែល ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលរហូតមកដល់ពេលថ្មីៗនេះ បានប្រយុទ្ធជាមួយក្រុមហ៊ូធី អស់រយៈពេលជាច្រើនឆ្នាំ តាមសេចក្តីរាយការណ៍ បានស្ទាក់ចាប់មីស៊ីលទី៥ ដែលបាញ់ចេញពីប្រទេសយ៉េម៉ែន នាថ្ងៃនោះ។
ក្រោយមកក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា មីស៊ីលជាច្រើនគ្រាប់របស់ក្រុមហ៊ូធីមានរយៈចម្ងាយមិនតិចជាង២.000គីឡូម៉ែត្រ ឬប្រហែល ១.២៤០ម៉ាយ។