សម្ដេចធិបតី៖ ប្រសាសន៍សំខាន់ៗ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ១៥០០០ នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់នៅតាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ។

 

* ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបសំណេះសំណាលជាមួយបងប្អូនទាំងអស់ នាពេលនេះ គឺមិនមែនជាកិច្ចជំនួបចុងក្រោយទេ គឺនៅមានបន្តបន្ទាប់ទៀត ដើម្បីបន្តស្វែងរកដំណោះស្រាយជូនដល់បងប្អូន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្មករ និយោជិត គឺជាកម្លាំងចលករមួយផ្នែកនៅក្នុងការជួយជំរុញដល់ កំណើនសេដ្ឋកិច្ចកម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រោកចក្រសហគ្រាសនីមួយៗប្រៀបបានដូចជាឋាមពល ឬថ្ម ដើម្បីសាកប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈថ្មមានឋាមពលខ្លាំងភាពរីកចម្រើនប្រទេសក៏កាន់តែខ្លាំងយ៉ាងដូច្នេះដែរ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ បន្តថ្លែងអំណរគុណ ដល់កម្មករ និយោជិត ដែលតែងតែបោះឆ្នោតគាំទ្រ ដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ គឺតាំងពីជាប្រទេសដែលទទួ លការឧបត្ថម្ភស្ទើរតែទាំងស្រុងពីប្រទេសជាមិត្ត មកជាប្រទេសដែលមានលទ្ធភាពផ្គត់ផ្គង់ និងផលិត ដោយខ្លួនឯង ព្រមទាំងនាំចេញទៅក្រៅប្រទេសថែមទៀត។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឯកភាព និងជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានលឿន ដើម្បីប្រជាពលរដ្ឋឆាប់បានយកទៅប្រើប្រាស់។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ទារកដែលកើតនៅអំឡុងពេលនេះ មានសំណាងខ្ពស់ជាងឪពុកម្ដាយ របស់ខ្លួនដែលកើតនៅអំឡុងរបបខ្មែរក្រហម ដោយសារបច្ចុប្បន្នស្ថានភាពសុខភាពម្ដាយឪពុករបស់ គេកាន់តែប្រសើរ មានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចំពោះសុខភាពម្ដាយ មានពេទ្យដែលមានវិជ្ជា ជីវៈនៅតាមមូលដ្ឋានពលរដ្ឋរស់នៅ និងមានការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលជាដើម។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ តាមបទពិសោធន៍ដែលខ្ញុំធ្លាប់ទៅបំពេញទស្សនកិច្ចនៅប្រទេសនានា ឃើញថា ឆ្នេរខ្សាច់សមុទ្រកម្ពុជា គឺស្ថិតនៅលំដាប់កំពូល។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា កត្តាចម្បងបំផុត គឺត្រូវមានសន្តិភាព និងស្ថិរភាព ព្រមទាំងមានគោលនយោបាយត្រឹមត្រូវ (គឺបញ្ចប់សង្គ្រាម, សេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតត្រឹមត្រូវ) ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវនោះទេ ពោលគឺត្រូវទំនាក់ទំនងគ្រប់ប្រទេសទាំងអស់ ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ ចំណុចនេះសម្តេចធិបតី ក៏បានចំអកឲ្យគណបក្សណាមួយនោះ មិនទាន់ទាំងជាប់ឆ្នោតធ្វើនាយករដ្ឋមន្រ្តីផង ប្រកាសប្រឆាំង ឬកម្ចាត់ប្រទេសនេះ ប្រទេសនោះបាត់ទៅហើយ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺកែប្រែខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចទី២ ទៅជាខេត្តដែលមានការអភិវឌ្ឍពហុបំណង និងកាន់តែរីកចម្រើន។

-សម្ដេចធិបតី ជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ឱ្យអាចរត់ក្នុងល្បឿនយ៉ាងតិច ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងកំពុងកែប្រែឃ្លាំងដាក់ទំនិញមួយបន្ថែមទៀត ដើម្បីរៀបចំជាផែឱ្យ នាវាដឹកទំនិញចូលចត ដោយសារកម្ពុជាមានកំណើននៃការដឹកជញ្ជូនច្រើន។

-សម្ដេចធិបតី៖ ពិធីបុកគ្រឹះផ្លូវការពង្រីកការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងរៀបចំធ្វើនៅដំណាច់ឆ្នាំ២០២៣ នេះ។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តផ្សេងៗ ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការបណ្ដាក់ទុននៅកម្ពុជា។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ ចំគោលដៅ និងសក្ដានុពលនៅតាមតំបន់នីមួយៗ ដើម្បីធ្វើឱ្យគ្រប់វិស័យដំណើរការ និងមានការរីកចម្រើនគ្រប់ ផ្នែក។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សមត្ថកិច្ច និងអាជ្ញាធរគ្រប់ផ្នែក ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់នៅ ខេត្តព្រះសីហនុឱ្យបានកាន់តែល្អ ដើម្បីទាក់ទាញវិនិយោគ និងទេសចរទៅកម្សាន្ត។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលមានគម្រោងភ្ជាប់ផ្លូវហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅ កាន់តំបន់ទេសចរណ៍នៅថៃ វៀតណាម ម៉ាល់ឌីវ និងហ្វីលីពីនជាដើម ដើម្បីបង្កើនការវិនិយោគ និង ទេសចរនៅកម្ពុជា។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខេត្តព្រះសីហនុ បើធ្វើត្រូវ មិនត្រឹមតែអាចចិញ្ចឹមពលរដ្ឋបានជាច្រើន លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែជាខេត្តនាំមុខ ដែលនឹងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើនកាន់តែ លឿន។

-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំឡុងខ្ញុំបំពេញទស្សនកិច្ចនៅចិន វិនិយោគិនចិននៅខេត្តព្រះសីហនុ បានឡើងថា ខេត្តព្រះសីហនុ មានសុខសុវត្ថិភាពល្អ មានបុគ្គលិក និងវិនិយោគិន មកពីប្រទេសចិនជាច្រើនកំពុងធ្វើការ និងប្រកបអាជីវកម្មផ្សេងៗនៅខេត្តព្រះសីហនុ។