ណាសា​៖ តេស្តក្បាល​បាញ់​កម្លាំង​រុញ​ច្រាន​របស់​ម៉ាស៊ីន​រ៉ុក្កែត ​បោះ​ពុម្ព​ 3D

NASA ទីភ្នាក់​ងារ​អវកាស​អាមេរិក ទើប​តែ​បាន​ធ្វើ​ការ​សាកល្បង​ក្បាល​បាញ់​កម្លាំង​ រុញ​ច្រាន​របស់​ម៉ាស៊ីន​រ៉ុក្កែត​អវកាស​ ​ដែល​ផលិតដោយ​បច្ចេក​វិទ្យា​បោះ​ពុម្ព​ 3D នៅ​ឯ​មជ្ឈមណ្ឌលអវកាស​ Marshall ក្នុង​រដ្ឋ Alabama សហរដ្ឋ​អាមេរិក ​។ គម្រោង​នេះ​ត្រូវ​បានអនុវត្ត​ដោយ​ណាសា​ សហការ​ជាមួយ​នឹង​ដៃគូ​ចំនួន​ពីរ​គឺ Elementum 3D និង​ RPM Innovations ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​សារធាតុ​បន្ថែម ​ដែល​មាន​ប្រតិកម្ម​ សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទីបួន​ (RAMFIRE) របស់​ណាសា​។ RAMFIRE ប្រើ​ប្រាស់​ការ​រួម​ផ្សំ​ជាមួយ​នឹង​​បច្ចេកវិទ្យា​បោះ​ពុម្ព​ 3D និង​អាលុយមីញូម​ ដើម្បី​កាត់បន្ថយ​ពេល​វេលា​ … Read More

ការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជា-អាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ៖ ការសន្យាបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត រវាង រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិកលើការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ​បទឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឧក្រិដ្ឋផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់សន្តិសុខដល់ប្រជាជន និងប្រទេសទាំងពីរ ។ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងកិច្ចជំនួបជាច្រើនម៉ោង កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅវិមានសន្តិភាព ភាគីទាំងពីរបានលើកឡើងអំពី ការប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើ​ការងារ​សន្ដិសុខ​ ផ្លាស់ប្ដូរព័ត៌មាន ​ដើម្បីទប់ស្កាត់អំពើភេរវកម្ម ​បទល្មើស … Read More

ដកខ្លួនជាផ្លូវការ! រុស្ស៊ី ចេញពីសន្ធិសញ្ញា កងកម្លាំងប្រដាប់អាវុធអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ដ៏សំខាន់

រុស្ស៊ី៖ ការដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាសន្តិសុខដ៏សំខាន់មួយ ប្រទេសរុស្ស៊ី បានដាក់កម្រិតប្រភេទសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធធម្មតា ដោយបានបន្ទោសសហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចសន្តិសុខ ក្រោយសង្គ្រាមត្រជាក់ជាមួយនឹងការពង្រីកសម្ព័ន្ធភាពយោធារបស់អង្គការណាតូ កាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា កន្លងមកនេះ។ រយៈពេលមួយឆ្នាំបន្ទាប់ពីព្រឹត្តិកាណ៍ដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង និងបានដាក់ដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បាន លើប្រភេទគ្រឿងយុទ្ធោបករណ៍យោធាធម្មតាដែលអង្គការណាតូ និងសន្ធិសញ្ញាវ៉ាសូវី អាចដាក់ពង្រាយបាន  ត្រូវបានចុះហត្ថលេខា លើសន្ធិសញ្ញាស្តីពី កងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ឆ្នាំ១៩៩០ មួយនេះ ។ សន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដើម្បីការពារភាគីណាមួយនៃសង្រ្គាមត្រជាក់ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុកយ៉ាងឆាប់រហ័សប្រឆាំងនឹងភាគីម្ខាងទៀតនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែមិនមានប្រជាប្រិយនៅក្នុងទីក្រុង មូស្គូ នោះទេ ព្រោះវាបានធ្វើឱ្យខូចប្រយោជន៍របស់សហភាពសូវៀត នៅក្នុងការប្រើប្រាស់សព្វាវុធធម្មតា … Read More

រុស្ស៊ីថា ក្នុងសង្រ្គាមហ្កាហ្សា ការលើកឡើងពីនុយក្លេអ៊ែររបស់អ៊ីស្រាអែល បង្កជាសំណួរជាច្រើន

រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីថា ការលើកឡើងរបស់រដ្ឋមន្ត្រីវ័យក្មេងអ៊ីស្រាអែល ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់ប្រទេសនេះ ក្នុងការវាយប្រហារនុយក្លេអ៊ែរ លើតំបន់ហ្កាហ្សា បានធ្វើឱ្យមានការចោទសួរជាច្រើន បានកាលពីថ្ងៃអង្គារ ទី០៧ ខែវិចិ្ឆកា ឆ្នាំ២០២៣ ។ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានផ្អាកតំណែងរដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu ពីគណបក្សស្តាំនិយមនៅក្នុងរដ្ឋាភិបាលចម្រុះ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រហូតដល់មានការជូនដំណឹងបន្ថែម ជុំវិញការបញ្ចេញមតិអំពីលទ្ធភាពនៃការប្រើប្រាស់នុយក្លេអ៊ែររបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា ។ ដកស្រង់សម្ដីរបស់លោកស្រី Maria Zakharova … Read More

អង្គការសុខភាពពិភពលោកថា ជារៀងរាល់ថ្ងៃ កុមារចំនួន ១៦០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា

WHO៖ លោក Christian Lindmeier អ្នកនាំពាក្យរបស់អង្គការសុខភាពពិភព (WHO) បាននិយាយកាលពីថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ថា មនុស្សជាង ១.១០០០នាក់ ពោលគឺប្រហែល០,៥% នៃចំនួនប្រជាជនសរុបរបស់តំបន់ហ្កាហ្សា ស្រ្ទីប ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ហើយជាមធ្យម កុមារចំនួន ១៦០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ។ សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោក Lindmeier បានប្រាប់ថា រហូតមកដល់ពេលនេះ បុគ្គលិកសុខាភិបាលចំនួន ១៦នាក់ ត្រូវបានសម្លាប់ពេលកំពុងបម្រើការ ហើយអង្គការសុខភាពពិភពលោក កំពុងធ្វើការដើម្បីគាំទ្របុគ្គលិកសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា … Read More

បើកកិច្ចចរចាគ្រប់គ្រងអាវុធ រវាងអាមេរិក និងចិនក្នុងន័យ«ស្ថាបនា»

បរទេស៖ សហរដ្ឋអាមេរិកថា បានបើកកិច្ចពិភាក្សា ក្នុងន័យស្ថាបនាជាមួយប្រទេសចិន ក្នុងសប្តាហ៍នេះ កាលពីថ្ងៃអង្គារទី៧ ខែវិច្ឆិកា ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហ មុនពេលលទ្ធភាពកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក និងចិននៅក្នុងខែនេះ ។ នៅទីក្រុងវ៉ាស៊ីនតោន កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ ដែលមន្ត្រីអាមេរិក បានពិពណ៌នាជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា ត្រូវបានដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រីMallory Stewart និងលោក Sun Xiaobo អគ្គនាយកនៃក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទកន្លងមកនេះ ។ អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗ របស់សហរដ្ឋអាមេរិក … Read More

សម្តេចតេជោ មានប្រសាសន៍ថា បើគ្មានការឈប់បាញ់ទេតំបន់ហ្គាសា នឹងក្លាយជាវាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំនៅលើពិភពលោក

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីកម្ពុជា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ក្រុមហា ម៉ាស់បាឡេស្ទីន គប្បីធ្វើការដោះលែងចំណាប់ខ្មាំង ដើម្បីឈានឆ្ពោះទៅរកការបទឈប់បាញ់គ្នា ហើយ ដរាបណានៅតំបន់ហ្គាសាគ្មានការឈប់បាញ់គ្នាទេនោះ សម្តេចបានចាត់ទុកថាតំបន់នេះនឹងក្លាយទៅជា វាលពិឃាដ និងកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក» តាមរយៈឆាណែលតេលេក្រាម កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្គាសា … Read More

ចិនថា ដើម្បីបន្ថយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់

ចិន៖ សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីដើរតួនាទីស្ថាបនា ដើម្បីធ្វើឲ្យមានភាពធូរស្រាល ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា នេះ បានលើកឡើង ។ លោក Wang Wenbin អ្នកនាំពាក្យរបស់ក្រសួង បានធ្វើការកត់សម្គាល់បែបនេះ ដែលជាការបញ្ជាក់ឡើងវិញពីជំហររបស់ប្រទេសចិន ចំពោះជម្លោះដែលកំពុងបន្តមាន នៅឯសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងទីក្រុងប៉េកាំង។ លោក Wang បានថ្លែងថា៖ «ជុំវិញជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព ភាពត្រឹមត្រូវ និងយុត្តិធម៌។ យើងបានធ្វើទំនាក់ទំនងជាប់ជានិច្ចជាមួយគ្រប់ភាគីពាក់ព័ន្ធ … Read More

តំបន់កាន់កាប់របស់ក្រុមហាម៉ាស់នៅជិតមន្ទីរពេទ្យ នៅភាគខាងជើងតំបន់ហ្គាហ្សា អ៊ីស្រាអែល បានវាយប្រហារ

អ៊ីស្រាអែល ៖ យោធាអ៊ីស្រាអែល បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហារលើគោលដៅរបស់ក្រុមជីវពលហាម៉ាស់នៅជិតមន្ទីរពេទ្យ ស្ថិតនៅភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារកន្លងមកនេះ ។ កងទ័ពនិយាយថា ពួកគេមានគោលដៅលើមូលដ្ឋានទ័ពរបស់ក្រុមហាម៉ាស់ ស្ថិតនៅអគារក្បែរមន្ទីរពេទ្យ al-Quds ជាកន្លែងដែលការវាយប្រហារត្រូវបានរៀបផែនការ ។ ការវាយប្រហារនេះ នាំឲ្យមានការផ្ទុះជាបន្តបន្ទាប់ ដោយសារតែមានឃ្លាំងអាវុធក្រុមជីវពលនៅតំបន់ជនស៊ីវិល ។ ពួកគេដណ្តើមបានតំបន់កាន់កាប់យោធាក្រុមហាម៉ាស់ នៅភាគខាងជើងតំបន់ហ្គាហ្សា ក្នុងនោះមីស៊ីលប្រឆាំងរថក្រោះ ជើងទម្របាញ់រ៉ុក្កែត អាវុធ និងសម្ភារៈចារកម្មជាច្រើនទៀត ត្រូវរឹបអូសបាន យោងតាមកងទ័ពអ៊ីស្រាអែល បាននិយាយផងដែរ ។  វីដេអូយោធា ឃើញរថក្រោះ … Read More