ប្រមុខដឹកនាំទួរគីនិយាយថា សហភាពអឺរ៉ុបមាន «ភាពអយុត្តិធម៌ និងលម្អៀង»លើសំណើសុំចូលជាសមាជិក

បរទេស៖ របាយការណ៍ប្រចាំឆ្នាំ របស់គណៈកម្មការអឺរ៉ុប ស្តីពីសមាជិកភាពសហភាពអឺរ៉ុប ដែលជាប់គាំងយូររបស់ប្រទេសទួរគី គឺ «អយុត្តិធម៌ និងលម្អៀង» តាមក្រសួងការបរទេសទួរគី បានលើកឡើង ។ កាលពីថ្ងៃពុធកន្លងមកនេះ របាយការណ៍ របស់ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប បានរិះគន់ «ការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ» របស់ប្រទេសទួរគីលើស្តង់ដាប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងឯករាជ្យភាពរបស់តុលាការ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងច្រានចោលទាំងស្រុងនូវការអះអាងដែលគ្មានមូលដ្ឋាន និងការរិះគន់ដោយអយុត្តិធម៌ ជាពិសេសលើលក្ខណៈវិនិច្ឆ័យនយោបាយ និងជំពូកស្តីពីសិទ្ធិតុលាការ និងសិទ្ធិជាមូលដ្ឋាន» យោងតាមក្រសួងការបរទេសទួរគី បានលើកឡើង ។ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ កងយោធពលខេមរភូមិន្ទ បន្តប្តូរផ្តាច់ឥតងាករេ ក្នុងការការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ…

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាស នៅចំពោះព្រះភ័ក្ដ្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាថា នាយទាហាន និងពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទ នឹងបន្តប្តូរផ្តាច់ឥតងាករេ ក្នុងការធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត … Read More

សម្ដេចធិបតី៖ សម្ដេចព្រះនរោត្ដម សីហនុ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ

ភ្នំពេញ៖ សម្តេចធិបតី មានប្រសាសន៍ក្នុងពិធីមីទ្ទីញរម្លឹកខួបទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកឱ្យដឹងថា តាមរយៈការតស៊ូទាមទារយកឯករាជ្យភាពពីបារាំងសម្រាប់កម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាឡើងវិញ តាមរយៈជោគជ័យ នៃការទាមទារឯករាជ្យពេញបរិបូរជូនជាតិមាតុភូមិរបស់ព្រះអង្គ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី រម្លឹកឱ្យដឹងបន្ថែមថា ក្រៅពីការទាមទារយកឯករាជ្យភាពពេញបរិបូរជូនជាតិ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ក៏ជាតួអង្គសំខាន់នៅក្នុងការជំរុញឱ្យមានសាមគ្គី … Read More

អតីតរដ្ឋមន្រ្តីយុវជន និងកីឡា វ័យក្មេងរបស់ម៉ាឡេស៊ី តុលាការផ្ដន្ទាទោស ជាប់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធអំពើពុករលួយ

បរទេស៖ សមាជិកសភាម៉ាឡេស៊ីម្នាក់ មកពីគណបក្ស ដែលមានមូលដ្ឋានលើយុវជន បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញការព្រួយបារម្ភអំពីអំពើពុករលួយ ត្រូវបានតុលាការកំពូលទីក្រុងគូឡាឡាំពួ រកឃើញថា មានទោសពីបទអំពើពុករលួយ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាសមាជិកនៃគណបក្សប្រជាធិបតេយ្យម៉ាឡេស៊ី United Democratic Alliance (MUDA) លោក Syed Saddig Syed … Read More

GDP របស់ចិន IMF ព្យាករណ៍ថា នឹងកើនឡើងក្នុងរង្វង់ ៥,៤ ភាគរយនៅឆ្នាំ២០២៣

ចិន៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥,៤ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ក្នុងសេចក្តីថ្លែងការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹង ។ លោក Gita Gopinath សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយនាយករងទីមួយរបស់ IMF បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា “សេដ្ឋកិច្ចចិន កំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ២០២៣ របស់រដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ” ។ លោក Sonali Jain-Chandra ប្រធានបេសកកម្ម សម្រាប់ប្រទេសចិន ដឹកនាំក្រុម … Read More

បែលហ្ស៊ិក ចង់ដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា

បរទេស៖ លោកស្រី Petra De Sutter ឧបនាយករដ្ឋមន្រ្ដីបែលហ្ស៊ិកកាលពីថ្ងៃពុធ បានអំពាវនាវដល់រដ្ឋាភិបាលបែលហ្ស៊ិក ឲ្យអនុម័តទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល និងស៊ើបអង្កេតការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងជំរំជនភៀសខ្លួន នៅតំបន់ហ្កាហ្សា ។ លោកស្រី Petra De Sutter ឧបនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន Nieuwsblad ថា៖ «វាដល់ពេលដែលត្រូវដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ។ វាពិតជាច្បាស់ណាស់ថា អ៊ីស្រាអែល មិនខ្វល់ពីការទាមទាររបស់អន្តរជាតិសុំឲ្យមានបទឈប់បាញ់នោះទេ» ។ អ៊ីស្រាអែល បានវាយប្រហារ នៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយឆ្មក់របស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលភាគខាងត្បូង … Read More

មេដឹកនាំហាម៉ាស មិនមានការចាប់អារម្មណ៍ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាទេ ប៉ុន្តែចង់ធ្វើសង្រ្គាមអចិន្ត្រៃយ៍ជាមួយអ៊ីស្រាអែល

អ៊ីស្រាអែល៖ មេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស បានទទួលស្គាល់បំណងប្រាថ្នារបស់ក្រុមនេះ ក្នុងការចូលរួមក្នុងសង្រ្គាមអចិន្រ្តៃយ៍ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្របុព្វហេតុប៉ាឡេស្ទីន ខណៈពេលដែលមិនបង្ហាញការចាប់អារម្មណ៍ ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ឬធ្វើឲ្យប្រសើរឡើងនូវជីវិតរបស់អ្នកស្រុក ពីរលាននាក់របស់ខ្លួនដែលភាគច្រើនរស់ នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹង ។ លោក Khalil al-Hayya នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយសារព័ត៌មាន New York Times សមាជិកនៃស្ថាប័នដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស បានការពារការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមភេរវកម្ម កាលពីថ្ងៃទី៧ ខែតុលា ទៅលើជនស៊ីវិលអ៊ីស្រាអែល ដែលជំរុញឲ្យអ៊ីស្រាអែលឆ្លើយតបដោយយោធា ។ លោកបានថ្លែងប្រាប់សារព័ត៌មានពីប្រទេសកាតាថា៖ យើងបានទទួលជោគជ័យ ក្នុងការដាក់យកបញ្ហាប៉ាឡេស្ទីនមកពិភាក្សា … Read More

ក្រុមសកម្មប្រយុទ្ធហេសបូឡា មានមីស៊ីលប្រឆាំងនាវា បង្កើនការគំរាមកំហែងដល់កងទ័ពជើងទឹកអាមេរិក

បរទេស៖ ក្រុមហេសបូឡា បានទទួលមីស៊ីលប្រឆាំងនាវា ដ៏មានអានុភាពផលិតដោយរុស្ស៊ី ផ្តល់ឱ្យក្រុមនេះនូវមធ្យោបាយដើម្បីបញ្ជូនការគំរាមកំហែងរបស់មេដឹកនាំរបស់ខ្លួនប្រឆាំងនឹងនាវាចម្បាំងអាមេរិក និងគូសបញ្ជាក់អំពីហានិភ័យធ្ងន់ធ្ងរនៃសង្គ្រាមក្នុងតំបន់ ណនេះបើយោងតាមប្រភពដែលស្គាល់ពីឃ្លាំងអាវុធរបស់ក្រុមហេសបូឡា។ លោក Sayyed Hassan Nasrallah មេដឹកនាំក្រុមហេសបូឡា បានព្រមានក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនថា ក្រុមរបស់លោកមានអ្វីមួយ នៅក្នុងឃ្លាំងសម្រាប់ប្រឆាំងនាវាអាមេរិក ដែលដាក់ពង្រាយនៅក្នុងតំបន់ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមុន រវាងក្រុមប៉ាឡេស្ទីនហាម៉ាស និងអ៊ីស្រាអែល ដែលបានអង្រួនមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ។ នៅក្នុងប្រទេសលីបង់ ប្រភពចំនួនពីរ ដែលស្គាល់ពីឃ្លាំងអាវុធរបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា មេដឹកនាំក្រុមហេសបូឡារូបនោះ កំពុងសំដៅទៅលើសមត្ថភាពមីស៊ីលប្រឆាំងនាវា ដែលមានអានុភាពយ៉ាងខ្លាំងរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ រួមទាំងមីស៊ីលយ៉ាឃុត … Read More

អាល្លឺម៉ង់៖ ដាក់ពង្រាយក្រុមកងវរសេនាតូច រថក្រោះមួយចំនួន ទៅព្រំដែនក្បែររុស្ស៊ី

បរទេស៖ ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូច រថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយ នៅក្នុងប្រទេសបាល់ទិក នេះយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលម្ងៃ ។ អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាន នៅក្នុងឆ្នាំ២០២៥ នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើង មេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី” ។ អង្គភាពរថក្រោះថ្មី ដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade … Read More