អ៊ីស្រាអែល៖ ព្រមានលីបង់ ថាខ្លួនអាចប្រែក្លាយទីក្រុងបេរូត ទៅជាតំបន់ហ្កាហ្សាទី២

បរទេស៖ បន្ទាប់​ពី​យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទីតាំងសកម្មប្រយុទ្ធ ក៏មានការផ្ទុះបង្កឲ្យមានសំឡេងលានឮយ៉ាងខ្លាំង និងផ្សែងទាំងផ្ទាំងៗហោះទៅលើអាកាស នៅតាម​បណ្តោយ​ព្រំដែន​ជា​មួយ​ប្រទេសលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។ ការវាយប្រហារនេះ គឺជាការសងសឹក បន្ទាប់ពីក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​មានមូលដ្ឋាននៅលីបង់ បានបាញ់មីស៊ីលប្រឆាំងរថក្រោះ ធ្វើឲ្យជន​ស៊ីវិល​អ៊ីស្រាអែល​ជា​ច្រើនរងរបួស បើតាមយោធាអ៊ីស្រាអែល បានលើកឡើង ។ ជម្លោះនៅតំបន់ហ្កាហ្សា បានបង្កឲ្យមានការប៉ះទង្គិចជាថ្មី នៅតាម​បណ្តោយ​ព្រំដែន​ភាគ​ខាង​ជើង​របស់​អ៊ីស្រាអែល ជាមួយប្រទេសលីបង់ ដែលបានមើលឃើញការប្រយុទ្ធដ៏អាក្រក់បំផុត ចាប់​តាំង​ពី​ឆ្នាំ២០០៦។ យោធាអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានបញ្ចេញវីដេអូនៃអ្វីដែលខ្លួនបាននិយាយថា ជា​ការ​វាយ​ប្រហារ​លើ​អគារដែលខ្លួននិយាយថា ជាគោលដៅរបស់ក្រុមហេសបូឡា នៅប្រទេសលីបង់ ។ … Read More

មេដឹកនាំអ៊ីរ៉ង់ មកបំពេញទស្សនកិច្ចដ៏កម្រ ក្នុងកិច្ចប្រជុំកំពូលដែលរៀបចំដោយអារ៉ាប៊ីសអ៊ូឌីត ថ្កោលទោសអ៊ីស្រាអែល

បរទេស៖ ក្នុង​កិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុងរីយ៉ាដ ជាទីដែលប្រធានាធិបតីអ៊ីរ៉ង់ អ៊ីប្រាហ៊ី រ៉េស៊ី (Ebrahim Raisi) បានជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ម៉ូហាម៉េដ ប៊ីន សាលម៉ាន (Mohammed bin Salman) ក្នុងកិច្ចប្រជុំជាសាធារណៈលើកដំបូង មេដឹកនាំអារ៉ាប់ និងឥស្លីម បានរិះគន់ «ឧក្រិដ្ឋកម្មសង្រ្គាម»របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ។ ការប្រមូលផ្តុំបានមេដឹកនាំចំនួន ៥៧រូប ក្នុងកិច្ចប្រជុំកំពូលវិសាមញ្ញ បាន​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិទទួលយក «ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់ និងជាប់កាតព្វកិច្ច» ដើម្បី​បញ្ឈប់​ការ​ឈ្លានពានជាមួយនឹងការប្រយុទ្ធយ៉ាងជ្រៅ នៅក្នុងតំបន់ហ្កាហ្សា ដែលកំពុង​ដំណើរ​ការ​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស … Read More

ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំ ៥ ហិកតាចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

សម្ដេចធិបតីមានប្រសាសន៍ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំ ៥ ហិកតាចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រ ចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់

ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត​សមិទ្ធផលថ្មីៗ ​ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា​ ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ ។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួម ជូន​ជាតិ​មាតុភូមិ​ទាំងមូលនោះ រាជ​រដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់​ ដែល​មានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗ​កាន់តែច្រើន» ។ ការលើកឡើងរបស់សម្តេចធិបតី … Read More

សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ជាមួយសម្រង់ប្រសាសន៍សំខាន់ៗ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ។ *ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។ -សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។ -សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល … Read More

អ្នកទោស ដែលហែកគុករត់គេចខ្លួន ប៉ូលីសថៃ ស្នើឱ្យប្រជាជន មួយភូមិចាកចេញពីផ្ទះ ដើម្បីតាមចាប់វិញ

ថៃ៖ ប៉ូលីសអាចតាមប្រមាញ់អ្នកទោស ដែលរត់គេចខ្លួននោះឈ្មោះ Chaowalit Thongduang ដែលបានរត់គេចខ្លួនបន្ទាប់ពីការបាញ់ប្រហារជាមួយប៉ូលីស កាលពីថ្ងៃពុធនៅក្នុងស្រុក Palian ខេត្ត Trang ប្រទេសថៃ ខណៈអ្នកស្រុក នៅក្នុងភូមិតំបន់ភ្នំមួយត្រូវបានស្នើសុំឱ្យចាកចេញជាបណ្ដោះអាសន្នសិន ។ ការតាមប្រមាញ់ចាប់អ្នកទោសឈ្មោះ Chaowalit ហៅ Sia Pang Nanod នៅជួរភ្នំ Banthad កាន់តែមានសន្ទុះខ្លាំងឡើង ដោយមានអាជ្ញាធរនៅក្នុងស្រុកចំនួនពីរគឺ Manang និង Thungwa ទាំងក្នុងខេត្ត Satun ដែលនៅជិតខាងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យដើម្បីត្រួតពិនិត្យប្រជាពលរដ្ឋគ្រប់ទិសទី … Read More

បញ្ជីឈ្មោះអ្នកឧកញ៉ា & ឧកញ៉ា

ផ្លូវការ! បុគ្គលទាំងឡាយណាដែលតាំងខ្លួនជាអ្នកឧកញ៉ា ឧកញ៉ា ក្រៅពីបញ្ជីឈ្មោះនេះ គឺកំពុងប្រើប្រាស់គោរមងារក្លែងក្លាយហើយ ចាំមើលថានៅហ៊ានប្រើងារ ឧកញ៉ា copy ទៀតអត់?

ប្រវតិ្តនៃសក់ពាក់របស់មេធាវី

ប្រសិនបើអ្នកធ្លាប់បានទៅចូលរួមការកាត់ក្តី ឬ មើលរឿងភាគហុងកុងតាមកញ្ចក់ទូរទស្សន៍ អ្នកប្រាកដជាចាប់អារម្មណ៍នូវសក់ពាក់ពណ៌សដែលមេធាវី និង ចៅក្រមតែងពាក់នៅលើក្បាលជាមិនខាន។ សក់ពាក់មួយនោះគឺមិនមែនត្រូវបានគេពាក់លេងដើម្បីយកស្ទាយនោះទេ តែវាមានអត្ថន័យ ប្រវត្តិយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ ។ សក់ពាក់នេះគឺចាប់ផ្តើមមានភាពពេញនិយមនៅពាក់កណ្តាលសតវត្សទី១៧ ដោយសារព្រះមហាក្សត្រល្វីសទី១៣ បានប្រើប្រាស់សក់ក្លែងក្លាយនេះដើម្បីបិទបាំងនូវភាពទំពែករបស់គាត់។ ហើយការពាក់សក់នេះក៏ចាប់ផ្តើមរីកសាយទៅតាមបណ្តាពួកអភិជន និងអ្នកមានវណ្ណៈកណ្តាលនៅប៉ែកអ៊ឺរ៉ុបជាបន្តបន្ទាប់។ ចំណែកឯនៅក្នុងប្រព័ន្ធតុលាការទៀតសោត មេធាវី និងចៅក្រមក៏ចាប់ផ្តើមពាក់សក់នេះផងដែរ រាល់ពេលដែលធ្វើការកាត់ក្តី។ លុះមកដល់ឆ្នាំ ១៦៨៥ សក់ពាក់ប្រាស់ស្មាក៏បានក្លាយជាឯកសណ្ឋានពេញលេញរបស់មេធាវីតែម្តង។ ហើយអត្ថន័យនៃការពាក់សក់នេះគឺតំណាងឲ្យភាពថ្លៃថ្នូរ និងអំណាចដ៏អង់អាចរបស់តុលាការ។ ហើយរហូតមកដល់ឆ្នាំ១៨៣០ សក់ពាក់ក៏ហួសសម័យ និងលែងសូវពេញនិយមដូចមុន ប៉ុន្តែតុលាការក៏នៅតែបន្តប្រពៃណីមួយនេះតរៀងមក។ តែមកដល់បច្ចុប្បន្ននេះ … Read More

សមុទ្រ មេឌីទែរ៉ាណេ យន្តហោះយោធា អាមេរិក បានធ្លាក់

បរទេស៖ ចំពេលមានសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បញ្ជាការដ្ឋាន នៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ថា យន្តហោះយោធាអាមេរិក ដែលមិនបានបញ្ជាក់ច្បាស់លាស់មួយ បានធ្លាក់នៅភាគខាងកើត មេឌីទែរ៉ាណេ ។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយ ក្រុមនាវាផ្ទុកយន្តហោះចំនួនពីរ ទៅកាន់តំបន់ជាវិធានការ ទប់ស្កាត់ ការរីករាលដាល។ បញ្ជាការ EUCOM បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ខ្លីមួយថា យន្តហោះនេះកំពុងធ្វើការហោះហើរហ្វឹកហាត់ កាលពីល្ងាចថ្ងៃសុក្រ នៅពេលដែលវា “ជួបឧប្បត្តិហេតុមួយ ហើយបានធ្លាក់ចុះ” ។ មន្ទីរបញ្ចកោណមិន បានផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទយន្តហោះ … Read More