ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំ ៥ ហិកតាចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

សម្ដេចធិបតីមានប្រសាសន៍ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំ ៥ ហិកតាចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រសាសន៍ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រ ចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួល, ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥។ ក្នុងវេទិកានៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផលចំណេញចំនួន ៦ មុខក្នុងវិស័យអចលនទ្រព្យ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថា រដ្ឋមិនចង់ដើរតួនា ទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាល ចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕