សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់

ភ្នំពេញ ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើត​សមិទ្ធផលថ្មីៗ ​ឱ្យបានកាន់តែច្រើន ដោយកិច្ចការនេះរាជរដ្ឋាភិបាលប្រកាសថា​ ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានធ្វើការវះកាត់ផងដែរ ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួម ជូន​ជាតិ​មាតុភូមិ​ទាំងមូលនោះ រាជ​រដ្ឋាភិបាល នឹងដាក់ចេញនូវយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ ពោលគឺ«នឹងបន្តថែរក្សាសមិទ្ធផលចាស់​ ដែល​មានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗ​កាន់តែច្រើន» ។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើង ក្នុងឱកាស​អញ្ជើញជាអធិបតីភាពបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ​លើកទី១៩ នៅវិមានសន្តិភាព នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំវិស័យឯកជនជាច្រើនបានចូលរួម ៕