សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ជាមួយសម្រង់ប្រសាសន៍សំខាន់ៗ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩” ។
*ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តថែរក្សាសមិទ្ធផលចាស់ ដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗឱ្យបានច្រើន។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ស្នើជៀសវាងឱ្យបាននូវពាក្យថា ពេលខាតរដ្ឋចេញ ពេលចំណេញឯកជនយក។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ចំណុចថ្មីនៃយុទ្ធសាស្ត្របញ្ចកោណ បន្តពីយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាល គឺការជំរុញប្រព័ន្ធឌីជីថល ដើម្បីជំរុញការប្រើប្រាស់, កាត់បន្ថយការចំណាយ, សម្រួល ពេលវេលា និងមានតម្លាភាពជាដើម។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ សេវាសាធារណៈចំនួន ១៦ នឹងត្រូវលុបចេញ សេវាសាធារណៈចំនួន ៥៦ នឹងត្រូវបន្ថយតម្លៃ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗ ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបាន យ៉ាងតិច ៦ ខែមុនដាក់ឱ្យអនុវត្ត។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ថ្លែងអំណរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែល បានដោះស្រាយបញ្ហាប្រឈមចំនួន ១៥ ចំណុចរបស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុងមួយឆ្នាំ នៅ តាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើង ទើបចុះធ្វើអធិការកិច្ច តាមជាក់ស្ដែង។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺលុបមិនឱ្យមានការ យកភាស៊ី ចំពោះអ្នកលក់ដូរកញ្ជើ ល្អី ឬអ្នកលក់ដូរតូចតាចនោះទេ ក្នុងករណីមានការយកភាស៊ីចំពោះអាជីវករទាំងនោះ ត្រូវចាត់វិធានការចំពោះអ្នកយកភាស៊ីនោះជាបន្ទាន់។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះ គឺមិនយកពន្ធលើផល ចំណេញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។
-សម្ដេចធិបតីនាយករដ្ឋមន្ត្រីៈ ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី ៥ហិកតា ចុះក្រោម នឹងមិនមានជាប់ការបង់ពន្ធនោះទេ។