ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មនុស្សមួយចំនួនចូលខ្លួនសារភាពហើយ

គិរីរម្យ៖ មនុស្សមួយចំនួនបានចូលខ្លួនសារភាព និង​កំពុងត្រូវបាននគរបាលសាកសួរ លើករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ  ។ ប្រភពព័ត៌មានបានឲ្យដឹងថា ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មានមនុស្សចំនួន ៤នាក់ បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាល​ពី​យប់ថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ហើយមកដល់​ពេល​នេះ​នគរបាល​បាន​នឹង​កំពុង​បន្ត​ការ​សាក​សួរ ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានលើកឡើង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីនេះនគរបាលកំពុងបន្តនីតិវិធី មិនទាន់​បាន​បញ្ជូន​ខ្លួន​នរណា​ម្នាក់​ទៅតុលាការនោះទេ។ ទោះជាយ៉ាងណា លោកមិនបាន​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​មនុស្ស​ទាំង​ … Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជន​កម្ពុជា និង​ជា​អធិបតី​កិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា ខណៈមហាសន្និបាត​នេះរៀ​ប​ចំ​ឡើង ​ដើម្បី​ពិនិត្យ​ឡើងវិញ​អំពី​សកម្មភាពការងារ ដែលបានធ្វើនាពេលកន្លងមក និងដាក់ចេញផែន​ការ​ក៏​ដូច​ជា​គោល​ដៅ​ការងារសម្រាប់អនុវត្តន៍បន្ត ។ សូមបញ្ជាក់ថា បើយោងតាមឯកសារ«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា» មាន​ឈ្មោះដើ​ម​ថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើង នៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុង​តំបន់​រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ … Read More

សម្តេចធិបតី​ លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​ រៀបចំឥណទាន​ឡើងវិញចំពោះ​អ្នក​ទិញ​អចលនទ្រព្យ​ដែល​រង​ផលប៉ះពាល់​ពីវិបត្តិ​សេដ្ឋកិច្ច

ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ការ​លើក​ទឹក​ចិត្ត​ដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ ទាក់​ទង​នឹង​ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជន​របស់​ខ្លួន ​ដែលបាន​ខ្ចីប្រាក់​ដើម្បីទិញអចលនទ្រព្យ និងកំពុង​​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​សេដ្ឋកិច្ច ​។ «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាស លេខធមស 017 344 ប្រក. ចុះថ្ងៃទី 01 ខែធ្នូ ឆ្នាំ 2017 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​ … Read More

​ដើម្បី​គាំទ្រ​ការបង្កើត​តំបន់ ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ នៅ​មជ្ឈឹមបូព៌ា ចិន ​ជំរុញឲ្យ​មាន ការ​ខិតខំ​ប្រឹងប្រែង ​បន្ថែមទៀត

ប៉េកាំង៖  យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ថា បេសកជនចិន ​បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រដល់ការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា  ។  តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ លោក Geng Shuang បានឲ្យដឹងថា ប្រទេសនានានៅមជ្ឈិមបូព៌ា និងការជំរុញដំណើរការសន្តិភាពមជ្ឈឹមបូព៌ាថា “ដោយមើលឃើញពីបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតតំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកផ្សេងទៀត (WMDs) ដែលជារឿងបន្ទាន់ និងភាពពាក់ព័ន្ធក្នុងការសម្របសម្រួលការផ្សះផ្សា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមតំបន់ ។ … Read More

ការដោះលែង ចំណាប់ខ្មាំង៥០នាក់ ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច នៅក្នុងតំបន់ហ្គាហ្សា សម្រាប់បទឈប់បាញ់ រយៈពេល ៥ថ្ងៃ​

ហ្គាហ្សា៖ ជាស្លាបយោធានៃក្រុមហាម៉ាស កងពលតូច Al-Qassam បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដោះលែងចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ៥០ នាក់ ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ ។ លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades បានឲ្យដឹង នៅក្នុងសារមួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលកាតាបានខិតខំប្រឹងប្រែង ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងកុមារប៉ាឡេស្ទីន ២០០នាក់ និងស្ត្រី ៧៥ … Read More

ឥណ្ឌា ប្រើកាំភ្លើងប្រឆាំងផ្សែងអ័ព្ទ តទល់ជាមួយនឹងបរិយាកាសកខ្វក់

ឥណ្ឌា៖ ក្នុងទីក្រុងនានារបស់ប្រទេសឥណ្ឌា ផ្សែងអ័ព្ទពុលបានបន្តអណ្ដែតត្រសែតត្រាំត្រែង កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា កន្លងទៅនេះ រហូតអ្នកដើរនាពេលព្រឹកក្នុងរដ្ឋធានីញូវដេលីបានត្អូញត្អែរពីអាការថប់ដង្ហើម ខណៈដែលទិដ្ឋភាពស្រដៀងគ្នានេះ ត្រូវបានឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺទីក្រុងបុមបៃ ។ អាជ្ញាធរនៅទីក្រុងញូវដេលី បានដាក់ពង្រាយកាំភ្លើងប្រឆាំងផ្សែងអ័ព្ទចំនួន ៧០ដើម និងបានបាញ់ទឹកពាសពេញទីក្រុង ក្នុងកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយកាត់បន្ថយធូលីដីខ្លះៗ ។ ទីក្រុងញូវដេលី ត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីសថា ជាទីក្រុងដែលមានការបង្កកខ្វក់ខ្លាំងបំផុតរបស់ពិភពលោកគិតត្រឹម ម៉ោង ៨:៣០ ម៉ោងសកល ។ រដ្ឋធានីឥណ្ឌាមួយនេះ មានសន្ទស្សន៍គុណភាពខ្យល់ … Read More

ប្រមុខដឹកនាំការបរទេសហុងគ្រី៖ ម៉ាស៊ីនរ៉េអាក់ទ័ររុស្ស៊ី នឹងដំណើរការនៅដើមទសវត្សរ៍ឆ្នាំ២០៣០

ហុងគ្រី ៖ កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកាកន្លងមកនេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី  បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រចំនួន២ ដែលកំពុងត្រូវបានដំឡើងដោយក្រុមហ៊ុន Rosatom របស់រុស្ស៊ី នៅរោងចក្រនុយក្លេអ៊ែរ Paks របស់ប្រទេសហុងគ្រី គួរតែត្រូវបានរៀបចំរួចរាល់ ដើម្បីភ្ជាប់ទៅបណ្តាញអគ្គិសនីរបស់ប្រទេស នៅដើមទសវត្សរ៍ក្រោយ ។ លោក Peter Szijjarto បានប្រាប់ថា រដ្ឋាភិបាល និងក្រុមហ៊ុន Rosatom បានចុះហត្ថលេខាលើផែនការសម្រាប់កាលវិភាគសាងសង់ ដើម្បីដំឡើងម៉ាស៊ីនរ៉េអាក់ទ័រ ដែលលោកបាននិយាយថា នឹងអាចកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតរបស់ប្រទេសហុងគ្រីរាប់លានតោន។ គួរបញ្ជាក់ថា … Read More

អ្នកកាសែតនៅលីបង់ភាគខាងត្បូង៖ ជាគោលដៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

លីបង់ ៖ អ្នកសារព័ត៌មាន នៅប្រទេសលីបង់ភាគខាងត្បូង បានលើកឡើងថា ពួកគេត្រូវបានកំណត់ជាគោលដៅ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ ដែលបណ្តាញសារព័ត៌មាន Al Jazeera បាននិយាយថា បានធ្វើឲ្យអ្នកថតរូបរបស់ខ្លួន រងរបួសស្រាល ។ អភិបាលក្រុងក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានអះអាងពីដំណើររឿងនៃឧប្បត្តិហេតុឆ្លងព្រំដែនរបស់អ្នកកាសែត ដែលបានកើតឡើងយ៉ាងពិតប្រាកដមួយខែ បន្ទាប់ពីការវាយប្រហារដ៏សាហាវ  ដែលបានស្តីបន្ទោសទៅលើអ៊ីស្រាអែលថា បានវាយប្រហារក្រុមអ្នកសារព័ត៌មាន នៅជិតភូមិ Alma al-Shaab នៅ ប្រទេសលីបង់ភាគខាងត្បូង ។ ដោយទាក់ទងជាមួយសារព័ត៌មាន AFP កងទ័ពអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារចុងក្រោយនេះទេ … Read More

ជុំវិញបញ្ហាតំបន់ហ្កាហ្សា ប្រជាជនអង់គ្លេស-ប៉ាឡេស្ទីន ស្នើឲ្យនាយករដ្ឋមន្ត្រី ជួបប្រជុំបន្ទាន់

អង់គ្លេស៖ ក្រុមអង់គ្លេស-ប៉ាឡេស្ទីន បានសរសេរលិខិតជូនទៅ លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ ( Rishi Sunak) ដោយស្នើឲ្យមាន «កិច្ចប្រជុំបន្ទាន់» អំពីតំបន់ហ្កាហ្សា ។ លិខិតនោះ ក៏ជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស «ប្រើឥទ្ធិពលរបស់ខ្លួន» ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់។ លិខិតត្រូវបានបញ្ជូនកាលពីព្រឹកថ្ងៃចន្ទ ដោយមជ្ឈមណ្ឌលយុត្តិធម៌អន្តរជាតិសម្រាប់ប៉ាឡេស្ទីន (ICJP)ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ។ ICJP បាននិយាយថា ខ្លួនកំពុងនិយាយ «ក្នុងនាមសមាជិកនៃសហគមន៍ប៉ាឡេស្ទីន នៅចក្រភពអង់គ្លេសជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ដែលរស់នៅ ក្នុងតំបន់ហ្គាហ្សា»។ ក្រុមនេះ បាននិយាយថា … Read More