គួរទិញផ្ទះបង់រំលស់ថេរ ឬបង់រំលស់ថយចុះ
នាពេលបច្ចុប្បន្ននេះយើងឃើញកំណើតនៃការចូលមករស់នៅទៅក្រុងកាន់តែច្រើន ហើយក្នុងនោះមានគ្រួសារមួយចំនួនគាត់ធ្វើការសម្រេចចិត្តទិញផ្ទះរំលស់។ ការបង់រំលស់លើការទិញផ្ទះវាមិនខុសទេឲ្យយើងយល់ពីវិធីចាត់ចែងហិរញ្ញវត្ថុរបស់យើងបានល្អ ក្នុងពេលនេះខាងយើងខ្ញុំក៏សូមលើកយកនូវចំនុចមួយតូចសម្រាប់លោកអ្នកដែលចង់ខ្ចីលុយធនាគារ ឬបង់រំលស់ជាមួយបុរី តើគួរជ្រើសរើសជម្រើសបង់រំលស់ថេរ ឬបង់រំលស់ថយចុះ? តើជម្រើសមួយណាសម្រួលលទ្ធភាពក្នុងការបង់ប្រចាំខែរបស់លោកអ្នក? ហើយជម្រើសមួយណាចំណេញជាង? ខាងក្រោមនេះជាការរៀបរាប់ និងប្រៀបធៀបអំពីជម្រើសទាំងពីរនេះជូនលោកអ្នកទាំងអស់គ្នា។ ជាដំបូងយើងត្រូវយល់សិនថា ការបង់សងប្រចាំខែនេះ គឺយើងសងទាំងដើម ទាំងការប្រាក់ ដែលការបង់ប្រចាំខែ = ចំណែកបង់ដើម + ចំណែកបង់ការប្រាក់។ ១-ការបង់រំលោះថេរ (annuity mortgage)៖ ជាការបង់ប្រចាំខែនៅក្នុងតម្លៃថេរមួយ រហូតដល់ពេលដែលសងអស់លុយដែលខ្ចី។ សម្រាប់ការបង់ប្រភេទនេះ ចំណែកបង់ដើម គឺតិចជាងចំណែកបង់ការប្រាក់ នៅក្នុងឆ្នាំដំបូងៗ តែយូរៗទៅ … Read More