រដ្ឋមន្ត្រីការពារជាតិឥណ្ឌា៖ បង្ហាញយន្តហោះ C-295 ជាផ្លូវការ និងបើកការតាំងពិព័រណ៍យានដ្រូន
ឥណ្ឌា៖ លោក Rajnath Singh រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា កាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញា បានបើកការតាំងពិពិរណ៍យានដ្រូន និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយន្តហោះខ្នាតធំ C-295 សម្រាប់កងកម្លាំងអាកាសឥណ្ឌា នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងទីក្រុង Ghaziabad ភាគខាងជើងនៃប្រទេសឥណ្ឌា។
«Bharat Drone Shakti 2023» ជាឈ្មោះការតាំងពិព័រណ៍ បានបង្ហាញឲ្យឃើញពីក្បួនយន្តហោះ នៅលើអាកាសជាង ៥០គ្រឿង។ ការតាំងពិព័រណ៍ ដែលឃើញមានការចូលរួមទាំងពីសំណាក់ក្រុមហ៊ុនទើបនឹងកើតថ្មីៗ និងស្ថាប័នសាជីវកម្មជាច្រើននោះ បានបង្ហាញពីយានដ្រូនពហុបំណង សម្រាប់ការតាមដានលើអាកាស ភស្តុភារ ដំណោះស្រាយតបតរបស់យានដ្រូន ក្នុងចំណោមកិច្ចការដទៃទៀត។
ចំណែកការណែនាំនូវយន្តហោះ C-295 ត្រូវបានធ្វើឡើងរួមជាមួយនឹងមេបញ្ជាការទ័ពអាកាសឥណ្ឌា លោកមេបញ្ជាការ Vivek Ram Chaudhary។ យន្តហោះខ្នាតធំ C-295 ដែលផលិតនៅប្រទេសអេស្ប៉ាញ គឺជាការយកមកជំនួសយន្តហោះឥណ្ឌាចាស់ Avros-748៕