ឈ្មោះ អែម ដាំ ម្ចាស់ទូកខ្នាតយក្ស អូសខ្យង ស ប្រចាំ តំបន់សមុទ្រកំពង់សោម

ខេត្តកោះកុង៖  ម្ចាស់ទូក បានអូសខ្យងស ខ្នាតយក្ស  ប្រចាំ តំបន់ សមុទ្រកំពង់សោមម្ចាស់ឈ្មោះ អែម ដាំ។ទូក ខ្នាតយក្សអូសខ្យង សនេះ ត្រូវកម្លាំងជលផល ចាប់បានកាលយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំកម្លាំង ដោយលោក ឈ ប៊ុនឈង់ នាយរងអធិការដ្ឋានជលផល ឈូងសមុទ្រ ដែលបានសហការជាមួយ ខណ្ឌរដ្ឋបាលជលផល ខេត្តកោះកុងលោក វ៉ាន់ ថុង ព្រមទាំងកម្លាំង ជលផលស្រុកបូទុមសាគរ លោក ប៉ោ រ៉ា នី។

ទូកអូសខ្យង ស នេះត្រូវចាប់យកមក តំបន់ឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុងដើម្បីដោះស្រាយ។ ក៏ប៉ុន្តែទូកអូសខ្យងសនេះ បានអូស ខ្យង ស នៅតំបន់ទឹកដី ខេត្តព្រះសីហនុ ទើបជលផល បញ្ជូនទៅដោះស្រាយ នៅនាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខេត្តព្រះសីហនុវិញ តាមប្រភពព័ត៌មាន ពីជលផល ដែលចាប់ទូកបាន និយាយ ថា ទូកអូសខ្យងស ទាំងពីរទូកនេះ បានធ្វើការប្រលែង ខ្យងស ចូលក្នុងសមុទ្រវិញហើយខ្យងសដែលត្រូវបានប្រលែង ទាំងពីរទូកមានទំងន់៤៥តោន ខ្យងស ដែលមាន ម្ចាស់ទូក ឈ្មោះ អែម ដាំ គេហៅ តាដាំ តាដាំ។

ពាក់ព័ន្ធបទល្មើសនេសាទ ខុសច្បាប់ទូកអូសខ្យងស នៅក្នុងសមុទ្រ ឆក​សមុទ្រកំពង់សោម ដែលអ្នកសារព័ត៌មាន យើង ទទួលបាន ពីអ្នកនេសាទផង និងអ្នកទិញខ្យងស នៅប្រទេស វៀតណាមផង បាននិយាយថា ថ្មីៗនេះទូកពណ៌ពងមាន់ ដែលគេដឹងថា ម្ចាស់ទូកឈ្មោះ អែម ដាំ ឬហៅ តាដាំ តាដាំ ទូកអូសខ្យងស ពេលយប់។

ពាក់ព័ន្ធរឿង ការចាប់ទូក អូសខ្យងស បទល្មើនេសាទខុសច្បាប់ និង ប្រលែង ខ្យងសចូលក្នុងសមុទ្រវិញនេះ សង្ឃឹមថាលោក កៅ មុន្នីរិទ្ធ នាយអធិកាដ្ឋាន រដ្ឋបាលជលផលសមុទ្រ ចាត់វិធានការតាមច្បាប់ទៅលើជនល្មើស។