ក្រុងហុងកុង៖ ប្រធានក្រុមអ្នកសារព័ត៌មាន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីបទរារាំងនគរបាល

ហុងកុង៖ ការកាត់ទោស ប្រធានក្រុមអ្នកសារព័ត៌មានឈានមុខគេរបស់ក្រុងហុងកុង កាលពីថ្ងៃចន្ទ ទី២៥ ខែកញ្ញាកន្លងទៅ ឲ្យជាប់ពន្ធនាគាររយៈពេល ៥ថ្ងៃ ពីបទរារាំងមន្រ្តីនគរបាល កាលពីខែកញ្ញាឆ្នាំមុន នៅក្នុងករណី ដែលអ្នករិះគន់មួយចំនួនមើលឃើញថា ជាការផលប៉ះពាល់ដ៏ធំមួយបន្ថែមទៀតដល់សេរីភាពសារព័ត៌មាន នៅក្នុងទីក្រុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។

លោក Ronson Chan ប្រធានសមាគមអ្នកសារព័ត៌មានក្រុងហុងកុង ត្រូវបានចាប់ខ្លួន និងដាក់ខ្នោះដៃដោយមន្ត្រីស្លៀកពាក់ស៊ីវិល ២នាក់ ខណៈដែលលោកព្យាយាមលាក់បាំងប្រវត្តិ ដោយសាររូបលោកមិនបានប្រគល់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនរបស់លោក។

លោក Chan ដែលបានសារភាពពីភាពគ្មានទោសពៃរ៍នោះ បានប្រាប់តុលាការ នៅព្រឹកនេះថា លោកបានសុំឲ្យនគរបាលបង្ហាញពីប័ណ្ណសម្គាល់ខ្លួនរបស់ពួកគេ មុននឹងប្រគល់ឯកសាររបស់លោក ដែលប្រជាជនហុងកុងទាំងអស់ត្រូវកាន់។

លោក Leung Ka-kie ចៅក្រមកម្រិតទាប បានអនុញ្ញាតឲ្យលោក Chan ដាក់ប្រាក់ធានាចំនួន ៣០.០០០ដុល្លារហុងកុង (៣.៨៣៨,៤៨ដុល្លារអាមេរិក) បន្ទាប់ពីមេធាវីរបស់លោក បាននិយាយថា កូនក្ដីរបស់ខ្លួន នឹងប្តឹងឧទ្ធរណ៍។ អ្នកកាសែតរូបនេះ មិនអាចចាកចេញពីក្រុងហុងកុងបានទេ ហើយត្រូវប្រគល់ឯកសារធ្វើដំណើររបស់លោកគ្រប់យ៉ាង៕