ការបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរុស្ស៊ី មុនជំនួបកំពូល លោក Kim Jong Un ជាមួយលោក Putin
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសរុស្ស៊ី បង្ហាញពី “សារៈសំខាន់ជាយុទ្ធសាស្ត្រ” នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ មុនជំនួបកំពូលដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Vladimir Putin បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ។ កំពុងត្រូវបានឃ្លាំមើលដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តដែលសង្ស័យថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធា ហើយអាចយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាវុធ និងបច្ចេកវិទ្យាការពារជាតិ លើកិច្ចប្រជុំដែលអាចនឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ។ លោក Kim បានទៅដល់ប្រទេសរុស្ស៊ីតាមរថភ្លើងឯកជនកាលពីថ្ងៃអង្គារ នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី អមដោយមន្ត្រីផ្នែកឧស្សាហកម្មការពារជាតិជាន់ខ្ពស់ និងជំនួយការយោធា … Read More