ដុំពេជ្រទំហំដ៏ធំបំផុតមួយគ្រាប់ ៣៩០ហ្គារ៉ាត់ រុស្សីជីករកឃើញ
រុស្សី៖ ប្រទេសរុស្សី Alrosa ក្រុមហ៊ុនអ្នកជីក រុករកពេជ្រដ៏ធំបំផុតមួយ បានប្រកាស កាលពិថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានប្រទះឃើញ និងជីកបាននូវដុំពេជ្រ ដ៏មានទំហំធំបំផុតមួយ មិនធ្លាប់មានរយៈពេលមួយ ទសវត្សចុងក្រោយនេះ ។
គេ ជីកបានត្បូងពេជ្រ ចេញពីទីតាំងជីកនៅក្នុងស្រុក Anabar ក្នុងតំបន់ Sakha ឬហៅថា Yakutia ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញ មិនទាន់ បានផ្តល់លទ្ធផល អំពីការសិក្សាស្រាវជ្រាវនិង វាយតម្លៃលំអិត ទៅលើដុំពេជ្យនេះនៅឡើយដែរ ។
ទំហំរបស់វាដែល មានប្រមាណ ជា៣៩០,៧ហ្គារ៉ាត់ និងត្រូវបានគេជីករកឃើញតាំងតែពីថ្ងៃទី៩ ខែកញ្ញាមកម្ល៉េះ ហើយរូបភាពវាត្រូវ បានចែករំលែក ទៅកាន់បណ្តាញ សង្គមយ៉ាងច្រើន។
ទោះបីជាយ៉ាងណាក្តីដុំពេជ្រ ដ៏ធំនេះនៅមិនទាន់ធំដល់ដុំពេជ្រ ឯកទក្តកម្មចាស់ដែលក្រុមហ៊ុន ធ្លាប់រកឃើញកាលពីឆ្នាំ២០១៣ ដែលមានទៅដល់៤១០ ហ្គារ៉ាត់នោះដែរ។
ក្រុមហ៊ុន Alrosa របស់រុស្សីគឺ ជាក្រុមហ៊ុនអ្នកផលិតដុំពេជ្យធំ ជាងគេបំផុតលើពិភពលោកឬមាន ចំណែកដល់ទៅ៣០ ភាគរយ នៃការជួញដូរពេជ្ររបស់ពិភពលោក ជាមួយនឹងទំហំពាណិជ្ជកម្ម ប្រចាំឆ្នាំដល់ទៅ៨០ ពាន់លានដុល្លារ ៕