សម្ដេចធិបតី ហ៊ុន ម៉ាណែត ការដាក់បញ្ចូលរមណីយដ្ឋានកោះកេរក្នុងបញ្ជីយូណេស្កូ បង្ហាញពីបញ្ញាញាណរបស់ដូនតាខ្មែរ

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានចាត់ទុកការសម្រេចដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូថា ជាការបង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកនូវមរតកសិល្បៈវប្បធម៌ដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ។ ​តាមរយៈសុន្ទរកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ«រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក» នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើក ឡើងថា ការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺប ង្ហាញអំពីបញ្ញាញាណរបស់ដូនតាខ្មែរ ដែលបុព្វបុរសដ៏អស្ចារ្យខ្មែរបានបន្សល់ទុកនូវមរតកវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប ជាពិសេសសំណង់ស្ថាបត្យកម្មប្រាង្គប្រាសាទដ៏វិសេសវិសាលនៅទូទាំ ងប្រទេស សម្រាប់កូនចៅជំនាន់ក្រោយចងចាំជាគំរូ និងរក្សាឱ្យបានគង់វង្សជារៀងរហូត … Read More

សម្តេចធិបតី និងលោកជំទាវ ដឹកនាំគណៈប្រតិភូចូលរួម “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ“ លើកទី៧៨នៅញូយ៉ក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា  ចូលរួម “កិច្ចពិភាក្សាទូទៅ  នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣”។    

បុត្រសេ្តចថៃ៖ ជំរុញពិភាក្សាបើកចំហអំពីច្បាប់ប្រមាថព្រះមហាក្សត្រ

ថៃ៖ ការអំពាវនាវឱ្យមានការពិភាក្សាជាសាធារណៈរបស់ ព្រះរាជបុត្រ Vacharaesorn Vivacharawongse អំពីច្បាប់តឹងរឹងរបស់ប្រទេសថៃស្តីពីការប្រមាថព្រះរាជវង្សានុវង្ស។ តួយ៉ាង ព្រះរាជបុត្របានលើកឡើងពីករណីនេះនៅក្នុងការតាំងពិព័រណ៍ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិជំនួសឱ្យប្រជាជនថៃ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ការតាំងពិព័រណ៍ដែលធ្វើនៅក្នុងទីក្រុងញូវយ៉កនេះមានឈ្មោះថា Faces of Victims of 112 ឬមុខជនរងគ្រោះក្រោមការដាក់ទោសទណ្ឌនៃមាត្រា១១២ តាមបន្ទូលព្រះរាជបុត្រមានព្រះរាជ។ ការណ៍នេះប្រព្រឹត្តិឡើងក្រោមការរៀបចំរបស់សកម្មជនថៃប្រឆាំងនឹងលទ្ធិរាជានិយម លោក Pavin Chachavalpongpun។ … Read More

លោក ពូទីន សម្រាប់២០២៣ ដំណើរទស្សនកិច្ចនៅចិន​ នឹងក្លាយជា ចេញក្រៅប្រទេសលើកដំបូង 

រុស្ស៊ី៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅខែក្រោយ ក្នុងដំណើរបំពេញទស្សនកិច្ចនៅបរទេសលើកដំបូង សម្រាប់ឆ្នាំ២០២៣ខណៈមុននេះ លោក Nikolay Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកពូទីន នឹងជួបសមភាគីចិនលោក ស៊ី ជីនពីង។ កាលពីថ្ងៃពុធទី២០ ខែកញ្ញា ថ្លែងក្នុងកិច្ចប្រជុំជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន លោក ពូទីន បានសរសើរជំនួបចុងក្រោយរបស់គាត់ជាមួយលោក ស៊ី នៅក្នុងខែមីនាថា ជោគជ័យខ្លាំងនិងអស្ចារ្យ ហើយបានផ្តល់សញ្ញាវិជ្ជមានខ្លាំងបំផុត ដល់ទំនាក់ទំនងទ្វេភាគី។ លោក ពូទីន និយាយថា … Read More

ប៉ូឡូញ៖ គំរាមអ៊ុយក្រែន ឈប់គាំទ្រក្នុងសង្គ្រាមជាមួយ រុស្ស៊ី

ប៉ូឡូញ៖ លោករដ្ឋមន្ត្រីក្រសួងកិច្ចការសហភាពអឺរ៉ុបរបស់ប្រទេសប៉ូឡូញ Szymon Szynkowski vel Sek បាននិយាយកាលពីថ្ងៃពុធទី២០   ខែកញ្ញាថា  រដ្ឋាភិបាលទីក្រុងវ៉ាសូវី  អាចនឹងកាត់ផ្តាច់ការគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ខណៈជម្លោះអំពីគ្រាប់ធញ្ញជាតិ កាន់តែឡើងកម្តៅរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរ។ នៅពេលស្នើឲ្យធ្វើអត្ថាធិប្បាយ លើការសម្រេចចិត្តរបស់ទីក្រុង វ៉ាសូវី ក្នុងការពង្រីកបម្រាមលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន ថ្វីបើ EU ដកការរឹតត្បិតហើយក៏ដោយនោះ រដ្ឋមន្ត្រីបានប្រាប់ទីភ្នាក់ងារព័ត៌មាន PAP ថា ប្រទេសប៉ូឡូញ នឹងមិនអត់ធ្មត់ឡើយ លើបញ្ហានេះ។ លោក Szynkowski vel Sek បន្តថា ការវាយបករបស់ទីក្រុងកៀវ ជុំវិញជម្លោះគ្រាប់ធញ្ញជាតិនេះ គឺធ្វើឲ្យប៉ះពាល់ដល់អ៊ុយក្រែនខ្លួនឯងទៅវិញទេ ព្រោះវានាំឲ្យសាធារណជនប៉ូឡូញមានអារម្មណ៍ឈឺចាប់ និងប៉ះពាល់ដល់ការគាំទ្រ លើការផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចជាបន្ត។ … Read More

អាស៊ែរបៃហ្សង់៖ ក្រសួងការពារជាតិ បញ្ជាក់ពីបទឈប់បាញ់ នៅតំបន់ការ៉ាបាក់

អាស៊ែរបៃហ្សង់៖ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការពារជាតិរបស់អាស៊ែរបៃហ្សង់ បានបញ្ជាក់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ជាមួយកងកម្លាំងភាគតិចជនជាតិអាមេនី នៅតំបន់ភ្នំណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែលជាតំបន់រស់នៅរបស់ជនជាតិអាមេនី។ ក្រសួងបានឲ្យដឹងថា កងកម្លាំងអាមេនី នៅតំបន់ការ៉ាបាក់ បានយល់ព្រម «ដាក់អាវុធរបស់ពួកគេចុះ» បោះបង់ចោលទីតាំងប្រយុទ្ធ និងប៉ុស្តិ៍យោធា ហើយនិងរំសាយអាវុធទាំងស្រុង ខណៈអាវុធ និងយុទ្ធោបរណ៍ធុនធ្ងន់ទាំងអស់កំពុងត្រូវបានប្រគល់ទៅឲ្យកងទ័ពរបស់អាស៊ែរបៃហ្សង់។ កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញាកន្លងទៅ ប្រទេសអាស៊ែរបៃហ្សង់ បានចាប់ផ្តើមប្រតិបត្តិការយោធា នៅក្នុងតំបន់នេះ ដោយនិយាយថា  ខ្លួនត្រូវការស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ   និងបណ្តេញអង្គភាពយោធាអាមេនីចេញពីទឹកដីរបស់ខ្លួន។ … Read More

នៅតំបន់ West bankកងកម្លាំងអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន៣នាក់

បរទេស៖ នៅតំបន់West Bank កងកម្លាំងអ៊ីស្រាអែល អនុវត្តប្រតិបត្តិការបោសសម្អាត កាលពីថ្ងៃអង្គារ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ពលរដ្ឋប៉ាឡេស្ទីន ៣នាក់ បានស្លាប់ និងប្រមាណ៣០នាក់បានរងរបួស។ កងកម្លាំងអ៊ីស្រអែល បានអនុវត្តនូវអ្វីដែលពួកគេនិយាយថាគឺជាប្រតិបត្តិការប្រឆាំងភេរវកម្ម នៅជំរំជនភៀសខ្លួន នៅក្នុងទីក្រុង Jennin។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និយាយថាកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានប៉ះទង្គិចជាមួយ ខ្មាន់កាំភ្លើងនៅក្នុងជំរំ និងបើកការវាយប្រហារដោយប្រើប្រាស់យានដ្រូន។ វីដេអូបានមកពីកន្លែងកើតហេតុ បានបង្ហាញផ្សែងខ្មៅដែលទំនងជាកើតឡើងដោយការវាយប្រហារ ហើយអ្នករងរបួសត្រូវបានបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ។ ការវាយឆ្មក់នេះគឺជាការវាយប្រហារចុងក្រោយនៃការប៉ះទង្គិចគ្នាកាលពីពេលថ្មីៗនេះជាបន្តបន្ទាប់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ West Bank។ … Read More

បន្ទាប់ពីមានជម្លោះ ឥណ្ឌាព្រមានពីការធ្វើដំណើរទៅកាណាដា

ឥណ្ឌា៖ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសឥណ្ឌាបានព្រមានពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅលេងផ្នែកខ្លះនៃប្រទេសកាណាដា ដែលជាការរារាំងថ្មីចុងក្រោយ នៅក្នុងជម្លោះការទូត ដោយសារមានការចោទប្រកាន់លើទីក្រុងញូវដេលី ពាក់ព័ន្ធនឹងការសម្លាប់អ្នកបំបែកខ្លួនរបស់សាសនា Sikh នៅជិតទីក្រុង Vancouver។ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានទាមទារឲ្យប្រទេសឥណ្ឌា អនុវត្តចំពោះការលាតត្រដាងនូវការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនេះយ៉ាងម៉ឺងម៉ាត់បំផុត ជុំវិញការស៊ើបអង្កេតរបស់ខ្លួនលើករណីឃាតកម្មនេះ។ លទ្ធផលនេះបានជំរុញឲ្យមានការបណ្ដេញអ្នកការទូតទៅវិញទៅមកដូចគ្នា និងការបដិសេធយ៉ាងដាច់អហង្ការពីប្រទេសឥណ្ឌា ដែលបាននិយាយថា ការលើកឡើងណាមួយ ដែលថា ខ្លួនមានចំណែករួមក្នុងការសម្លាប់ លោក Hardeep Singh Nijjar កាលពីខែមិថុនា … Read More

ផ្លែមៀន មានអត្ថប្រយោជន៍ដល់សុខភាព

ផ្លែមៀន (Dimocarpus longan) គឺជាផ្លែឈើតូចមូល ផ្អែម និងមានជាតិទឹក ដែលមានរាងស្រដៀងនឹងផ្លែឈើគូលេន។ វាមានសំបកក្រាស់ពណ៌លឿងបែកត្នោត។ នៅពេលដែលវានៅទុំ អ្នកអាចបកសំបកដើម្បីទទួលបានសាច់ពណ៌សស្រអាប់ ដែលបង្កប់គ្រាប់ពូជខ្មៅធំស្ទើរតែដូចភ្នែក។ អ្នកត្រូវញែកគ្រាប់ចេញដើម្បីបរិភោគវា។ ទោះជាយ៉ាងណាក៏ដោយគ្រាប់ក៏អាចត្រូវបានកែច្នៃ និងចំរាញ់ចេញដើម្បីទទួលបានប្រេងសំខាន់ៗ។ ផ្លែឈើត្រូពិកដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុតរបស់គ្រួសារ Sapindaceae ត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅក្នុងប្រទេសវៀតណាម ថៃ តៃវ៉ាន់ ចិន និងកម្ពុជា។ ប្រជាជនក្នុងតំបន់ប្រើផ្លែមៀនធ្វើជាបង្អែម ចាហ៊ួយ អាហារសាឡាដ និងនំផ្អែមជាដើម។ ប៉ុន្តែផ្លែមៀនមិនគ្រាន់តែជាផ្លែឈើអាស៊ីអាគ្នេយ៍ដ៏កម្រនោះទេ វាត្រូវបានគេប្រើប្រាស់អស់ជាច្រើនឆ្នាំមកហើយនៅក្នុងឱសថបុរាណ។ សូមស្វែងយល់ពីវិធីផ្សេងៗគ្នាដែល ផ្លែមៀនអាចជួយរាងកាយរបស់អ្នក និងថែទាំអ្នកឱ្យមានសុខភាព។ តើការបរិភោគផ្លែមៀនមានអត្ថប្រយោជន៍អ្វីខ្លះ? ១- មានប្រសិទ្ធិភាពជាអង់ទីករកាពារមហារីក៖ ផ្លែមៀនមានបរិមាណប៉ូលីហ្វេណុល(polyphenol )ខ្ពស់។សមាសធាតុ polyphenolic ដូចជាអាស៊ីត gallic បំបាត់នូវរ៉ាឌីកាល់សេរីដែលបង្កភាពតានតឹង និងការពុលដែលអាចបង្កឱ្យមានជំងឺមហារីក។ ផ្លែ … Read More