មេដឹកនាំកំពូលអាមេរិក និងមេដឹកនាំកំពូលអាល្លឺម៉ង់នឹងពិភាក្សាអំពីអ៊ុយក្រែន និងអ៊ីស្រាអែល ក្នុងជំនួបនៅសេតវិមាន

អាមេរិក៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់នឹងផ្តល់ការគាំទ្ររបស់អឺរ៉ុប សម្រាប់កិច្ចប្រឹងប្រែងរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក ដើម្បីទទួលបានមូលនិធិបន្ថែម សម្រាប់អ៊ុយក្រែន អំឡុងកិច្ចប្រជុំនៅសេតវិមានកាលពីថ្ងៃទី៩ ខែកុម្ភៈ ដែលក៏ត្រូវបានគេរំពឹងផងដែរថា នឹងពិភាក្សាអំពីជម្លោះ នៅមជ្ឈិមបូព៌ា។ លោក Scholz ជាមួយគ្នានេះ គ្រោងនឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចអាមេរិក មុនពេលចូលរួមជាមួយលោក Biden នៅសេតវិមាន ដើម្បីពិភាក្សាអំពីវិបត្តិទាំង២ ដែលកំពុងមានឥទ្ធិពលលើនយោបាយពិភពលោក។ យ៉ាងណាក្ដី គ្មានសន្និសីទសារព័ត៌មានរួមត្រូវបានគ្រោងទុកនោះទេ។ លោក John Kirby … Read More

មេដឹកនាំកំពូលអាមេរិក និយាយច្រឡំឈ្មោះរបស់ប្រធានាធិបតីម៉ិកស៊ិកថា អេហ្ស៊ីបទៅវិញ

អាមេរិក៖ ដូចដែលអ្នកបានដឹងហើយ លោកប្រធានាធិបតី Joe Biden និយាយថា ដំបូងឡើយលោក ស៊ីស៊ី (អាប់ដេល ហ្វាតា អាល់ ស៊ី ស៊ី) (Abdel Fattah al-Sisi) ប្រធានាធិបតីម៉ិកស៊ិក មិនចង់បើកច្រកព្រំដែនដើម្បីឲ្យដឹកជំនួយចូលក្នុងតំបន់ហ្កាហ្សាទេ ។ ខ្ញុំបាននិយាយជាមួយលោក។ ខ្ញុំបានបញ្ចុះបញ្ចូលលោកឲ្យបើកច្រកព្រំដែនទៅ។ លោកប្រធានាធិបតី Biden បាននិយាយច្រឡំ កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ ដែលបានសំដៅដល់លោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi តែបែរទៅជាមេដឹកនាំម៉ិកស៊ិកទៅវិញ។ … Read More

មេដឹកនាំកំពូលរុស្សី គំរាមសង្គ្រាមពិភពលោក បើសិនអាមេរិកដាក់ពង្រាយទ័ពនៅអ៊ុយក្រែន

រុស្សី៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានគំរាមកំហែងសហរដ្ឋអាមេរិក ជាមួយនឹងសង្រ្គាមសកលដែលនឹង«នាំមនុស្សជាតិទៅកាន់មាត់ជ្រោះគ្រោះថ្នាក់ បើសិនខ្លួនដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន។ លោកប្រធានាធិបតីរុស្ស៊ី បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់ការប្រយុទ្ធគ្នា នៅអ៊ុយក្រែន និងជំរុញឲ្យមានសន្តិភាព ដោយប្រាប់បុគ្គលិកទូរទស្សន៍អាមេរិក ទុកគឺ ខាលសុន ( Tucker Carlson)ថា ៖«យើងត្រូវតែរកផ្លូវចេញពីស្ថានភាពនេះ»។ ថ្លែងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ លោកពូទីន បានបង្ហាញខ្លួនជាសញ្ញាជាលើកដំបូងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានចូលរួមក្នុងកិច្ចចរចាសន្តិភាពអំពីសង្គ្រាមក្រៅផ្លូវការ។ លោកពូទីន បានប្រាប់លោក ខាលសុនថា៖«ទំនាក់ទំនងមួយចំនួន … Read More

ឥណ្ឌា សន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ​ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា!

ភ្នំពេញ៖ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា​ បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា បន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយ​សម្ភារៈផ្សេងៗដល់មន្ត្រីនគរបាលជាតិ​កម្ពុជា។ ការបញ្ជាក់ពីលោកជំទាវឯកអគ្គរដ្ឋទូត​ឥណ្ឌា​ បានធ្វេីឡេីងនាឱកាសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ អនុញ្ញាតជូនលោកជំទាវ​ ដឹកនាំសហការី​ ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល … Read More

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.ស.ហ. ដើម្បីដាក់ចេញទិសដៅការងារបន្តបន្ទាប់ សំដៅធានានិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់ គ.ស.ហ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ គ.ស.ហ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាសភាពប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីដាក់ចេញទិសដៅការងារប្រឆាំងការសម្អាតប្រាក់ សំដៅសម្រេចឱ្យបាននូវរបាយការណ៍វាយតម្លៃថ្នាក់ជាតិលើក២ ក្នុងឆ្នាំ២០២៤ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែបុស្ស … Read More

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប

ភ្នំពេញ៖ នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យោងតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ មករា ២០២៤ ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ។

អ៊ីស្រាអែលសម្លាប់ ពលរដ្ឋស៊ីវិល លើសលុបហើយ

អាមេរិក៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអ៊ីស្រាអែលមិនអាចប្រើប្រាស់ការវាយប្រហាររបស់ពួកហាម៉ាស់ថ្ងៃទី៧ខែតុលា ជាអាជ្ញាប័ណ្ណដើម្បីបន្ទាបបន្ថោកអ្នកដទៃហើយត្រូវតែកាត់បន្ថយការបាត់បង់ជីវិតនិងរបួសរបស់ជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សាឲ្យបាន នេះយោងតាមការចេញផ្សាយរបស់ RT ។ លោកបានធ្វើការអត្ថាធិប្បាយរបស់ខ្លួន កើតឡើងនៅពេលដែលការបន្តសង្គ្រាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស និងកំពុងបានបង្កឲ្យមានភាពបង្អាក់ទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ការគាំទ្របែបប្រពៃណីរបស់ជនជាតិអារ៉ាប់-អាមេរិក សម្រាប់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ខណៈដែលប្រទេសនេះ ឈានចូលដល់ពេលវេលាសម្រាប់ធ្វើការបោះឆ្នោតជាសកល។ គួរឲ្យដឹងដែរថា នៅពេលនេះបេក្ខជនឈរជួរមុខខាងគណបក្សសាធារណរដ្ឋលោក Donald Trump កំពុងទទួលបានសម្លេងគាំទ្រជាប់លាប់ជាងប្រធានាធិបតី Joe Biden ៕

ការគិតគូរទាញយកផលរួម ពីប្រេងកាត នៅតំបន់ត្រួតស៊ីគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែតថា ជាប្រយោជន៍សេដ្ឋកិច្ចជាតិ និងធ្វើឱ្យកម្ពុជា មានម្ចាស់ការលើវិស័យថាមពល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដោះស្រាយចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈការទាញយកប្រយោជន៍នេះដេីម្បីសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។ ការចេញមកបកស្រាយ របស់សម្តេចធិបតីបែបនេះ បន្ទាប់ពីមានក្រុមជ្រុលនិយម ចាំតែរិះគន់សម្តេចជាមួយនឹងកិច្ចការដែលសម្តេចបានខិតខំស្វែងរក ដើម្បីជាប្រយោជន៍ដល់ជនរួមជាតិកន្លងមកថា ប្រសិនបើសម្តេច ទៅពិភាក្សាកិច្ចការនៅតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះ ប្រៀបបានជាការលក់ទឹកដី … Read More

ត្រកូល ហ៊ុន គ្មានបំណងក្បត់ជាតិ ការអះអាងពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ជុំវិញកិច្ចចរចា លើតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ សម្តេចធិបតី ឆ្លើយតបនឹង ការលើកឡើង ពីមតិខាងក្រៅចោទ ដែលមានកត្តាពីរ ពាក់ព័ន្ធនឹងព្រំដែនទឹក និងជង្រុកស្តុកឧស្ម័នប្រេង ថាជាជនក្បត់ជាតិនោះ សម្តេចធិបតី បានធ្វើការអះអាងថា ក្រុមគ្រួសារសម្តេចដែលមានត្រកូល ហ៊ុន ទាំងអស់ មិនមានបំណងណាមួយ ចង់ទៅជាជនក្បត់ជាតិទេ ។ ការចេញមកបកស្រាយ អះអាងខាងលើនេះ របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ … Read More