សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការ ចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប

ភ្នំពេញ៖ នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យោងតាមអនុសាសន៍ណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៣០ មករា ២០២៤ ដើម្បីគ្រប់គ្រង និងចុះបញ្ជីដីធ្លីតំបន់ទន្លេសាបឱ្យបានច្បាស់លាស់ ព្រោះការថែរក្សាធនធានធម្មជាតិ សម្រាប់អត្តសញ្ញាណជាតិ និងទុកជាផលប្រយោជន៍តជំនាន់សម្រាប់កម្ពុជា គឺមានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ។