ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ

ស្ទឹងត្រែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា “មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ”។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ ថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ នេះ … Read More

មិនអាចទាយទុកមុនបាន! ការបោះឆ្នោតសកល ពលរដ្ឋឥណ្ឌូណេស៊ី រាប់ថយក្រោយ

ឥណ្ឌូនេស៊ី៖ អ្នកក្រុងចាកាតារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញបាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតប្រធានាធិបតី និងសភា ត្រឹមតែពីរថ្ងៃ មុនពេលម្ចាស់ឆ្នោតទៅបោះឆ្នោតទូទាំងប្រទេស។ នៅថ្ងៃពុធ ទី១៤កុម្ភៈ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ គឺជាការប្រកួតប្រជែងដ៏តឹងតែងរវាងឧត្តមសេនីយចូលនិវត្តន៍ និងបេក្ខជនលេចធ្លោរដែលបានចូលរួមប្រកួត៣លើក លោកប្រាបូវ៉ូ ស៊ូបៀនតូ ( Prabowo Subianto) អតីតអភិបាលក្រុងចាកាតា លោក អានីស បាស្វេដាន (Anies Baswedan) និងអភិបាលខេត្តជ្វាកណ្ដាល(Central Java) លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។ លោក … Read More

និយាយពីភូមិសាស្ត្រនយោបាយមានទស្សនៈដូចគ្នា ប៉ូឡូញ និងបារាំង

បរទេស៖ លោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយ កាលពីថ្ងៃម្សិលមិញនេះ ថា ប្រទេសបារាំង និងប៉ូឡូញ មានទស្សនៈដូចគ្នាទាក់ទងនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន។ នាទីក្រុងប៉ារីស អំឡុងសន្និសីទសារព័ត៌មាន ជាមួយលោក លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Tusk បាននិយាយថា៖ «យើងចង់ពួកយើងបញ្ជូនសញ្ញារួមមួយថា យើងត្រៀមខ្លួនជាស្រេច ក្នុងការសាមគ្គីភាពគ្នា នៅក្នុងគ្រប់ស្ថានភាពលំបាកបំផុតទាំងអស់ ហើយយើងកំពុងកសាងឡើងវិញនូវតំបន់ត្រីកោណ Weimar»។ សូមបញ្ជាក់ថា … Read More

ហេតុការណ៍បាញ់ប្រហារមួយ អតីតបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនក្រិក សម្លាប់មនុស្ស ៣នាក់

ក្រិក៖ អតីតបុគ្គលិក ដែលពោរពេញដោយកំហឹងឆាបឆួលម្នាក់ បានបាញ់សម្លាប់ប្រធានក្រុមហ៊ុនដឹកជញ្ជូនក្រិក និងមនុស្ស ២នាក់ផ្សេងទៀត មុនពេលធ្វើអត្តឃាត នៅឯការិយាល័យរបស់ក្រុមហ៊ុន នាទីក្រុងអាតែន កាលពីថ្ងៃម្សិលមិញនេះ បើតាមការឲ្យដឹងពីអ្នកនាំពាក្យនគរបាល ។ នគរបាល រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ ត្រូវបានដាក់ឲ្យប្រចាំការនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនដឹកជញ្ជូន European Navigation នៅជាយក្រុង Glyfada ភាគខាងត្បូង។ អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅកន្លែងកើតហេតុ បានរាយការណ៍ថា កងកម្លាំងប្រឆាំងភេរវកម្មបានចូលទៅក្នុងអគារនេះ ដោយបានជម្លៀសមនុស្សចេញពីខាងក្នុង។ លោកស្រី Konstantina Dimoglidou … Read More

ទឹកប្រាក់២៥លានអឺរ៉ូ ក្រុមហ៊ុន Google សន្យាផ្តល់ឲ្យអឺរ៉ុប ដើម្បីលើកកម្ពស់ជំនាញ AI

ទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ (ជិត ២៧លានដុល្លារអាមេរិក) ក្រុមហ៊ុន Google បានសន្យាផ្តល់ឲ្យ ដើម្បីជួយដល់ប្រជាជននៅតំបន់អឺរ៉ុបរៀនប្រើបញ្ញាសិប្បនិម្មិត (AI)។ ការប្រកាសពីការផ្តល់មូលនិធិ កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានឲ្យដឹងថា ខ្លួនបានចាប់ផ្ដើមបើកនូវកម្មវិធី សម្រាប់បណ្ដាសហគ្រាសសង្គម និងអង្គការមិនរកប្រាក់កម្រៃដែលអាចជួយទៅដល់អ្នក ដែលនឹងអាចទទួលបានអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលនេះ។ ក្រុមហ៊ុនក៏នឹងដំណើរការជាបន្តបន្ទាប់ផងដែរនូវ «សហមគមន៍សហគ្រិន” ដើម្បីជួយដល់ក្រុមហ៊ុនប្រើប្រាស់ AI ធ្វើឲ្យក្រុមហ៊ុនរបស់ពួកគេរីកចម្រើន និងបានពង្រីកវគ្គបណ្តុះបណ្តាល AI តាមអ៊ីនធឺណិត ដោយឥតគិតថ្លៃរហូតដល់ ១៨ភាសា។ កាលពីខែមករា ក្រុមហ៊ុន Google បានប្រកាសថា … Read More

ចូលឆ្នាំចិន ! ឃាត់ខ្លួនក្មេងទំនើង ៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន ៨ករណី

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានលើកឡើងថា គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺកំឡុងចូលឆ្នាំចិនចុងសប្ដាហ៍នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។ លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហា កើតឡើងក្នុងដែនដីរាជធានីខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិសាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរង … Read More

មេដឹកនាំថៃ ដាក់បញ្ជាឱ្យអគ្គស្នងការ នគរបាលជាតិ បង្កើនការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ថៃ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបង្កើនការបង្រ្កាប ការជួញដូរគ្រឿងញៀន បន្ទាប់ពីមានការរិះគន់ ចំពោះចំណាត់ការចុងក្រោយ របស់រដ្ឋាភិបាលរបស់លោក ក្នុងការបញ្ឈប់ការជួញដូរ គ្រឿងញៀនមេតំហ្វេតាមីន របស់ប្រទេស។ លោក សេដ្ឋា ថាវីស៊ីន បានជួបជាមួយអគ្គស្នងការ នគរបាលជាតិ គឹលោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិមុល កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដោយចង្អុលបង្ហាញថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែជារបៀបវារៈជាតិ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ … Read More

ការប្រមូលផ្តុំគ្នា ពីក្រុមបាតុករមួយក្រុមតូច នៅខាងក្រៅក្រសួងយុត្តិធម៌ ប្រឆាំងនឹងការដោះលែង លោក ថាក់ស៊ីន

ថៃ៖ ប្រមូលផ្តុំគ្នានៅខាងក្រៅក្រសួងយុត្តិធម៌ ពីក្រុមបាតុករមួយក្រុមតូច កាលពីថ្ងៃចន្ទគឺបានប្រឆាំងនឹងការរំពឹងទុកថា និងមានការដោះលែងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ពីពន្ធនាគារដោយមិនចំណាយពេលមួយថ្ងៃៗនៅក្នុងពន្ធនាគារ។ លោក Pichit Chaimongkol មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានថ្លែងថា «ថាក់ស៊ីនគ្រាន់តែជាអ្នកទោស ក្នុងនាមតែប៉ុណ្ណោះ» យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ មានតែបាតុករមួយក្រុមតូចប៉ុណ្ណោះ ដែលខ្លះគ្រវីទង់ជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក Pichit បានព្យាករណ៍ថា ចំនួនរបស់ពួកគេនឹងកើនឡើងតាមពេលវេលា … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់អំណោយ និងរៀបចំអាហារសាមគ្គី នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ស្ថិតក្នុងក្រុងបាត់ដំបង។ ក្នុងឱកាសនោះ … Read More