មិនអាចទាយទុកមុនបាន! ការបោះឆ្នោតសកល ពលរដ្ឋឥណ្ឌូណេស៊ី រាប់ថយក្រោយ
ឥណ្ឌូនេស៊ី៖ អ្នកក្រុងចាកាតារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញបាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតប្រធានាធិបតី និងសភា ត្រឹមតែពីរថ្ងៃ មុនពេលម្ចាស់ឆ្នោតទៅបោះឆ្នោតទូទាំងប្រទេស។
នៅថ្ងៃពុធ ទី១៤កុម្ភៈ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ គឺជាការប្រកួតប្រជែងដ៏តឹងតែងរវាងឧត្តមសេនីយចូលនិវត្តន៍ និងបេក្ខជនលេចធ្លោរដែលបានចូលរួមប្រកួត៣លើក លោកប្រាបូវ៉ូ ស៊ូបៀនតូ ( Prabowo Subianto) អតីតអភិបាលក្រុងចាកាតា លោក អានីស បាស្វេដាន (Anies Baswedan) និងអភិបាលខេត្តជ្វាកណ្ដាល(Central Java) លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។
លោក ប្រាបូវ៉ូ (Prabowo)គឺជាបេក្ខភាពដែលនឹងឈ្នះ តាមការស្ទង់មតិបានបង្ហាញដដែលៗថា ដោយមានការនាំមុខរហូតដល់២៨ពិន្ទុនៅក្នុងការស្ទង់មតិបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ដែលព្យាករណ៍ថាលោកឈ្នះភាគច្រើន ដោយមានសំឡេងគាំទ្រចំនួន៥១,៨% និង៥១,៩%ជាប់ៗគ្នា។
លោកអេឌី ស៊ូប្រ៊ីយ៉ាឌី (Edi Supriyadi)ជាអ្នករស់នៅទីក្រុងចាកាតា និងជាអ្នកបើកបររថយន្តឈ្នួលបាននិយាយថា សំឡេងអ្នកបោះឆ្នោតត្រូវបានបែងចែកនៅពេលនេះ ពួកគេផ្លាស់ប្តូរសន្លឹកឆ្នោតរបស់ខ្លួនពីបេក្ខជនមួយទៅបេក្ខជនមួយទៀត។ ដូច្នេះកាន់តែរំភើប និងមិនអាចទាយលទ្ធផលទុកមុនបានឡើយ។
លោក អាយ៉ា ហ្វើណាដេស (Arya Fernandes) អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ បាននិយាយថា ការបោះឆ្នោតនៅឆ្នាំនេះនឹងក្លាយជា “ការសាកល្បង” សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសឥណ្ឌូនេស៊ី ដោយសារលោកប្រធានាធិបតី Joko Widodo ដែលជិតផុតអាណត្តិគឺ ជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងការជះឥទ្ធិពលលើអារម្មណ៍ និងអាកប្បកិរិយារបស់អ្នកបោះឆ្នោត៕