អគ្គីភ័យបានឆាបឆេះរោងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង-មាន់ពីរោង១២.០០០ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិកនៅស្រុកបាណន់

បាត់ដំបង៖ នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះនៅវេលាម៉ោង០៤នឹង០០នាទីទៀបភ្លឺ មានករណីអគ្គីភ័យមួយបានកើតឡើងនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានឆេះរោងកសិដ្ឋានចិញ្ចឹមមាន់របស់ឈ្មោះឌិប ផាឌីន ភេទប្រុសអាយុ ៤២ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ

សមត្ថកិច្ចនឹងអាជ្ញាធរ បានឲ្យដឹងថា ករណីអគ្គីភ័យនេះបណ្តាលអោយខូចខាត មានឌុបខាងក្រោម៖
-ឆេះរថយន្តចំនួន០២គ្រឿង
-ម៉ូតូចំនួន០៣គ្រឿង
-រោងមាន់ធ្វើអំពីឈើប្រក់សង្ក័សីចំនួន០២ខ្នង ៨គុណ៦០ម៉ែត្រ
-រោងឡានចំនួន០១ខ្នង ១៥គុណ១២ម៉ែត្រ
-មាន់ពីរោងងាប់អស់មាត់១២.០០០ក្បាល និងសម្ភារៈប្រេីប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា មូលហេតុបណ្ដាលមកពីឆេះប្រពន័្ធហ្គាសកំដៅមាន់ ករណីនេះយេីងបានប្រើប្រាស់ឡានទឹកចំនួន៤គ្រឿង។សូមចូលរួមសោកស្តាយចំពោះករណីនេះ។