និយាយពីភូមិសាស្ត្រនយោបាយមានទស្សនៈដូចគ្នា ប៉ូឡូញ និងបារាំង
បរទេស៖ លោក Donald Tusk នាយករដ្ឋមន្ត្រីប៉ូឡូញ បាននិយាយ កាលពីថ្ងៃម្សិលមិញនេះ ថា ប្រទេសបារាំង និងប៉ូឡូញ មានទស្សនៈដូចគ្នាទាក់ទងនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែន។
នាទីក្រុងប៉ារីស អំឡុងសន្និសីទសារព័ត៌មាន ជាមួយលោក លោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Tusk បាននិយាយថា៖ «យើងចង់ពួកយើងបញ្ជូនសញ្ញារួមមួយថា យើងត្រៀមខ្លួនជាស្រេច ក្នុងការសាមគ្គីភាពគ្នា នៅក្នុងគ្រប់ស្ថានភាពលំបាកបំផុតទាំងអស់ ហើយយើងកំពុងកសាងឡើងវិញនូវតំបន់ត្រីកោណ Weimar»។
សូមបញ្ជាក់ថា វេទិកា «Weimar Triangle» (តំបន់ត្រីកោណ Weimar) នៃកិច្ចសហប្រតិបត្តិការនយោបាយ រវាងអាល្លឺម៉ង់ បារាំង និងប៉ូឡូញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១៕