ឃាត់ខ្លួនជនជាតិចិនម្នាក់ និងម៉ាឡេស៊ីម្នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកំពត៖ ជនសង្ស័យប្រុសស្រី២នាក់ ក្នុងនោះមានជមជាតិចិនម្នាក់ ជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពត ចុះបង្ក្រាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ឆៃនីនតាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិចិន មុខរបរម៉ាស្សា រស់នៅភូមិលក ឃុំឬស្សីស្រុក ស្រុកកំពង់តាច ខេត្តកំពត។ (ជួញដូរគ្រឿងញៀន) និង ឈ្មោះ ហឺឡុងសិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរបុគ្គលិកអនឡាញ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ (ប្រើប្រាស់គ្រឿងញៀន)៕