សម្តេចសង្ឃប៉ាប៖ មិនគួរគប្បីផ្តល់ជំនួយជាគ្រឿងអាវុធ ដល់អ៊ុយក្រែន ជា“លេងល្បែង”នោះទេ
បរទេស៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានផ្តល់ជាយោបល់ថា ប្រទេសមួយចំនួនកំពុង “លេងល្បែង” ជាមួយអ៊ុយក្រែន ដោយផ្តល់អាវុធជាមុនហើយបន្ទាប់មកពិចារណាពីការគាំទ្រពីការប្តេជ្ញាចិត្តរបស់ពួកគេទៅវិញ យោងលើប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ នៅលើយន្តហោះ សម្តេចសង្ឃ បានធ្វើការអត្ថាធិប្បាយរបស់ទ្រង់ក្នុងការធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងកំពង់ផែ Marseilles របស់ប្រទេសបារាំង ។ សម្តេចសង្ឃ កំពុងឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន ថាតើ សម្តេចមានការខកចិត្តដែរឬទេដែលការខិតខំប្រឹងប្រែងនាំមកនូវសន្តិភាពមិនបានសម្រេចនោះ? សូមបញ្ជាក់ថា សម្តេចសង្ឃ បានបញ្ជូនបេសកជនមួយរូប គឺ លោក Cardinal Matteo … Read More