រុស្ស៊ី៖ តាមដានបំផុតចំពោះការដាក់ពង្រាយប្រព័ន្ធសព្វាវុធ របស់អាមេរិក ក្នុងតំបន់អឺរ៉ុប
ម៉ូស្គូ៖ លោកស្រី Maria Zakharova អ្នកនាំពាក្យមកពីក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ក្រុងម៉ូស្គូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវជំហានរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលពីមុនត្រូវបានហាមឃាត់ដោយ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ហៅកាត់ថា (INF) នៅតំបន់អឺរ៉ុប បើតាមប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ការលើកឡើងនៅក្នុងអំឡុងពេល ធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកស្រី Zakharova ថា“យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវរាល់ជំហានរបស់សហរដ្ឋអាមេរិក ដើម្បីអនុវត្តផែនការធ្វើឱ្យមានស្ថិរភាព ដែលពាក់ព័ន្ធនឹងការដាក់ពង្រាយអាវុធទាំងនេះ” ។ លោកស្រីបានធ្វើការកត់សម្គាល់ថា នេះគឺមានសារៈសំខាន់ណាស់ ជាពិសេស ដោយពិចារណាលើការផ្អាករបស់រុស្ស៊ី … Read More