តំបន់គ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន គាំទ្រជម្រើសក្នុងការចូលរួមជាមួយទីក្រុងមូស្គូ

រុស្ស៊ី៖ លោក Vladimir Putin មេដឹកនាំវិមានក្រឹមឡាំង បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះថា ប្រជាជននៅក្នុងតំបន់គ្រប់គ្រងដោយទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន បង្ហាញពីបំណងចង់ក្លាយជាផ្នែកមួយរបស់រុស្ស៊ី ក្នុងការបោះឆ្នោតតំបន់កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ឡើងវិញការបោះឆ្នោតប្រជាមតិកាលពីឆ្នាំមុន ដែលបណ្តាប្រទេសលោកខាងលិចបានរិះគន់ថាខុសច្បាប់។ នៅក្នុងការថ្លែងសុន្ទរកថាតាមវីដេអូ ចេញផ្សាយនៅថ្ងៃខួបមួយឆ្នាំនៃការប្រកាសដ៏ចម្រូងចម្រាសរបស់រុស្ស៊ីថា ខ្លួនបានដាក់បញ្ចូលជាឧបសម្ព័ន្ធតំបន់ចំនួនបួនរបស់អ៊ុយក្រែន ដែលលោក Putin បាននិយាយថា ជម្រើសដើម្បីចូលជាមួយរុស្ស៊ី ត្រូវបានគាំទ្រដោយការបោះឆ្នោតតំបន់ក្នុងខែនេះ ដែលបានប្រែក្លាយមន្ត្រីមកគាំទ្រការដាក់បញ្ចូលឧបសម្ព័ន្ធរបស់រុស្ស៊ី។ លោកបាននិយាយនៅក្នុងវីដេអូថា «ដូចឆ្នាំកន្លងទៅដែរ នៅក្នុងការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្រ្ត ប្រជាជន បានបង្ហាញនិងបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ពួកគេ ក្នុងការមករួមរស់ជាមួយរុស្ស៊ី និងបានគាំទ្រជនរួមជាតិរបស់ពួកគេ តាមរយៈកម្លាំងពលកម្ម … Read More

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រក់ចុះបន្តិច តែទឹកកំពុងបែកវាលធ្វើឲ្យអ្នករងគ្រោះមានការកើនឡើង

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថាគិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានស្រុកចុះបន្តិចហើយ តែបរិមាណ នៃទឹកជំនន កំពុងបែកវាល ធ្វើឲ្យជនលិចស្រែចំការនិង ផ្ទះសម្បែងប្រជាពលរដ្ឋ នៅតាមទីវាលទំនាប់ៗ ធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះមានការកើនឡើងកាន់តែច្រើនទៅៗ ។ តាំងពីព្រឹកព្រលឹម ស្ថិតក្នុងស្ថានភាពបែបនេះ ឯកឧត្តម ខូយ រីដា កំពុងប្រើកម្លាំងសរុប និងមធ្បោបាយសរុប ចេញទូក កាណូតចុះ អន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាព បានទាន់ពេលវេលា និងនាំយកស្បៀងផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត់ ។ … Read More

បុណ្យភ្ជុំបិណ្ឌមានអត្ថន័យ​ដូចម្តេច?

បុណ្យភ្ជុំបិណ្ឌ (អង់គ្លេស: Pchum Ben Day) គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានចែកឋានរបស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” (Ancestor Ceremony) ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក K.279c ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ … Read More

ថ្ងៃកាន់បិណ្ឌ១ សូមអនុមោទនាបុណ្យ

ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារយ៉ាងដូច្នេះ នៅលើផេកហ្វេសប៊ុកផ្លូវការថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ … Read More

ACU ឲ្យស្មៀននឹងចៅសង្កាត់ចោមចៅ១ បំភ្លឺពីការពាក់ព័ន្ធករណីទារប្រាក់ពីប្រជាពលរដ្ឋ ស្នើសុំចុះហត្ថលេខានឹងបោះត្រា មិនបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល

ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយ ជូនលោកសូរ ភ័ក្រលំព័ង្ស ស្មៀនសង្កាត់ចោមចៅ១ និងលោកចៅសង្កាត់ចោមចៅ១ ដើម្បីសូមការបំភ្លឺពាក់ព័ន្ធករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង ២០០លានរៀល។ យោងតាមពាក្យបណ្ដឹងដែលអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបាននៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៣ និងស្មារតីអង្គប្រជុំពិនិត្យពាក្យប្ដឹងថ្ងៃទី ៧ខែកញ្ញាឆ្នាំ ២០២៣។ សេចក្តីមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបលោកថា អង្គភាពបានទទួលនិងពិនិត្យ លើពាក្យប្ដឹងដែលបានលើកឡើងថា លោកនឹងលោក គង់ វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ … Read More

កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញប្រកាសព័ត៌មានអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា កម្ពុជាទទួលឥទ្ធិពខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ o បណ្តាខេត្តនៅភាគពាយ័ព្យ និង ភាគខាងជើង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%។ រីឯរាជធានី និងបណ្ដាខេត្តដទៃទៀត … Read More

រថក្រោះអាប្រាម(Abram)របស់អាមេរិក ក្រុមទាហានអ៊ុយក្រែនរីករាយបានមកដល់ដៃ

អ៊ុយក្រែន៖ នៅភាគខាងកើត ក្រុមទាហានរថក្រោះអ៊ុយក្រែន បានឃើញការបញ្ជូននូវរថក្រោះអាមេរិក Abrams ទៅដល់ក្រុងគីវលើកដំបូងដែលជាផ្នែកមួយជួយឲ្យការប្រយុទ្ធនៅក្នុងសមរភូមិជាមួយនឹងអាវុធធន់ធ្ងន់ និងការការពារកាន់តែមានភាពប្រសើរ។ លោកវ៉្លូឌីមៀហ្សេលិនស្គី ប្រធានាធិបតី បាននិយាយ កាលបីថ្ងៃច័ន្ទថា អ៊ុយក្រែន បានទទួលការមកដល់នៃការដឹកជញ្ជូនលើកដំបូងនូវរថក្រោះអាប្រាម ដែលមានកម្លាំងខ្លាំងរបស់អាមេរិក ដើម្បីជួយនៅក្នុងវិស័យការពារជាតិប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ ក្រុមទាហានរថក្រោះអ៊ុយក្រែន កំពុងធ្វើការហ្វឹកហ្វឺននៅក្នុងតំបន់ដូនេតភាគខាងកើតបាននិយាយថា ម្ដងនេះ គេនឹងត្រូវដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ហើយរថក្រោះAbrams នឹងក្លាយជាជំហានដ៏ធំពីលើរថក្រោះយុគសម័យសូវៀត ដែលគេកំពុងធ្វើប្រតិបត្ដការនេះ។ មេបញ្ជាការរថក្រោះម្នាក់ ដែលប្រើប្រាស់សញ្ញាហៅ “Wel” បាននិយាយថា ក្រុមទាហានរថក្រោះរបស់លោកត្រូវការ អាវុធធន់ធ្ងន់ និងការការពារបន្ថែមដែលផ្ដល់ដោយអាប្រាម និងរថក្រោះបស្ចឹមប្រទេសផ្សេងទៀត … Read More

អាកាសយានដ្ឋានថ្មីសៀមរាប៖ ៥តុលាជាថ្ងៃធ្វើតេស្តចុងក្រោយ មុនដាក់ឲ្យដំណើរការជាលើកដំបូងនៅថ្ងៃ ១៦តុលា

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុន AIAI នឹងធ្វើតេស្តការហោះហើរបង្ហាញចុងក្រោយ( Final Airport Fight Demonstration) នៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីបញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រងការប្រតិបត្តិការអាកាសយាន្តដ្ឋាននេះទាំងមូល មុននឹងបើកទទួលជើងហោះហើរលើកទី១ នៅថ្ងៃទី១៦ ខែតុលា និងត្រៀមដាក់ឲ្យសម្ភោធជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បានឲ្យដឹង។ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្ដម … Read More

កសិករឥណ្ឌា៖ រងគ្រោះដោយគ្រោះរាំងស្ងួត តវ៉ាប្រឆាំងនឹងការចែករំលែកទឹកទន្លេ

ឥណ្ឌា៖ នៅភាគខាងត្បូងរដ្ឋ Karnataka របស់ប្រទេសឥណ្ឌា កសិករដែលកំពុងជួបប្រទះគ្រោះរាំងស្ងួត បានចាប់ផ្តើមធ្វើកូដកម្មរយៈពេលមួយថ្ងៃ កាលពីថ្ងៃសុក្រ ទី១៩ ខែកញ្ញា នេះ ដើម្បីតវ៉ាប្រឆាំងនឹងការចែករំលែកទឹកពីទន្លេ ដែលហូរកាត់រដ្ឋជិតខាង Tamil Nadu ផងដែរ។ នគរបាលបានជំរុញឲ្យមានភាពស្ងប់ស្ងាត់ ដោយសាលារៀន និងកន្លែងសាធារណៈទាំងអស់ត្រូវបិទទ្វារ ខណៈដែលកសិករ និងសមាជិកសហជីពរាប់ពាន់នាក់ បានត្រៀមរៀបចំការប្រមូលផ្តុំ បន្ទាប់ពីការតវ៉ា បានចាប់ផ្តើមនៅសប្តាហ៍នេះ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃទីក្រុង Bengaluru ទោះបីជាមានដីការបស់តុលាការឲ្យមានការបែងចែកទឹកក៏ដោយ។ នគរបាលបានចាប់ខ្លួនបាតុករ ដែលបានបិទផ្លូវ ខណៈកំពុងស្រែកពាក្យស្លោក នៅក្នុងផ្នែកមួយចំនួនរបស់រដ្ឋនេះ។ … Read More