ការសម្តែងក្តីកង្វល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការកើនឡើងនៃការប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត នយោបាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសអាស៊ានទាំង១១រួមទាំងអគ្គលេខាធិការអាស៊ានផងនោះ បានសម្តែងនូវក្តីកង្វល់ចំពោះការកើនឡើងនៃការ ប្រទាញប្រទង់គ្នាខាងភូមិសាស្រ្តនយោបាយ ដែលកត្តានេះទាមទារឲ្យអាស៊ានត្រូវរួមគ្នារកដំណោះស្រាយ ឲ្យបានសមស្របណាមួយ។ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២៣កន្លងទៅនេះ ថ្លែងពិធីបើកកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី«បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាង ភូមិសាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាច គាំទ្របានយ៉ាងពិតប្រាកដ ប្រកប ដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព»។ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា ក្នុងន័យនេះ … Read More

រាជរដ្ឋភិបាលកម្ពុជាបានចេញអនុក្រឹត្យ ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិ

📢 នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រាជរដ្ឋភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ លេខ: ២៨២ អនក្រ.បក ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ការចុះអនុស្សរណៈចំនួន៣ កម្ពុជា-ចិនពង្រឹងកិច្ចសហការណ៍នៃប្រទេសទាំងពីរ

ភ្នំពេញ៖ កាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ទទួលជួបពិភាក្សាជាមួយឯកឧត្តម លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ​អន្តរជាតិ ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ ។ ការជួបពិភាក្សានេះធ្វើឡើង នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានជួបសន្ទនាជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ ​នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន … Read More

អាចឡើងឈរតំណែងលេខ១ ពិភពលោក Aryna Sabalenka ក្រោយ Iga Swiatek ចាញ់

កីឡាការិនីវាយកូនបាល់ Aryna Sabalenka បេឡារុស ក្លាយជាកីឡាការិនីលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីការបរាជ័យរបស់ Iga Swiatek ត្រឹមជុំទី ៤។ ក្នុងវ័យ ២៥ ឆ្នាំកីឡាការិនីរូបនេះនឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភពលោក និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និងវាយគូនៅក្នុងអាជីព។ កីឡាការិនី Iga Swiatek ប៉ូឡូញ បានកាន់កាប់តំណែងលេខ ១ … Read More

សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍន៍

ឥណ្ឌូណេស៊ី៖ នៅទីក្រុងហ្សាការតា តាំងពីម្សិលមិញមកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួប​មេដឹកនាំ​បរទេសដែលអញ្ជើញមកទីនេះ ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២ សីហា មក ឥឡូវនេះជាពេលដែលសម្តេច នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក។ តាមរយៈការសំណេះសំណាលកាលពីម្សិលមិញ និងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីឡាវ និងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន កាលពីម្សិលមិញសម្តេច ហ៊ុន … Read More

 កូដកម្ម​ការងារ​ទំនង​ជា​ចាប់ផ្តើមហើយ ខណៈ​’កូដកម្ម​ឡើងកម្តៅ​ក្នុង​   រដូវ​ក្តៅ’ ជិត​មក​ដល់

កូដកម្មមានបុគ្គលល្បីៗនៅក្នុងហូលីវូដ ជាការគំរាមកំហែងមួយនៅក្រុង Detroit ដោយបានទទួលនៅរដូវកាលនេះថា “កូដកម្មរដូវក្តៅ” ប៉ុន្តែការរំខានការងារជាច្រើនអាចជាការឆ្លុះបញ្ចាំងពីការកើនឡើងជាប្រក្រតីនៃកូដកម្មក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីនេះៗ ជាជាងភាពក្តៅគគុកតែមួយជាមួយសកម្មភាពសហជីព។ ជាមួយនឹងកូដកម្មសំខាន់ៗជាច្រើនកំពុងបន្តក្នុងឆ្នាំ 2023 ត្រូវបានគេដាក់ឈ្មោះថា “កូដកម្មរដូវក្តៅ” ទោះបីជាសកម្មភាពកូដកម្មនៅឆ្នាំនេះ គឺស្របជាមួយការកើនឡើងនៃការបញ្ឈប់ពីការងារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ សកម្មភាពសហជីព រួមទាំងកូដកម្ម ជាទូទៅមានការកើនឡើងចាប់តាំងពីឆ្នាំ ២០០៩។ ការអនុម័តជាសាធារណៈចំពោះសហជីពគឺស្ថិតនៅក្នុងកម្រិតខ្ពស់ជាច្រើនទសវត្សរ៍ ប៉ុន្តែមានភាពខុសប្លែកគ្នាយ៉ាងទូលំទូលាយនៅទូទាំងវិសាលគមនយោបាយ។ តើមានសហជីពប៉ុន្មានបានធ្វើកូដកម្មនៅឆ្នាំ 2023? នៅចន្លោះដើមឆ្នាំ និងចុងខែសីហា មានកូដកម្មចំនួន 252 បានចាប់ផ្តើមនៅទូទាំងសហរដ្ឋអាមេរិក បើប្រៀបធៀបទៅឆ្នាំ2022 មាន414 នេះបើយោងតាមកម្មវិធីតាមដានសកម្មភាពការងាររបស់ Cornell-ILR … Read More

កញ្ញា ពេជ្រ ចរណៃ តារាសម្តែង ល្បីខាងប្រើក្បាច់គុន បង្ហាញអារម្មណ៍ អាក់អន់ចិត្ត ជាមួយអាជ្ញាធរ ខណៈចង់ថតរូប ដើម្បីផ្សព្វផ្សាយ ពីវប្បធម៌ មិនត្រូវបានគេអនុញ្ញាតិ

ភ្នំពេញ ៖ លោកអ្នកបានជ្រាបហើយថា កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែងមួយរូប ដែលមានសម្រស់ស្រស់ស្អាត ព្រមជាមួយគ្នានោះ កញ្ញា ចេះទាំងក្បាច់គុន ថែមទៀត ហើយកញ្ញា តែងតែលើកយក វប្បធម៌ ប្រពៃណីខ្មែរ បង្ហាញអោយអន្តរជាតិ បានស្គាល់។ ប៉ុន្តែ ពេជ្រ ចរណៃ បែរជាបញ្ចេញអារម្មណ៍ អាក់អន់ស្រពន់ចិត្ត នៅពេលដែល អាជ្ញាធរ បានបដិសេធ ជាច្រើនលើកច្រើនសារ ចំពោះការស្នើសុំ ទៅថត នៅតំបន់អង្គរ៕

ទឹកទំនប់វារីអគ្គិសនីកំចាយ អាជ្ញាធរបើកទ្វារចំនួន១ដើម្បីរំដោះទឹកចេញពីទំនប់

ខេត្តកំពត៖ ដើម្បីរំដោះទឹកចេញពីទំនប់ ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានបើកទ្វារទឹក ចំនួន ០១ កម្ពស់ ០២ម៉ែត្រ កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧´:០០នាទី ។ ដូច្នេះស្ថានភាពទឹកព្រែក និងមានកម្ពស់លើសពីធម្មតា។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ។ បន្ទាប់ពីក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងថា កម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ … Read More

ករណីឪពុកខឹងកូន អាយុទើបតែ៤០ថ្ងៃ យំមិនបាត់ ទម្លាក់កូន ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែ បណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ

កំហឹងកើតជាកំហុស ដែលធ្វើអោយឪពុកបានទម្លាក់កូន ដែលកំពុងបី នៅលើដៃ ទៅលើគ្រែ បណ្តាលអោយស្លាប់ ភ្លាមៗ ព្រោះតែខឹង កូន ដែលមានអាយុទើបតែ ៤០ថ្ងៃ យំមិនព្រមបាត់។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង បង្កឡើងដោយជនសង្ស័យជាឪពុកឈ្មោះ សោម ហុកហេង អាយុ២៤ឆ្នាំ ប្រពន្ធឈ្មោះ នាង ស្រស់ អាយុ ២០ឆ្នាំ។ ទារក ដែលត្រូវឪពុកសម្លាប់នោះ ឈ្មោះ … Read More