ការចុះអនុស្សរណៈចំនួន៣ កម្ពុជា-ចិនពង្រឹងកិច្ចសហការណ៍នៃប្រទេសទាំងពីរ

ភ្នំពេញ៖ កាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត តំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​ទទួលជួបពិភាក្សាជាមួយឯកឧត្តម លីវ ជានឆាវ (LIU JIANCHAO) រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ​អន្តរជាតិ ​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន​ ។ ការជួបពិភាក្សានេះធ្វើឡើង នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត បានជួបសន្ទនាជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ ​នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និង​ចុះហត្ថ​លេខាលើ អនុស្សរណៈយោគយល់គ្នា ចំនួន៣ រួមមាន៖ទី១. អនុស្សរណៈយោគយល់គ្នា រវាងផ្ទះយុវជន​ដើម្បីមិត្ត ភាពកម្ពុជា-ចិន ​ជាមួយទស្សនាវដ្តីពិភពលោកសហសម័យចិន សម្រាប់ឆ្នាំ២០២៣-២០២៥, ទី២. អនុស្សរណៈយោគយល់គ្នា រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ CIIC International Education Technology (Beijing) Co.,Ltd ស្តីអំពីអំពីកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍ​ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងទី៣. អនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយ​សាកលវិទ្យាល័យបច្ចេកវិទ្យា ​និងធុរកិច្ចប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការ​ផ្លាស់ប្តូរនិស្សិត ​និងបុគ្គលិកអប់រំ ​ក៏ដូចជាការស្រាវជ្រាវរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។

ក្នុងជំនួបភាគីទំាងពីរ ​ក៏បានប្តេជ្ញាក្នុងការទំនាក់ទំនងល្អ ​និងកិច្ចសហប្រតិបត្តិការទេ្វភាគី កម្ពុជា-ចិន ​ឱ្យកាន់តែប្រសើរឡើងថែមទៀត​ ពិសេសបន្តជំរុញកិច្ចសហប្រតិបត្តិការក្រោម ក្របខណ្ឌ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ​កម្ពុជា-ចិន ​ឱ្យកាន់តែមានភាពរលូន និងនាំមក​នូវគម្រោងសម្រាប់ អភិវឌ្ឍន៍​វិស័យសំខាន់ៗបន្ថែមទៀត ៕