ល្បិចថ្មី! រថយន្តគេយកទៅជួសជុល បែជាយកទៅលក់បន្តនៅការ៉ាស់មួយផ្សេង

ភ្នំពេញ៖  អស់រយៈពេលជិត១ខែ រថយន្តSTAREX មួយគ្រឿង ត្រូវបានម្ចាស់យកទៅឲ្យជាងជួសជុល លុះទៅរកមើលស្រាប់តែបាត់ទាំងរថយន្ត បាត់ទាំងជាង ទំនាក់ទំនងលែងបាន ដើរស្វែងរកស្រាប់តែប្រទះឃើញរថយន្តនៅយានដ្ឋានជួសជុលរថយន្តផ្សេងទៀត ពេលសាកសួរបែជាម្ចាស់យានដ្ឋានថាទើបតែទិញទៅវិញ? ហេតុការណ៍ខាងលើកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅយានដ្ឋាន ឈុន សុខន អូតូ ការ៉ាស់ នៅតាមផ្លូវលេខ១ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តមួយគ្រឿងខាងលើ ម៉ាកSTAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង 2A-6678។ បើតាមបុរសឈ្មោះ … Read More

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ត្រូវបានលោក ឌិត ឌីណា ចេញសេចក្តីសម្រេចផ្អាកតួនាទី

ខេត្តកោះកុង៖ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ឌីណា ពេលនេះបានកាត់សាច់ស្អុយចោលហើយ ដោយបានផ្អាកតួនាទីភារកិច្ចជាបណ្ដោះអាសន្ន លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង ចំពោះភាពមិនប្រក្រតី និងការអនុវត្តការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរ ។ ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីសម្រេចស្តីពីការផ្អាក និងចាត់តាំងមន្ត្រីរាជការធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញា … Read More

ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនជនជាតិថៃ៤នាក់

បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តិការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។  ការចាប់ខ្លួននេះ ដោយនគរបាលជាតិកម្ពុជាបានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន ៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ៣នាក់។ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ … Read More

ទស្សនកិច្ច ផ្លូវការ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា៖ អញ្ជើញអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមានលោក លោកស្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … Read More

ជំហរ អាមេរិក និងវៀតណាមព្រមានប្រឆាំង ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅសមុទ្រចិនខាងត្បូង

អា​មេរិក៖  ការព្រមានកាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា ពីសហរដ្ឋអាមេរិក និងវៀតណាម ប្រឆាំងនឹង «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង» នៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះ រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាចុងក្រោយដែលពាក់ព័ន្ធនឹងនាវាចិន។ លោកចូ បៃដិន ប្រធានាធិបតីអាមេរិក និងលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ប្រធានបក្សកុម្មុយនិស្តវៀតណាម បាននិយាយថា ការទាមទារប្រកួតប្រជែងលើផ្លូវទឹកយុទ្ធសាស្ត្រនោះ ត្រូវតែដោះស្រាយក្រោមបទដ្ឋានអន្តរជាតិ។ ទីក្រុងប៉េកាំង ទាមទារសិទ្ធស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ដែលពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ធ្វើការឆ្លងកាត់តាមរយៈនោះ ហើយចិនបានព្រងើយកន្តើយនឹងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិដែលថា … Read More

ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ប្រជាជនរស្ស៊ី មានប្រតិកម្មផ្សេងគ្នា

រុស្ស៊ី៖ លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅដល់ប្រទេសរុស្ស៊ីហើយ នេះបើតាមសារព័ត៌មានជប៉ុនរាយការណ៍នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ដែលនាំឱ្យមានប្រតិកម្មផ្សេងគ្នាពីពលរដ្ឋទីក្រុងមូស្គូ និងប្រជាជននៅទីក្រុងវ្លាឌីវ៉ូស្តុក (Vladivostok) នៅចុងបូព៌ានៃប្រទេសរុស្ស៊ី។ អ្នកក្រុងវ្លាឌីវ៉ូស្តុក ជាច្រើនបាននិយាយថា ពួកគេមិនប្រាកដទេថា តើមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន នឹងទៅទស្សនាទីក្រុងមួយនេះ ប៉ុន្តែបាននិយាយថារុស្ស៊ី និងកូរ៉េខាងជើងមានផលប្រយោជន៍រួម។ អ្នករស់នៅទីក្រុងមូស្គូ ដោយមិនបានប្រាប់ឈ្មោះម្នាក់ បាននិយាយថា «ប្រសិនបើយើងគិតពីស្ថានភាពនេះ ដោយសំដៅដល់កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ី តាមរបៀបត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍ពីខាងក្រៅបន្ថែមទៀត»។ … Read More

អគ្គស្នងការនគរបាលជាតិ

អគ្គស្នងការនគរបាលជាតិ សម្រេចដកមុខតំណែង លោកអនុសេនីយ៍ឯក ហុង សារ៉ុម ពីនាយប៉ុស្តិ៍ រដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋានគរបាលស្រុកស្ទោង ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មកជាមន្ត្រី។

អាមេរិកព្រមានមិនឲ្យមានការលក់អាវុធ មេដឹកនាំកូរ៉េខាងជើងបានទៅដល់រុស្ស៊ី

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍នៅថ្ងៃអង្គារ (១២ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅដល់ប្រទេសរុស្ស៊ីហើយ សម្រាប់អ្វីដែលវិមានក្រឹមឡាំងបាននិយាយថា នឹងជាការពិភាក្សាដ៏ទូលំទូលាយជាមួយប្រធានាធិបតី វ្លាឌីមៀ ពូទីន ស្របពេលមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថា ពួកគេមិនគួរយល់ព្រមលើកិច្ចព្រមព្រៀងអាវុធនោះទេ៕  

ចក្ខុវិស័យហិរញ្ញវត្ថុរបស់គ្រួសារកាន់តែអាក្រក់កាលពីអំឡុងខែសីហា

គ្រួសារអាមេរិកជាច្រើនមិនសូវមានសុទិដ្ឋិនិយមអំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ពួកគេ រួមទាំងកំណើនប្រាក់ចំណូល និងលក្ខខណ្ឌឥណទាន ខណៈការរំពឹងទុករបស់ពួកគេសម្រាប់អនាគតកាន់តែអាក្រក់ទៅៗ។ អ្នកប្រើប្រាស់មានអារម្មណ៍ថាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ គឺអាក្រក់ជាងកាលពីឆ្នាំមុនបន្តិច នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិលើការរំពឹងទុករបស់អតិថិជនកាលពីខែសីហា ឆ្នាំ 2023 របស់ New York Fed ។ អ្នកប្រើប្រាស់ក៏រំពឹងថាការងាររបស់ពួកគេ ក៏ដូចជាអតិផរណានឹងកាន់តែអាក្រក់ទៅៗនៅឆ្នាំក្រោយ។ អ្នកប្រើប្រាស់មានអារម្មណ៍ច្របូកច្របល់អំពីទីផ្សារការងារទាំងមូល ជាមួយនឹងឱកាសចាកចេញពីការងារដោយស្ម័គ្រចិត្តពួកគេកើនឡើង។ ការស្ទង់មតិលើការរំពឹងទុករបស់អតិថិជននៅខែសីហា ឆ្នាំ 2023 របស់ធនាគារកណ្តាលញូវយ៉កបានសាកសួរ1,300 គ្រួសារលើការរំពឹងទុករបស់ពួកគេចំពោះអតិផរណា លទ្ធភាពការងារ ប្រាក់ចំណូល និងការចំណាយ។ សរុបមក វាបានបង្ហាញថា គ្រួសាររបស់ពួកគេបានចាត់ទុកស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំមុន។ … Read More