BIS ធនាគារទូទាត់លុយអន្តរជាតិ ផ្តួចផ្តើមគម្រោងយក Blockchain មកប្រើប្រាស់
The Bank For International Settlement (BIS) គឺជាធនាគារផ្តល់សេវាកម្មដល់ធនាគារកណ្តាលរបស់ប្រទេសនីមួយៗក្នុងការទូទាត់លុយរបស់ពួកគេទៅតាមគោលនយោបាយរបស់ប្រទេសនីមួយៗ។ ធនាគារនេះមានសារ: សំខាន់ខ្លាំងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក។
ធនាគារនេះបានផ្តួចផ្តើមនូវដំណោះស្រាយហិរញ្ញវត្ថុដោយមានការយក Blockchain AI និង Internet Of Things មកប្រើប្រាស់។ការផ្តួចផ្តើមនេះបានដឹកនាំដោយប្រធានរបស់ The COP28 UAE។ ក្នុងលិខិតការផ្តួចផ្តើមមានគោលបំណងធំៗដូចជា ប្រើ AI ដើម្បីធ្វើរបាយការណ៏ ការផ្ទៀងផ្ទាត់ផ្សេងៗនិងស្វែងរកកំហុសផ្សេងៗ ប្រើ Blockchain ដើម្បីធ្វើការត្រួតពិនិត្រអោយបានត្រឹមត្រូវ មានតម្លាភាព,អាចផ្ទៀងផ្ទាត់ និង ជឿជាក់បាន និង ប្រើ IOT ដើម្បីធ្វើអោយប្រាកដថាមានការឆ្លងកាត់ការធ្វើតេស្តស្វែងរកហានិភ័យនិងផលប៉ះពាល់ផ្សេងៗ។
Coinbase បានបិទបញ្ជឺរបស់អ្នកប្រើប្រាស់នៅប្រទេសឥណ្ឌាមួយចំនួន ហើយមិនអនុញ្ញាត្តិអោយអ្នកប្រើប្រាស់នៅប្រទេសឥណ្ឌាអាចចុះឈ្មោះប្រើបានទៀតទេដោយសារតែគោលការណ៏ថ្មីរបស់ក្រុមហ៊ុន Coinbase។ Coinbase ក៏បានតម្លើងអត្រាការប្រាក់ទៅលើកាក់ USDC ផងដែរដោយសព្វថ្ងៃគឺ5%។
ឥណ្ឌាចេញច្បាប់ទាក់ទងនឹង Blockchain នៅខែក្រោយ។ G20 បានបង្កើតនៅគោលនយោបាយនៃការសិក្សាស្វែងរកហានិភ័យរបស់គ្រ៊ីបតូហើយឥណ្ឌានឹងក្លាយទៅជាប្រទេសទីមួយដែលដឹកនាំស្វែងរកច្បាប់ទាក់ទងនឹងគ្រ៊ីបតូ។
ប្រភព: theblock