វិធីធ្វើនំពុម្ពស្នូលដូង មិនត្រឹមមានក្លិនឈ្ងុយ ថែមទាំងឆ្ងាញ់

ថ្ងៃនេះនាំអារម្មណ៍បងប្អូនវិញទៅកាន់អតីតកាល ជាក្មេងថាធ្លាប់ញ៉ាំនំពុម្ពស្នូលដូង ក្មេងជំនាន់ក្រោយនេះប្រហែលមិនសូវបានភ្លក់សាកនំនេះទេមើលទៅ តែថាបើជំនាន់ក្មេងទស្សវត្សន៍៨០ និង៩០ វិញភាគច្រើនបានញ៉ាំស្ទើររាល់ថ្ងៃ ព្រោះវាថោក ហើយឆ្ងាញ់ ញ៉ាំឆាប់ឆ្អែតជាអាហារសម្រន់ពេលនៅសាលារៀន លុះមកដល់សព្វថ្ងៃមិនសូវមានកន្លែងលក់ទេ តោះនៅចាំអីទៀត! បើចង់ញ៉ាំអាចមើលរូបមន្តខាងក្រោម ធ្វើញ៉ាំតាមបាន៖ គ្រឿងផ្សំ៖ ម្សៅអង្ករ ៣៥០ ក្រាម ម្សៅមី ៣ស្លាបព្រាបាយ ស៊ុត ២ គ្រាប់ ខ្ទិះដូង ១ ចានចង្កឹះ ស្ករស កន្លះចានចង្កឹះ សាច់ដូងកោស កន្លះចានចង្កឹះ អំបិល … Read More

រដ្ឋមន្ត្រីក្រសួងធម្មការ៖ ស្នើរៀបចំវាយគង ជួង រគាំង ទូងស្គរ សម្រាប់ថ្ងៃទី២០-កញ្ញា ដើម្បីអបអរសាទរអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តក្របខណ្ឌទូទាំងប្រទេស ស្តីពីការរៀបចំវាយគង ជួង រគាំង ទូងស្គរ និងគោះត្រដោក តាមវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ សាលារៀនមានចរិតសាសនាផ្សេងៗ រួមទាំងមន្ទីរធម្មការ និងសាសនា ដើម្បីចូលរួមអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ … Read More

​ឥណ្ឌូណេស៊ី៖ ​សិស្សក្នុងទីក្រុង​តម្រូវឱ្យ​​ឆាប់ចូល​ថ្នាក់រៀន​តាំងពីព្រឹក​ព្រលឹម

ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូណេស៊ី ទីក្រុង Kupang កំពុង​សាកល្បង​កម្មវិធីសិក្សា​មួយ​ដែល​តម្រូវឱ្យ​សិស្ស​ចូល​ថ្នាក់រៀន​នៅវេលា​ម៉ោង5 និង30នាទី​ព្រឹក ដើម្បី «លើកកម្ពស់​វិន័យ» បង្កឱ្យមាន​មតិ​ចម្រូង​ចម្រាស​ក្នុងសង្គម។ នៅ Kupang ជា​ទីក្រុង​រដ្ឋបាល​របស់​ខេត្ត Nusa Tenggara ភាព​ខាងកើត របស់​ប្រទេស​ឥណ្ឌូណេស៊ី ឃើញមានទិដ្ឋភាព​សិស្សសាលា​ស្ងាប​ ពេល​កំពុងធ្វើដំណើរ​ទៅកាន់​សាលារៀន ​នៅពេល​ព្រឹក​ព្រលឹម បានក្លាយ​ជា​រឿង​សាមញ្ញ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ នោះ​គឺជា​សិស្ស​ចុង​កម្រិត​របស់​សាលា​វិទ្យាល័យ​ចំនួន​ដប់​ដែល​កំពុង​អនុវត្ត​កម្មវិធី​សាកល្បង​ចូល​សាលារៀន​នៅ​ម៉ោង5 និង30នាទី​ព្រឹក។ លោក Viktor Laiskodat អភិបាលក្រុង Kupang បាន​ប្រកាស​កម្មវិធី​នេះកាលពី​ខែ​មុន​ គឺធ្វើឡើង​ក្នុង​លើ​កម្ពស់​       វិន័យ​សម្រាប់​សិស្ស។ ក៏ប៉ុន្តែកម្មវិធី​នេះទទួលបាន​ការរិះគន់​ច្រើន​ពី​សាធារណជន។ … Read More

ខណ្ឌដូនពេញ៖ ករណីបញ្ឆោតស្រ្តីគ្រូទាយម្នាក់ នាំយកទៅសម្លាប់ក្នុងផ្ទះសំណាក់ ចាប់ខ្លួនស្ត្រីដៃដល់ហើយ

ភ្នំពេញ៖  ស្ត្រីដៃដល់ដែលបញ្ឆោតស្រ្តីគ្រូទាយម្នាក់ពីផ្សារសាមគ្គីនាំយកទៅសម្លាប់ក្នុងផ្ទះសំណាក់ ប្លន់យកគ្រឿងអលង្កា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៣ នៅក្នុងផ្ទះសំណាក់ហេងពេជ្រ មុខមន្ទីរពេទ្យកាល់ម៉ែត្រ ទីបំផុតសមត្ថកិច្ចចាប់ខ្លួនបានហើយ។ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៥នាទី បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤៥៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ចេញដោយឯកឧត្តមច្រឹងខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ នន ខង ភេទស្រី … Read More

ខណ្ឌពោធិ៍សែនជ័យ៖ ហុងដាឌ្រីម ព្រលះ ហុងដាBeat របួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖  ម៉ូតូហុងដាBeat កំពុងជិះឆ្លងផ្លូវ ស្របពេលម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នាល្បឿនលឿនជ្រុលទៅបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ម្នាក់បាក់ដៃឆ្វេង ម្នាក់បាក់ជើងស្តាំ ចំណែកម្នាក់ទៀតរងរបួសស្រាល។ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៉ី មុខការ៉ាស់សាំង PTT ចំណុចភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាកន្លែងកើតហេតុការណ៍ខាងលើ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-2076 ជិះគ្នា២នាក់ ពីកើតទៅលិច … Read More

ប្រទេសថៃ៖ ឪពុកម្តាយស្នើរដ្ឋាភិបាលថ្មី ជួយគិតគូរពីបញ្ហាបារីអេឡិចត្រូនិច

ថៃ៖ ក្នុងនាមជាឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្សសាលាភាគច្រើន បានយល់ស្របឱ្យរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដាក់បម្រាមហាមឃាត់ការនាំចូល ចែកចាយ និងលក់ដូរបារីអេឡិចត្រូនិចនៅក្នុងប្រទេស។ នេះបើយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការអភិវឌ្ឍសង្គម និងអាជីវកម្ម (SAB)។ លោក Suriyan Boontae នាយករងរបស់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការអភិវឌ្ឍសង្គម និងអាជីវកម្ម បានបង្ហាញការស្ទង់មតិថា ក្នុងចំណោមមនុស្ស ៥,៥៨២នាក់ នៅទូទាំងប្រទេសដោយមនុស្សជាង ៩០% បានគាំទ្រឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ករណីនេះជាបន្ទាន់។ ខណៈបារីអេឡិចត្រូនិច (E-cigarattes) នេះ អាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។ ជាមួយគ្នានេះដែរ លោក Vijj Kasemsap នាយកមជ្ឈមណ្ឌលស្រាវជ្រាវ … Read More

ករណីដាក់កំហិតជាឯកតោភាគី លើគ្រាប់ធញ្ញជាតិរបស់ខ្លួន ប្រធានា ធិបតីអ៊ុយក្រែន ព្រមានបណ្តាប្រទេសនៅសហភាពអឺរ៉ុប

អ៊ុយក្រែន៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវ នឹងឆ្លើយតប ប្រសិនបើបណ្តាប្រទេសនៅសហភាពអឺរ៉ុប សម្រេចដាក់កំហិតជាឯកតោភាគី លើគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ផ្ទុយនឹងការសម្រេចចិត្ត ដែលធ្វើឡើងនៅទីក្រុង ប្រ៊ុចសែល។ កាលពីថ្ងៃសុក្រ គណៈកម្មការអឺរ៉ុបបានជ្រើសរើសមិនបន្តការហាមឃាត់លើការចែកចាយស្រូវសាលី ពោត ស្រូវសាលីរបស់អ៊ុយក្រែន និងគ្រាប់ផ្កាឈូករ័ត្ន ទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី ប៊ុលហ្គារី និងស្លូវ៉ាគី។ ការទប់ស្កាត់ដែលត្រូវបានណែនាំនៅក្នុងខែឧសភាបានផុតកំណត់នៅថ្ងៃទី ១៥ ខែកញ្ញា នេះបើយោងតាមសារព័ត៌មាន RT … Read More

ទុកពេល៦ខែ ហ្វាំងឡង់ ឱ្យពលរដ្ឋរុស្ស៊ី យករថយន្តផ្លាកលេខរុស្ស៊ី ចេញពីប្រទេសខ្លួន

ហ្វាំងឡង់៖ ការផ្តល់ឱ្យម្ចាស់រថយន្តដែលបានចុះបញ្ជី នៅប្រទេសរុស្ស៊ីរយៈពេល៦ខែ ដើម្បីយករថយន្តចេញពីប្រទេសរបស់ខ្លួន ដោយហ្វាំងឡង់ បានរារាំងរថយន្តប្រភេទនេះភាគច្រើនមិនឱ្យចូលប្រទេស ប្រទេសហ្វាំងឡង់។ កាលពីដើមខែនេះ សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ឱ្យរដ្ឋជាសមាជិករបស់ខ្លួនរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនរបស់ពលរដ្ឋរុស្ស៊ីដែលចូលក្នុងប្លុកនេះ ជាផ្នែកនៃទណ្ឌកម្មដែលកើតចេញពីជម្លោះអ៊ុយក្រែន យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសហ្វាំងឡង់បាននិយាយថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា មានតែពលរដ្ឋសហភាពអឺរ៉ុបដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសរុស្ស៊ី សមាជិកគ្រួសារ អ្នកការទូត ឬអ្នកដែលធ្វើសកម្មភាពមនុស្សធម៌ នឹងត្រូវបានអនុញ្ញាតឱ្យនាំយករថយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី (ផ្លាកលេខរុស្ស៊ី) ទៅកាន់ប្រទេសហ្វាំងឡង់បាន។ ក្រោយ​មក ក្រសួង​បាន​ព្រមាន​ថា … Read More

សម្តេច​ធិបតី បានប្តេជ្ញាកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា

ភ្នំពេញ៖  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ធ្វើឡើងនៅក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុម និង វាសនាតមួយ» នាទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ “ក្នុងទិសដៅខាងមុខ អាស៊ាន និង ចិន … Read More