ថ្ងៃបង្ហាញខ្លួនលើកដំបូង កីឡាករទីម័រខាងកើត ទី៦ ស៊ុតបញ្ចូលទី

កីឡាករ Malik Xavier Loagar Fernando ជនជាតិទីម័រខាងកើត ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី បានប្រកាសនាំចូល សម្រាប់កូតាអាស៊ាន ក្នុងលីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។ ខណ:ខ្សែប្រយុទ្ធ Malik Xavier Loagar បង្ហាញខ្លួនលើកដំបូងឲ្យសៀមរាបអេហ្វស៊ី ស៊ុតបញ្ចូលទី១គ្រាប់ តាមស្មើ ១-១ ជាមួយយុវជនបាទី U18 នៅកីឡដ្ឋានស្វាយធំ សប្តាហ៍ទី១ នៃលីគលំដាប់ទី២ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា។ កីឡាករទីម័រខាងកើត បានផ្លាស់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ទាំង៦នាក់រួមមាន៖ … Read More

ប្រធានអង្គការណាតូ៖ សង្រ្គាមនៅអ៊ុយក្រែន នឹងមិនអាចបញ្ចប់ឆាប់ៗទេ

បរទេស៖ លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ បានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន អាចមានរយៈពេលវែង ដោយសារការវាយបករបស់ទីក្រុង គីវ ប្រឆាំងនឹងរុស្ស៊ី នៅតែបន្តទទួលបានផលតិចតួចប៉ុណ្ណោះ។ បណ្ដាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានព្យាយាមសង្កត់ធ្ងន់លើកំណើននៃយុទ្ធនាការសង្គ្រាមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែយុទ្ធនាការនោះបានដំណើរការអស់ជាច្រើនខែដោយមិនមានរបកគំហើញដុំកំភួនអីនោះទេ។ បើជំហានថយក្រោយនោះ នឹងនាំមកនូវការផ្លាស់ប្តូរលក្ខខណ្ឌនៅលើសមរភូមិ និងលទ្ធភាពដែលរុស្ស៊ី នឹងព្យាយាមម្តងទៀតដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែននោះ លោក Stoltenberg បាននិយាយថា «វោហាសាស្ត្រនុយក្លេអ៊ែររបស់លោកពូទីន គឺមានគ្រោះថ្នាក់ និងគ្មានមេត្តា ប៉ុន្តែអង្គការ … Read More

កសិករថៃមានក្តីសង្ឃឹមចំពោះការជាប់បំណុល និងជួបគ្រោះរាំងស្ងួត បន្ទាប់ពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់

ថៃ៖ បន្ទាប់ពីបំរាមនាំចេញស្រូវ-អង្កររបស់ប្រទេសឥណ្ឌា ជាពេលដែលការផ្គត់ផ្គង់ស្រូវ-អង្ករ កាន់តែលំបាកខ្លាំង ក្រុមកសិករនៅក្នុងប្រទេសថៃ នាំគ្នាប្រញាប់ប្រញាល់បង្កើនការផលិតស្រូវរបស់ខ្លួន ដើម្បីយកគុណសម្បត្តិពីតម្លៃស្រូវ-អង្ករហក់ឡើងខ្ពស់នៅលើទីផ្សារសកលោក។ ក្រុមប្រជាកសិករនៅខេត្តឆៃណាត ធ្វើការយ៉ាងប្រញាប់ប្រញាល់ទាំងថ្ងៃក្តៅកាលពីអំឡុងខែសីហា ដែលមានចម្ងាយប្រហែល ២០០គ.មភាគខាងជើងទីក្រុងបាងកក បានភ្ជួររាស់ដីស្រែដែលប្រមូលផលរួចកាលពីឆ្នាំមុន ដើម្បីរៀបចំធ្វើស្រែថ្មី។ តាមទម្លាប់ មានការធ្វើស្រែ ២រដូវក្នុង១ឆ្នាំ ហើយនៅពាក់កណ្តាលឆ្នាំ ប្រជាកសិករពុំបានស្ទូងស្រូវនោះទេ ដើម្បីរក្សាទឹក។ ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំនេះ អ្នកស្រី Sripai Kaeo-eam អាចធ្វើស្រែលើកទី ៣បាន ដើម្បីបង្កើនផលិតផលស្រូវ។ កសិកររស់នៅខេត្តភាគកណ្តាលឆៃណាត អ្នកស្រី Sripai … Read More

ការអំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ពិភពលោក ប្លុកG77 និងចិន

គុយបា៖ G77 ជាពាក្យហៅកាត់របស់ ប្លុកក្រុមប្រទេសកំពុងអភិវឌ្ឍ និងកំពុងរីកចម្រើនលើពិភពលោក ជាមួយប្រទេសចិនបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួននៅប្រទេសគុយបា កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា កន្លងទៅនេះ។ ប្រទេសចិន រួមជាមួយនឹងតំណាងឱ្យប្រមាណ៨០%នៃប្រជាជនពិភពលោក កិច្ចប្រជុំនៃប្លុកនេះ មានកម្មវត្ថុសំខាន់ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាធំៗលើសកលលោក ដូចជា សង្គ្រាមនៅអ៊ុយក្រែន បញ្ហាបម្រែបម្រួលអាកាសធាតុ ប្រព័ន្ធសេដ្ឋកិច្ចសាកល ពិសេសការស្រែកអំពាវនាវឱ្យមានការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ដឹកនាំដោយលោកខាងលិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។ ជាប្រធានប្តូរវេននៅឆ្នាំនេះ គុយបាដែលជាសមាជិកមួយនៃប្លុកG77នេះផងដែរ។ ក្នុងកិច្ចប្រជុំកំពូល ដែលមានរយៈពេលពីរថ្ងៃនៅទីក្រុង Havana ប្រទេសគុយបា គេឃើញមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋភិបាល … Read More

សហគ្រិនថ្មីថ្មោង គួរស្វែងយល់

ក្នុងការចាប់អាជីពមុខរបរ ឬមុខជំនួញអ្វីមួយយើងត្រូវសួរខ្លួនឯងថា តើយើងអាចធ្វើអ្វីខ្លះ ដើម្បីក្លាយជាផ្នែកមួយនៃភាពឆ្លាតវៃរបស់អ្នកមាន ហើយទទួលបានជោគជ័យត្រឹម 1% នៃពិភពលោក? យើងត្រូវស្វែងយល់នូវចំណុចចាប់ផ្ដើមថា យើងត្រូវតែទទួលយកវា ហើយក្លាយជាដំណើរដ៏វែងឆ្ងាយព្រមជាមួយការទាមទារឱ្យមានការខិតខំ និងការលះបង់យ៉ាងច្រើនបែបណាខ្លះ? ដូច្នេះជំហានត្រូវទៅ យើងត្រូវអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីទទួលបានភាពរីកចម្រើន និងភាពជោគជ័យនៅក្នុងជីវិតជាងមុនបានកម្រិតណា។   1–ផ្នត់គំនិតនិងអាកប្បកិរិយា៖ ក្នុងធម្មជាតិរបស់មនុស្ស គឺងាយចុះចំណោម និងទាញយកនូវអ្វីដែលអ្នកដទៃមានចំណុចរួមដូចជាខ្លួនឯង ដូច្នេះនៅពេលដែលសេពគប់មិត្តភក្តិ ឬនរណាផ្សេងទៀត ទោះបីជាក្នុងនាមជាអ្វីក៏ដោយ ក៏ត្រូវចេះសម្របខ្លួន​ សម្របផ្នត់គំនិត និងសម្របអាកប្បកិរិយារបស់ខ្លួនឯង។ បន្ទាប់មក ត្រូវសង្កេតមើលថា តើមិត្តភាព និងទំនាក់ទំនងទាំងនោះមានលក្ខណៈបែបណា? … Read More

អា​មេ​នីទៅ​ពឹងផ្អែក​ប្លុក​សេរី ​ជំនួសការដកខ្លួន​ពី​រុស្ស៊ី​ ​

អា​មេ​នី៖ ប្រទេស​នៅ​តំបន់​អាស៊ី​កណ្តាល​អា​មេ​នី​ដែលជា​សម្ព័ន្ធមិត្ត​ជា​ប្រពៃណី​ជាមួយ​មហាអំណាច​រុស្ស៊ី​តាំងពី​យូរ​មកហើយ ក្រោយពីបាន​ការប្រកាស​បដិសេធ​មិន​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​សមយុទ្ធ​យោធា​របស់​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព (CSTO)​​ ដែលមាន​រុស្ស៊ី​ជា​បងធំ​នោះ ទំនង​ផ្តាច់ខ្លួន​ចេញពី​ការពឹង​ផ្អែកលើ​រុស្ស៊ី​សម្រាប់​ការធានា​សន្តិ​សុខ​របស់ខ្លួន ខណៈដែល​ប្រទេស​នេះ​មាន​ជម្លោះ​បង្ហូរឈាម​ជាមួយ​ប្រទេស​ក្បែរ​ខាង​អា​ស៊ែ​បៃ​ហ្ស​ង់​។ ​ការ​ជូនដំណឹងរបស់​ប្រទេស​អា​មេ​នី​ដល់ទី​ក្រុង​ម៉ូស្គូ​ អំពី​ផែនការ​របស់ខ្លួន​អនុវត្តតាម​យុត្តាធិការ​របស់​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ ដែល​នឹង​អាច​ចាប់ខ្លួន​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី​ដែល​រង​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងពេល​ណាមួយ​ដែល​លោកពូ​ទីន​ជាន់​ទឹកដី​អា​មេ​នី​។ ​​ភាគី​រុស្ស៊ី​បាន​ជំទាស់​យ៉ាងខ្លាំង​ ទោះបី​មានការ​ចោទប្រកាន់​បែប​នោះក្តី។ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​បាន​រាយការណ៍​នៅ​ថ្ងៃអាទិត្យកន្លងមកនេះ​ថា ប្រទេស​អា​មេ​នី​បាន​ពិភាក្សា​ជាមួយ​រុស្ស៊ី​អំពី​ផែនការ​របស់ខ្លួន​ក្នុងការ​ជ្រក​ក្រោម​យុត្តាធិការ​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​។​ ​នេះបើ​យោងតាម​រ៉​យ​ទ័​រថា​ រដ្ឋាភិបាល​អា​មេ​នីបាន​និយាយថា ​ខ្លួន​កំពុង​ផ្លាស់ប្តូរ​ដើម្បី​មក​នៅក្រោម​យុត្តាធិការ​របស់​តុលា​ការដែល​ជំរុញ​ឱ្យ​ទីក្រុង​ម៉ូស្គូ​ព្រមាន​អំពី «​ផលវិបាក​ធ្ងន់ធ្ងរ​»​ប្រសិនបើ​វា​កើតឡើង​។ លោក Nikol Pashinyan ​នាយករដ្ឋមន្ត្រី​អា​មេ​នី បាន​ប្រាប់​សារព័ត៌មាន Politico ផ្សាយ​កាលពី​ថ្ងៃទី ​១៣ … Read More

ទីក្រុងTel Aviv៖ ការតវ៉ាប្រឆាំង ពីពលរដ្ឋអ៊ីស្រាអែល លើការផ្លាស់ប្តូរប្រព័ន្ធតុលាការ  

អ៊ីស្រាអែល៖ នៅទូទាំងទីក្រុង Tel Aviv ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ា កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការផ្លាស់ប្តូរដែលជួបបញ្ហាប្រឈមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ចំពោះការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប្រទេស។ ជាមួយការស្លៀកពាក់ពណ៌ខ្មៅ ដើម្បីប្រារព្ធឆ្នាំជនជាតិជ្វីហ្វថ្មី ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍ ក្រុមបាតុករបានក្រវីទង់ជាតិអ៊ីស្រាអែល និងស្រែកពាក្យផ្សេងៗប្រឆាំងលោក Netanyahu ។ លោក Netanyahu បានកំណត់ពេលធ្វើដំណើរតាមយន្តហោះនៅពេលយប់ទៅសហរដ្ឋអាមេរិក ដែលលោកនឹងមានជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍នេះជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលបានសម្តែងការព្រួយបារម្ភជុំវិញផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការ។ តាមការបញ្ជាក់ពីអ្នករៀបចំការតវ៉ា បាននិយាយថានឹងមានបាតុកម្មកាន់តែច្រើនថែមទៀតនៅអាកាសយានដ្ឋានអំឡុងពេលការចេញដំណើររបស់ លោក Netanyahu ព្រមទាំងនៅក្នុងរដ្ឋការលីហ្វរនីញ៉ា(California) … Read More

នេះជាទង្វើរមួយដែលខ្លួននៅជាវ័យកំពុងសិក្សា ហើយជាស្ត្រីភេទទៀង បែរជាមកវាយគ្នាបង្ហោះក្នុងបណ្តាញសង្គម។ វាពិតជាបំផ្លាញកិត្តិយសខ្លួនឯង ឪពុកម្តាយ និងសង្គមជាតិខ្លាំងណាស់៕ សូមកុំយកតម្រាប់តាម…!

«ប្រជាជាតិដែលស្រឡាញ់សន្តិភាពបំផុត» នឹងមិនមានសង្រ្គាម នៅក្នុងប្រទេសបេឡារុសនោះទេ ការអះអាងពីលោកលូកាសិនកូ

បេឡារុស៖ លោក អាឡិចសានឌឺ លូកាសិនកូ ( Alexander Lukashenko) ប្រធានាធិបតីស្វ័យប្រកាសបេឡារុស បាននិយាយថា នឹងមិនមានសង្គ្រាមលើទឹកដីបេឡារុសទេក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះ។ ក្នុងនាមប្រធានាធិបតី និងជាអគ្គមេបញ្ជាការកងទ័ព បានថ្លែងទៅកាន់ប្រជាជនបេឡារុសនៅថ្ងៃនេះថា ខ្ញុំចង់ធានាចំពោះអ្នកទាំងអស់គ្នា យើងមិនចង់ប្រយុទ្ធគ្នាតទៅទៀតទេ ហើយយើងនឹងមិនប្រយុទ្ធគ្នាទេ ហើយនឹងពុំមានសង្រ្គាមនៅលើទឹកដីនៃប្រទេសបេឡារុស ក្នុងលក្ខខណ្ឌបច្ចុប្បន្ននេះទេ ព្រោះវាមិនអាចទៅរួចទេ»។ ស្របពេលជាមួយគ្នានោះ លោកលូកាសិនកូ បានបញ្ជាក់ថា ប្រសិនបើមានអ្វីកើតឡើង ព្រះជាម្ចាស់ហាមឃាត់ យើងទាំងអស់គ្នា នឹងក្លាយជាបន្ទាយBrest យើងនឹងការពារទឹកដីរបស់យើងរហូតដល់ដំណាក់កាលចុងក្រោយ។ [បន្ទាយ Brest គឺជាវិមានដ៏សំខាន់បំផុតមួយក្នុងសម័យសង្គ្រាមលោកលើកទី២របស់សូវៀត ដែលល្បីល្បាញ ដោយសាររឿងទាហានសូវៀតការពារវាយ៉ាងអង់អាចប្រឆាំងនឹងកងទ័ពអាល្លឺម៉ង់ … Read More