សហគ្រិនថ្មីថ្មោង គួរស្វែងយល់

ក្នុងការចាប់អាជីពមុខរបរ ឬមុខជំនួញអ្វីមួយយើងត្រូវសួរខ្លួនឯងថា តើយើងអាចធ្វើអ្វីខ្លះ ដើម្បីក្លាយជាផ្នែកមួយនៃភាពឆ្លាតវៃរបស់អ្នកមាន ហើយទទួលបានជោគជ័យត្រឹម 1% នៃពិភពលោក? យើងត្រូវស្វែងយល់នូវចំណុចចាប់ផ្ដើមថា យើងត្រូវតែទទួលយកវា ហើយក្លាយជាដំណើរដ៏វែងឆ្ងាយព្រមជាមួយការទាមទារឱ្យមានការខិតខំ និងការលះបង់យ៉ាងច្រើនបែបណាខ្លះ?

ដូច្នេះជំហានត្រូវទៅ យើងត្រូវអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីទទួលបានភាពរីកចម្រើន និងភាពជោគជ័យនៅក្នុងជីវិតជាងមុនបានកម្រិតណា។

 

1ផ្នត់គំនិតនិងអាកប្បកិរិយា៖ ក្នុងធម្មជាតិរបស់មនុស្ស គឺងាយចុះចំណោម និងទាញយកនូវអ្វីដែលអ្នកដទៃមានចំណុចរួមដូចជាខ្លួនឯង ដូច្នេះនៅពេលដែលសេពគប់មិត្តភក្តិ ឬនរណាផ្សេងទៀត ទោះបីជាក្នុងនាមជាអ្វីក៏ដោយ ក៏ត្រូវចេះសម្របខ្លួន​ សម្របផ្នត់គំនិត និងសម្របអាកប្បកិរិយារបស់ខ្លួនឯង។ បន្ទាប់មក ត្រូវសង្កេតមើលថា តើមិត្តភាព និងទំនាក់ទំនងទាំងនោះមានលក្ខណៈបែបណា? ប្រសិនបើមានភាពយូរអង្វែង មានន័យថា អ្វីដែលយើងបានសម្របនោះក៏ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់យើងដែរ។ លើសពីនេះ យើងក៏ត្រូវតែសេពគប់ជាមួយនរណាដែលមានផ្នត់គំនិតរីកចម្រើន ផ្នត់គំនិតវែងឆ្ងាយ និងមានអាកប្បកិរិយាល្អ ដើម្បីនៅពេលយើងសេពគប់ ផ្នត់គំនិត និងអាក្បកិរិយារបស់យើងក៏កាន់តែរីកចម្រើនបន្ថែមទៀតទៅតាមនោះផងដែរ។

 

2-បង្កើតបណ្ដាញ៖ យើងអាចមានសក្តានុពលខ្លាំង ដើម្បីទទួលបានឱកាសដ៏អស្ចារ្យជាច្រើន នាពេលអនាគត ប្រសិនបើយើងបង្កើតបណ្តាញជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងទៀតដែលមានចំណុចរួមដូចយើង ឬមានចំណុចស្រដៀងគ្នានឹងយើង។ ហើយបើយើងចង់ក្លាយជាសហគ្រិនជោគជ័យ ត្រូវតែធ្វើយ៉ាងណាសេពគប់ជាមួយមនុស្សជុំវិញខ្លួនយើង ដែលជាសហគ្រិនចង់ជោគជ័យ និងជាអ្នកជោគជ័យស្រាប់ឱ្យបានច្រើន។ បន្ទាប់មក ស្តាប់រឿងរបស់ពួកគេ ចែករំលែកជាមួយពួកគេ ធ្វើការជាមួយពួកគេ និងធ្វើបែបនេះរហូតទាល់តែយើងអាចបង្កើតបានអ្វីមួយចេញជារូបរាង ហើយមានភាពជោគជ័យ។  លើសពីនេះ ចូរសំដែងថា យើងបានជោគជ័យលើកិច្ចការលើមកនិយាយនោះរួចទៅហើយ ដើម្បីទទួលស្តាប់សម្លេងរបស់ពួកគេ (ត្រូវចាំថាគេមិនឲ្យសូវឲ្យតម្លៃអ្នកបរាជ័យ ឬទទួលស្តាប់ពាក្យអ្នកទើបចេញរកស៊ីនោះឡើយ)។

 

  1. ធ្វើជាអ្នកស្ដាប់ដ៏ល្អដើម្បីកែតម្រូវ៖ យើងត្រូវបើកចិត្តឱ្យធំទូលាយ ដើម្បីស្ដាប់នូវទស្សនៈ និងមតិយោបល់ពីមនុស្សជុំវិញខ្លួនយកមកគិតពិចារណា។ លើសពីនេះ ត្រូវតែចេះស្ដាប់នូវអ្វី​ ដែលអ្នកដទៃបាននិយាយកែតម្រូវនូវចំណុចខ្វះខ្វាតរបស់យើង ដើម្បីកែតម្រូវ និងធ្វើឱ្យខ្លួនយើងមានភាពប្រសើរ ហើយរីកចម្រើនជាងមុន។