ថ្ងៃបង្ហាញខ្លួនលើកដំបូង កីឡាករទីម័រខាងកើត ទី៦ ស៊ុតបញ្ចូលទី
កីឡាករ Malik Xavier Loagar Fernando ជនជាតិទីម័រខាងកើត ក្លិបបាល់ទាត់សៀមរាបអេហ្វស៊ី បានប្រកាសនាំចូល សម្រាប់កូតាអាស៊ាន ក្នុងលីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។
ខណ:ខ្សែប្រយុទ្ធ Malik Xavier Loagar បង្ហាញខ្លួនលើកដំបូងឲ្យសៀមរាបអេហ្វស៊ី ស៊ុតបញ្ចូលទី១គ្រាប់ តាមស្មើ ១-១ ជាមួយយុវជនបាទី U18 នៅកីឡដ្ឋានស្វាយធំ សប្តាហ៍ទី១ នៃលីគលំដាប់ទី២ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា។
កីឡាករទីម័រខាងកើត បានផ្លាស់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ទាំង៦នាក់រួមមាន៖
- Mouzinho Barreto de Lima របស់វិសាខា
- Jhon Frith របស់ ISI ដង្កោសែនជ័យ
- Zenivio Gostavo Mota របស់គិរីវង់សុខសែន
- Georgino Da Silva របស់ឡាយហ្វអេហ្វស៊ី
- Cristevao Fernandes របស់ Angkor City FC
- Malik Xavier Loagar Fernando របស់សៀមរាបអេហ្វស៊ី៕