ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ
ស្ទឹងត្រែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា “មន្ត្រីនគរបាលណា ដែលផុងខ្លួនប្រើប្រាស់គ្រឿងញៀន នឹងត្រូវបញ្ចប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ”។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ចំពោះសិស្សនគរបាលជ័យលាភីទាំងអស់ ថា រាជរដ្ឋាភិបាលនៅនីតិកាលទី៧ នេះ … Read More