គោលការណ៍ដឹកនាំ ណែនាំ៧ចំណុច រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្តល់ដល់អគ្គស្នងការនគរបាលជាតិថ្មី
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំនួសនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី សម្រាប់នីតិកាលទី៧។ ក្នុងពិធីនោះ ឯកឧត្តមឧបនាយកដ្ឋមន្ត្រី បានផ្តល់នូវគោលការណ៍ដឹកនាំ ណែនាំសំខាន់ៗមួយចំនួនដល់កងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ច រួមចំណែកសម្រេចឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។ … Read More