រដ្ឋអាជ្ញាលីប៊ីបើកការស៊ើបអង្កេត ជុំវិញការធ្វេសប្រហែស កំពុងដំណើរការបន្ទាប់ពីមានការបាក់ទំនប់

លីប៊ី៖ ការស៊ើបអង្កេត កំពុងដំណើរការ ជុំវិញការធ្វេសប្រហែស បន្ទាប់ពីទំនប់ចំនួន២ បានបាក់ នៅទីក្រុង Derna របស់ប្រទេសលីប៊ី ដែលនាំឲ្យមានគ្រោះមហន្តរាយទឹកជំនន់ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ បើតាមរដ្ឋអាជ្ញាសាធារណៈ បាននិយាយកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ លោក Al-Siddiq Al-Sour ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយនិយាយថា បច្ចុប្បន្នការិយាល័យរបស់លោកកំពុងស៊ើបអង្កេតលើការធ្វេសប្រហែស ដែលអាចកើតមានពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាលបន្តបន្ទាប់គ្នា ដើម្បីកំណត់ថា តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះកង្វះការថែទាំទំនប់។ សូមបញ្ជាក់ថា ទឹកជំនន់ដ៏ធំ ដែលបណ្ដាលមកពីព្យុះដ៏ខ្លាំងមួយ … Read More

នាថ្ងៃទី២២កញ្ញាខាងមុខនេះ ប្រាសាទអង្គរវត្តមនឹងមានព្រះអាទិត្យរះចំកំពូលកណ្ដាល

សៀមរាប៖ សមរាត្រីរដូវវស្សា ឬព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។ សមរាត្រីរដូវវស្សា គឺជាវេលាពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅក្នុងខែមីនា និងខែកញ្ញា៕    

អគ្គនាយកដ្ឋានពន្ធដារ៖ សាររំលឹកម្ចាស់យានយន្ត មិនទាន់បង់ពន្ធ ឆ្នាំ២០២៣ ទៅបង់ពន្ធទាន់ពេល

ភ្នំពេញ៖ ការផុតកំណត់ កាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានក្រើនរំលឹកម្ចាស់យានយន្តទាំងអស់ មិនទាន់បំពេញ អញ្ជើញទៅបង់ពន្ធ ឲ្យទាន់ពេលវេលា ។ តាមរយៈសេចក្ដីជូនដំណឹង នាថ្ងៃទី១៥ កញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញថា ម្ចាស់យានយន្តមួយ ចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា «សូមក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ … Read More

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ កងទ័ពត្រូវការពារទឹកដី កុំរំលោភបំពានដីពលរដ្ឋ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងបញ្ជាក់ថា កងទ័ពត្រូវការពារបូរណភាពទឹកដី ផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ កុំរំលោភបំពានដីប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញ បិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនគ្រប់គ្រងអចលនវត្ថុ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំងវិស្វកម្ម … Read More

រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងកែសម្រួលឯកសណ្ឋានថ្មីមន្រ្តីជាប់កិច្ចសន្យា

រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញ យោងតាមគោលការណ៍ឯកភាពពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យា ហើយនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។   ការកែសម្រួលឯកសណ្ឋានមន្រ្តីជាប់កិច្ចសន្យាដែលជាមន្រ្តីជំនួយការសហការការងារជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររបស់មន្រ្តីជាប់កិច្ចសន្យាឱ្យមានការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភាកិច្ចចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ និងក៏ដើម្បីចៀសវាងកុំឱ្យមហាជនយល់ច្រឡំជាមន្រ្តីនគរបាលចរាចរណ៍។  

តោះរៀនធ្វើ នំពុម្ពខ្មែរយើង!

ក្មេងៗធ្លាប់ឆ្លងកាត់ជំនាន់ឆ្នាំ៩០ជាង បានស្គាល់ច្បាស់ពីនំពុម្ភ ព្រោះឲ្យតែដើរទៅរៀនតាមផ្លូវត្រូវឈប់ទិញញុំសឹងតែរាល់ព្រឹកតែម្តង ដោយហេតុថាតម្លៃធូរថ្លៃ ហើយញុំឆាប់ឆ្អែត ជូនកាលវិញទិញ១នំ ចែកគ្នាញុំ២នាក់ក៏មានដែរ។ ដូច្នឹង ថ្ងៃនេះ ចង់រំលឹកអតីតកាលពីក្មេងៗ សាកល្បងរៀនធ្វើញុំខ្លួនឯង តោះបងប្អូនចង់ធ្វើញុំ? គ្រឿងផ្សំ៖ – ម្សៅអង្ករ ៣៥០ក្រាម – ម្សៅមី ៣ស្លាបព្រាបាយ – ស៊ុត ២គ្រាប់ – ខ្ទិះដូង ១ចានចង្កឹះ – ស្ករស កន្លះចានចង្កឹះ – សាច់ដូងកោស … Read More

លក់នំពុម្ពក៏ជារបរជួយជីវភាពបន្ទាប់ពីធ្វើស្រែ ចំការ

អ្នកភូមិមួយចំនួន ក្រៅពីរបរស្រែចំការ និងលក់ដូរនៅពេលថ្ងៃ ក៏មានអ្នកឆ្លៀតធ្វើការងារផ្សេងដើម្បីរកកម្រៃចិញ្ចឹមជីវិត ដែលជាមុខរបរបន្ទាប់បន្សំមួយអាចរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគាត់។ នៅក្នុងឃុំព្រែកពោធនិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បងស្រី រដ្ឋានឹងប្តី របស់គាត់ឈ្មោះវ៉ាន់ បានប្រកបមុខរបបចាក់នំពុម្ភអស់រយះពេល៨ឆ្នាំមកហើយ។ ដោយសារតម្រូវការច្រើន និងមានឱជារសឈ្ងុយឆ្ងាញ់ធ្វើឲ្យគាត់លក់ដាច់បានច្រើន។ អ្នកស្រីបន្តទៀតថាក្នុងមួយថ្ងៃគាត់ចាក់នំ បានរហូតពី ៤00ទៅ ៥00 នំ ដើម្បីយកទៅបោះ ទៅឲ្យអ្នកលក់បន្តនៅស្រុកភូមិនេះ និងតាមស្រុកភូមិផ្សេងទៀត។ ការធ្វើនំបោះឲ្យអ្នកលក់បន្ត អ្នកស្រីលក់មួយក្នុងតម្លៃ ៤00រៀល ហើយអ្នកទិញហូបធម្មតា គាត់លក់បានមួយ៥00រៀល។ អ្នកស្រីបានលើកឡើងថា ជារៀងរាល់ព្រឹកគាត់ត្រូវក្រោកតាំងពីម៉ោង ៣ … Read More

លោក Kim Jong Un សរសើរយន្តហោះចម្បាំងរុស្ស៊ី លើការយកឈ្នះការគំរាមដ៏មានសក្តានុពល

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសម្តែងការកោតសរសើរចំពោះបច្ចេកវិទ្យាអាកាសចរណ៍របស់រុស្ស៊ី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលអាចយកឈ្នះការគំរាមកំហែងដ៏មានសក្តានុពលពីខាងក្រៅ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកកាលពីថ្ងៃសុក្រ ទៅកាន់រោងចក្រផលិតយន្តហោះចម្បាំងរុស្ស៊ី បានរាយការណ៍ដោយសារព័ត៌មាន KCNA នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះ ។ លោក Kim កាលពីថ្ងៃសុក្របានពិនិត្យរោងចក្រផលិតយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ជាផ្នែកនៃដំណើរទស្សនកិច្ច ដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភថា អាចពង្រឹងយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន និងជំរុញកម្មវិធីមីស៊ីល របស់ទីក្រុងព្យុងយ៉ាង។ ប្រធានាធិបតីរុស្ស៊ី លោក … Read More

បើករថយន្តបុកជនរងគ្រោះស្លាប់ សមត្ថកិច្ចចាប់ខ្លួននាយរងការិយាល័យ

ភ្នំពេញ៖ ករណី បើករថយន្តបុកបណ្តាលឲ្យជនរងគ្រោះស្លាប់នៅមុខវត្តឫស្សីស្រស់ ផ្លូវបេតុង ភូមិ កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង៤២នាទី សមត្ថកិច្ចជំនាញ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវបង្រ្កាប។ ជនរងគ្រោះឈ្មោះ ព្រុំ អ៊ាង ភេទ ស្រី អាយុ ៦៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ … Read More