ជួបជុំគូប្រជែងនៅទីក្រុងវ៉ាស៊ីនតោន លោក Trump និយាយវាយប្រហារ លោក DeSantis ថា «លោកបរាជ័យហើយ»
សហរដ្ឋអាមេរិក៖ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយវាយប្រហារបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ Ron DeSantis ដោយហៅលោកថា «បេក្ខជនបរាជ័យ» នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអភិរក្សនិយម Concerned Women for America កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា។
លោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis បានលើករឿងរ៉ាវរបស់ពួកគេ ទៅកាន់អ្នកបោះឆ្នោតដែលសម្តែងការសាទរ បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ព្រឹត្តិការណ៍ចំនួនពីរកាលពីថ្ងៃសុក្រ ដោយស្វែងរកកាគាំទ្ររឹងមាំជាមួយប្លុកបោះឆ្នោតដែលទំនងជាដើរតួយ៉ាងសំខាន់ក្នុងការជ្រើសរើសបេក្ខភាពប្រធានាធិបតីនៅឆ្នាំ ២០២៤ ។
បេក្ខជនទាំងពីរ បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ជាតិចំនួនពីរ ដែលបានកោះប្រជុំដោយ ក្រុម Concerned Women of America និងក្រុមប្រឹក្សាស្រាវជ្រាវគ្រួសារ ក្រុមអ្នកគាំទ្រសាទរដែលគាំទ្រច្បាប់រឹតបន្តឹងការរំលូតកូន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters ឬ Ipsos ដែលបានបិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកញ្ញាបានឲ្យដឹងថា លោក Trump ទទួលបានពិន្ទុនាំមុខប្រហែល ៣៥ ភាគរយលើលោក DeSantis និងលោក Vivek Ramaswamy ក្នុងចំណោមគ្រឹស្តសាសនិកដ៏ស្មោះស្ម័គ្រ។