នាថ្ងៃទី២២កញ្ញាខាងមុខនេះ ប្រាសាទអង្គរវត្តមនឹងមានព្រះអាទិត្យរះចំកំពូលកណ្ដាល
សៀមរាប៖ សមរាត្រីរដូវវស្សា ឬព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងចំថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ចាប់ពីម៉ោង៦ព្រឹកតទៅ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា។
សមរាត្រីរដូវវស្សា គឺជាវេលាពេលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលជាព្រឹត្តិការណ៍កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅក្នុងខែមីនា និងខែកញ្ញា៕