សម្តេចតេជោ ហ៊ុន សែន អញ្ជើញកូនស្រីពៅលោក ថាក់ស៊ីន ប្រធានគណបក្សភឿថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្ដាលខែមីនាខាងមុខ

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសចុះសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់គេហដ្ឋានផ្ទាល់នៅទីក្រុងបាកកប្រទេសថៃ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងថា សម្តេចបានអញ្ជើញ លោកស្រី អ៊ួង អ៊ីន ដែលជាកូនស្រីពៅរបស់លោកថាក់ស៊ីន ហើយជាប្រធាន គណបក្សភឿថៃផងនោះ ឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងចំណងមិត្តភាពនៃគណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា -ភឿថៃ)។ តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នារសៀលថ្ងៃទី២១ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន … Read More

ចិនបញ្ជាក់អ៊ុយក្រែនថា ខ្លួនមិនលក់អាវុធឱ្យភាគីជម្លោះ ហើយចិនក៏មិនបន្ថែមប្រេង លើភ្លើងផងដែរ

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ុយក្រែនថា ទីក្រុងប៉េកាំងនៅតែអព្យាក្រឹតក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយនឹងមិនលក់អាវុធឱ្យភាគីណាមួយឡើយ។ លោក Wang Yi និង Dmitry Kuleba បានជួបប្រជុំគ្នានៅឯសន្និសីទសន្តិសុខទីក្រុង Munich លើកទី ៦០ កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចពិភាក្សានេះគឺជាការជួបគ្នាកម្រិតខ្ពស់ លើកដំបូងរវាងទីក្រុងប៉េកាំង និងទីក្រុងគៀវ ចាប់តាំងពីប្រធានាធិបតីអ៊ុយក្រែន លោក … Read More

នៅឆ្នាំ 2035? ព្រះចន្ទអាចរៀបចំព្រឹត្តិការណ៍បាល់ទាត់ជាលើកដំបូង

ការនិយមចូលចិត្តបំផុតនៅលើពិភពលោក គឺជាកីឡាបាល់ទាត់ ដូច្នេះតើវាអាចត្រូវបានរៀបចំការប្រកួតនៅលើភព ឬទីឋានដទៃក្រៅពីផែនដី ឬទេ? ទាំងនេះគឺជាអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្របានកំពុងគិតដល់។ ពួកគេជឿថា បាល់ទាត់អាចលេងនៅលើឋានព្រះចន្ទយ៉ាងឆាប់នៅឆ្នាំ 2035។ ក្រុមអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកទេស និងបច្ចេកវិទ្យា (IET) ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស បានរៀបគម្រោងពិសេសមួយស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នៅលើឋានព្រះចន្ទ។ ពួកគេថា ការប្រកួតនេះនឹងមានថេរវេលា 90 នាទី ប៉ុន្តែមិនប្រើប្រាស់ឈុតសម្លៀកបំពាក់ធម្មតាដូចនៅលើផែនដី។ ការប្រកួតនៅខាងក្រៅភពផែនដីនឹងត្រូវបានចែកចេញជាបួនតង់ ហើយក្នុងមួយតង់មាន 10 នាទី និងសម្រាក 20 នាទីនៅចន្លោះតង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមានកីឡាករ 5 នាក់។ សម្លៀកបំពាក់កីឡាករដូចនៅលើផែនដីនឹងត្រូវបានជំនួសដោយឈុតអ្នកអវកាស … Read More

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងជាមួយក្រសួងមហាផ្ទៃ!

ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB) នៅកម្ពុជា បានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង ៣ទស្សវត្សកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ … Read More

ស្ថិតក្នុងតំបន់អំណោយផលដល់ជីវិត ជាភពថ្មីមួយទៀតបានរកឃើញ

រកឃើញផែនដីយក្សមួយទៀត ដោយក្រុមអ្នកវិទ្យាសាស្ត្រ ដែលស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន និងវិលជុំវិញផ្កាយមេដែលមានចម្ងាយពីព្រះអាទិត្យ 137 ឆ្នាំពន្លឺ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញភពថ្មីនេះ តាមរយៈការប្រើប្រាស់ផ្កាយរណបតេឡេស្កុប TESS របស់ណាសា។ ភពខាងលើដែលត្រូវបានដាក់ឈ្មោះឱ្យថា TOI-715b វិលជុំវិញកូនផ្កាយក្រហមមួយដួង មានទំហំតូចជាងព្រះអាទិត្យរបស់មនុស្ស។ យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានខាងលើត្រូវបានប្រកាសលើទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។ TOI-715b ធំជាងផែនដី … Read More

សម្ដេចតេជោ កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ដើម្បីសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខ របស់សម្ដេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ។ សម្ដេចតេជោ បានបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ»៕

ការយល់ព្រមលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ដោយរដ្ឋសភាបោះឆ្នោត មានឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

ភ្នំពេញ៖ សមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣ ជាឧបនាយករដ្ឋមន្រ្តី ១រូប និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ២រូប។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការ មានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១២០រូប។ … Read More

បោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំង ពីរដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញ លើសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។ សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការព្រឹកនេះមានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១៩រូប។ យោងតាមការសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗដែលស្នើសុំរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូបនោះ រួមមាន៖ … Read More

ការចុះឆែកឆេរទីតាំងបញ្ចាំទទួលផលចោរកម្ម មួយកន្លែងនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រកឃើញម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមងាផ្ទៃ បានស្រាវជ្រាវឆ្មក់ចូលឆែកឆេរ ទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅផ្ទះលេខ៩៤ ផ្លូវ១៩២ ក្រុម១០ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញម៉ូតូជាច្រើនគ្រឿង កាលពីម៉ោង៤រសៀល ថ្ងៃទី២០ ខែកុម្ភ :ឆ្នាំ២០២៤។ ចំណែកម្ចាស់ទីតាំងកំពុងរត់គេចខ្លួន រីឯទីតាំងត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ចំណែកវត្ថុតាង និងម៉ូតូដែលដកហូតបាន ត្រូវបានយកទៅរក្សារទុករងចាំចាត់ការតាមនិតិវិធី៕