គ្មានឳកាសមើលឃើញ សម្រាប់អាមេរិក លើកិច្ចសន្តិភាពនៅអ៊ុយក្រែន មុនការបោះឆ្នោត របស់ខ្លួនឡើយ

បរទេស៖ មេដឹកនាំលោកខាងលិច ត្រូវបានគេរាយការណ៍ថា បានច្រានចោលលទ្ធភាព នៃការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែលបានចរចា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន មុនពេលអ្នកបោះឆ្នោត អាមេរិក ទៅបោះឆ្នោតនៅចុងឆ្នាំនេះ បើយោងតាមការចេញផ្សាយរបស់ RT ។ សារព័ត៌មានដដែល បានបន្ថែមថា របបក្រុងគៀវបានទទូចឱ្យកងកម្លាំងរុស្ស៊ី ដកទឹកដីទាំងអស់ ដែលទទួលស្គាល់ ជាអន្តរជាតិ របស់អ៊ុយក្រែន ខណៈដែលការគាំទ្ររបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះ បើសិនលោក Donald Trump អាចយកឈ្នះទៅលើប្រធានាធិបតី ដែលកំពុងកាន់អំណាច Joe Biden ។ ចំណែកនៃកិច្ចការងារនយោបាយ … Read More

រដ្ឋសោត ខារ៉ូឡាយណា លោកស្រី នីគីហាលី បាត់បង់ជ័យជម្នះ ដោយធ្លាក់ចូលដៃលោក Trump

អាមេរិក៖ នៅក្នុងរដ្ឋ សោត ខារ៉ូឡាយណា (South Carolina) លោក Donald Trump បានយកឈ្នះលើលោកស្រី នីគីហាលី (Nikki Haley) ជារដ្ឋកំណើតរបស់លោកស្រី ដែលជាការដើរថយក្រោយដ៏ក្រៀមក្រំ សម្រាប់លោកស្រី ក្នុងការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី។ សារព័ត៌មាន AP បានហៅការបោះឆ្នោតបឋមនៅរដ្ឋ South Carolina សម្រាប់លោក Trump នៅពេលការិយាល័យបោះឆ្នោតបានបិទនៅម៉ោង ៧ យប់ម៉ោងក្នុងសហរដ្ឋអាមេរិក ថាជាការបង្ហាញយ៉ាងច្បាស់អំពីជ័យជម្នះដ៏ធំរបស់លោកនៅក្នុងរដ្ឋកំណើតរបស់លោកស្រីហាលី។ លោកTrump ទទួលបានការគាំទ្រក្នុងការបោះឆ្នោតប្រហែល … Read More

សមាជិកសភាជាន់ខ្ពស់ អ៊ុយក្រែនលើកឡើងថា អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយចិន

បរទេស៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន បានលើកឡើងថា ទីក្រុងគៀវត្រៀមខ្លួនជាស្រេច ដើម្បីជួយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវណាមួយ មិនថាអ៊ីរ៉ង់ កូរ៉េខាងជើង ឬចិនទេ។ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា ប្រទេសរបស់លោក នឹងបង្ហាញថាជាសម្ព័ន្ធមិត្តយោធាដ៏មានតម្លៃ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Christiane Amanpour កាលពីថ្ងៃសុក្រ លោក Aleksey Goncharenko បានប្តេជ្ញាចិត្តលើការអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ជូនជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ចំពេលមានការជាប់គាំងនៅក្នុងសភា នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។ … Read More

វីដេអូរបស់ក្រសួងការពារជាតិ ទាហានរុស្ស៊ី បង្ហាញគ្រាប់រំសេវ ក្នុងក្រុងរោងចក្រធ្យូងថ្ម Avdiivka

រុស្ស៊ី៖ ការផ្សព្វផ្សាយវីដេអូពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃម្សិលម្ងៃ បង្ហាញពីក្រុមទាហានរបស់ខ្លួននូវអ្វី ដែលគេនិយាយថា ជារោងចក្រធ្យូងថ្មអាវឌីអ៊ីវកា (Avdiivka) និងបានបង្ហាញគ្រាប់រំសេវ ដែលពួកគេបានរកឃើញនៅទីនោះ ដែលបានបន្សល់ទុកដោយកងទ័ពអ៊ុយក្រែន។ វីដេអូបានបង្ហាញក្រុមទាហានកំពុងដើកាត់អគារដែលខូចខាតក្នុងរោងចក្រធ្យូងថ្ម ការលើកទង់ជាតិរុស្ស៊ីឡើងលើដំបូលអគារ និងកំពុងបង្ហាញគ្រាប់រំសេវ ក្នុងនោះរួមមានគ្រាប់បែកដៃ ហើយនិងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត។ ទាហានម្នាក់ បានផ្ដល់តែសញ្ញាសំគាល់របស់ចំណងជើងជាសួរិន (Suren) ដែលត្រូវបានគេថតនៅក្នុងការិយាល័យមួយដែលកំពុងបង្ហាញខ្សែកាំភ្លើងយន្ដ និងជើងទម្របាញ់គ្រាប់រ៉ូកែត ដោយនិយាយថាវា បានមកពីអង្គកាណាតូ។ អ្នកសារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ទីកន្លែងចេញពីរចនាបទ និងទីតាំងរបស់អគារដែលស៊ីគ្នានឹងរូបភាព ផ្កាយរណប ហើយនិងរូបថតតំបន់ជាច្រើនសន្លឹករបស់រ៉យទ័រ ។ អ្នកសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេពីកាលបរិច្ឆេទដែលវីនេះគេបានថតនោះ។ … Read More

ដំណើរទស្សនកិច្ចមកកម្ពុជា របស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា គណបក្សភឿថៃ បានលើកឡើងពីរបៀបវារៈខែមីនា

ថៃ៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា មេដឹកនាំគណបក្សភឿថៃ បានទទួលយកការអញ្ជើញ របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ហើយនឹងអញ្ជើញ ទៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅខែក្រោយ។ លោក អគ្គលេខាធិការគណបក្សភឿថៃ Sorawong Thienthong បាននិយាយកាលពីថ្ងៃសៅរ៍ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រី ផែតងតាន ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP) នេះយោងតាមសារព័ត៌មាន The Nation របស់ថៃ … Read More

ការបាញ់បង្ហោះផ្កាយរណប បច្ចេកវិទ្យាទូរគមនាគមន៍ ចិន ទទួលបានជោគជ័យឆ្ពោះទៅកាន់ដងតារាវិថី

ប្រទេសចិន បានបញ្ជូនផ្កាយរណប ពិសោធន៍បច្ចេកវិទ្យា ទូរគមនាគមន៍ ដោយទទួលបានជោគជ័យ ទាំងស្រុង ទៅកាន់ទីអវកាស ដែលបានបាញ់ចេញ ពីកន្លែងបង្ហោះយានអវកាស Wenchang នៅខេត្ត ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងដែនកោះ កាលពីថ្ងៃសុក្រ ម្សិលម៉ៃនេះ ។ សូមបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ៧និង៣០នាទីយប់ ម៉ោងនៅទីក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែត Long March-5 Y7 ហើយបានចូល ទៅក្នុងគន្លងតារាវិថី ដែលបានគ្រោងទុក ដោយទទួលបានជោគជ័យ ។ … Read More

សម្ដេចប្រធានរដ្ឋសភា បានអញ្ជើញ​ទៅបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល

កណ្តាល៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ទៅបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យភូមិភាគ ហ៊ុន សែន ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ … Read More

សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចរាល់​នៅការិយាល័យ២០០៣ ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដំណើរការការបោះឆ្នោតបានប្រព្រឹត្ត ទៅក្នុងស្ថានភាពទៅល្អ ដោយមិន​មានបាតុភាព​អ្វី​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់នោះទេ។ ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ … Read More

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

កណ្តាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំង​សមាជិ​កព្រឹទ្ធសភា​ នីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ … Read More