សមាជិកសភាជាន់ខ្ពស់ អ៊ុយក្រែនលើកឡើងថា អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមជាមួយចិន
បរទេស៖ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន បានលើកឡើងថា ទីក្រុងគៀវត្រៀមខ្លួនជាស្រេច ដើម្បីជួយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹងសត្រូវណាមួយ មិនថាអ៊ីរ៉ង់ កូរ៉េខាងជើង ឬចិនទេ។ សមាជិកសភាជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា ប្រទេសរបស់លោក នឹងបង្ហាញថាជាសម្ព័ន្ធមិត្តយោធាដ៏មានតម្លៃ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Christiane Amanpour កាលពីថ្ងៃសុក្រ លោក Aleksey Goncharenko បានប្តេជ្ញាចិត្តលើការអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ជូនជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ចំពេលមានការជាប់គាំងនៅក្នុងសភា នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកថា សហរដ្ឋអាមេរិកបានប្រាប់ យើងថា “យើងនឹងនៅជាមួយអ្នក ‘ដរាបណាត្រូវការ។’ ឥឡូវនេះវាដល់ពេលដែលត្រូវធ្វើតាមការសន្យា” ហើយ។
លោក Goncharenko បានស្តីបន្ទោស អ្នកនយោបាយ អាមេរិក ចំពោះការផ្តោតអារម្មណ៍ខ្លាំងពេក លើការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដែលកំពុងតែលេចធ្លាយ ដោយនិយាយថាអ៊ុយក្រែនមិនគួរជា “ជនរងគ្រោះ” នៃរឿងនេះទេ។ លោកក៏បានអះអាងថា ការគាំទ្រអ៊ុយក្រែន បម្រើផលប្រយោជន៍របស់ក្រុងវ៉ាស៊ីនតោនមិនថាអ្នកណាឈ្នះ ការប្រណាំង សម្រាប់សេតវិមានឡើយ។
សមាជិកសភា អ៊ុយក្រែនរូបនេះ បាននិយាយថា នៅក្នុងព្រឹត្តិការណ៍ នៃសង្រ្គាមនាពេលខាងមុខ អាមេរិក “នឹងត្រូវការមនុស្សដែលនឹងឈរកៀកស្មា ជាមួយពួកគេ” ប៉ុន្តែមិនមានប្រទេសជាច្រើន ដែលមានឆន្ទៈ ក្នុងការចូលរួមគាំទ្រ សហរដ្ឋអាមេរិកនោះទេ៕