វីដេអូរបស់ក្រសួងការពារជាតិ ទាហានរុស្ស៊ី បង្ហាញគ្រាប់រំសេវ ក្នុងក្រុងរោងចក្រធ្យូងថ្ម Avdiivka
រុស្ស៊ី៖ ការផ្សព្វផ្សាយវីដេអូពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃម្សិលម្ងៃ បង្ហាញពីក្រុមទាហានរបស់ខ្លួននូវអ្វី ដែលគេនិយាយថា ជារោងចក្រធ្យូងថ្មអាវឌីអ៊ីវកា (Avdiivka) និងបានបង្ហាញគ្រាប់រំសេវ ដែលពួកគេបានរកឃើញនៅទីនោះ ដែលបានបន្សល់ទុកដោយកងទ័ពអ៊ុយក្រែន។
វីដេអូបានបង្ហាញក្រុមទាហានកំពុងដើកាត់អគារដែលខូចខាតក្នុងរោងចក្រធ្យូងថ្ម ការលើកទង់ជាតិរុស្ស៊ីឡើងលើដំបូលអគារ និងកំពុងបង្ហាញគ្រាប់រំសេវ ក្នុងនោះរួមមានគ្រាប់បែកដៃ ហើយនិងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត។
ទាហានម្នាក់ បានផ្ដល់តែសញ្ញាសំគាល់របស់ចំណងជើងជាសួរិន (Suren) ដែលត្រូវបានគេថតនៅក្នុងការិយាល័យមួយដែលកំពុងបង្ហាញខ្សែកាំភ្លើងយន្ដ និងជើងទម្របាញ់គ្រាប់រ៉ូកែត ដោយនិយាយថាវា បានមកពីអង្គកាណាតូ។
អ្នកសារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ទីកន្លែងចេញពីរចនាបទ និងទីតាំងរបស់អគារដែលស៊ីគ្នានឹងរូបភាព ផ្កាយរណប ហើយនិងរូបថតតំបន់ជាច្រើនសន្លឹករបស់រ៉យទ័រ ។ អ្នកសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេពីកាលបរិច្ឆេទដែលវីនេះគេបានថតនោះ។
កងទ័ពរុស្ស៊ីបានអះអាងពី ការចូលកាន់កាប់ទាំងស្រុងរូងចក្រធ្យូងថ្មដ៏ធំល្វឹងល្វើយដែលសល់ពីយុគសម័យសហភាសូវៀត ក្នុងក្រុងអាវឌីវការបស់អ៊ុយក្រែន ដែលត្រូវបំផ្លាញនៅថ្ងៃទី១៩កុម្ភ: ហើយក៍ជាការពាក់ព័ន្ធនឹងជ័យជម្នះដ៏ធំបំផុតលើសមរភូមិនៅក្នុងរយៈពេល៩ខែនៃការប្រយុទ្ធក្នុងសង្រ្គាមដ៍តានតឹងបំផុត៕