មេទាហានស៊ីឈ្នួលរុស្ស៊ី អាចបុរសម្នាក់ឡើងកាន់តំណែងជាជំនួសលោក Prigozhin
រុស្សី៖ គេសន្មត់ថា នឹងមានការឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ អាចជាប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ។ យន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើនោះមានលោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនាកន្លងទៅ ។ ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។ ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង … Read More