ដុំពេជ្រទំហំដ៏ធំបំផុតមួយគ្រាប់ ៣៩០ហ្គារ៉ាត់ រុស្សីជីករកឃើញ

រុស្សី៖ ប្រទេសរុស្សី Alrosa ក្រុមហ៊ុនអ្នកជីក រុករកពេជ្រដ៏ធំបំផុតមួយ បានប្រកាស កាលពិថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានប្រទះឃើញ និងជីកបាននូវដុំពេជ្រ ដ៏មានទំហំធំបំផុតមួយ មិនធ្លាប់មានរយៈពេលមួយ ទសវត្សចុងក្រោយនេះ ។  គេ ជីកបានត្បូងពេជ្រ ចេញពីទីតាំងជីកនៅក្នុងស្រុក Anabar ក្នុងតំបន់ Sakha ឬហៅថា Yakutia ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញ មិនទាន់ បានផ្តល់លទ្ធផល អំពីការសិក្សាស្រាវជ្រាវនិង វាយតម្លៃលំអិត ទៅលើដុំពេជ្យនេះនៅឡើយដែរ ។ ទំហំរបស់វាដែល … Read More

គ្មានជម្លោះព្រំដែន រុស្សី និងចិន រវាងគ្នានិងគ្នាឡើយ

រុស្សី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យ របស់ក្រសួងការបរទេស រុស្សី បានលើកឡើងថា បញ្ហាជម្លោះដែនកោះរុស្សី នៅលើទន្លេ Amur រវាងចិននឹងរុស្សីនោះត្រូវបានបោះបង្គោលព្រំដែន យ៉ាងត្រឹមត្រូវតាំងតែពីឆ្នាំ២០០៨ ហើយនៅតែបន្តរក្សា អនុវត្តកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្ន។  បានថ្លែងបន្ថែមទៀត លោកស្រី Zakharova ថាការចង្អុលបង្ហាញ អំពីសន្ធិសញ្ញាឆ្នាំ ២០០៥ ដែលបានបែងចែកកោះ Bolshoi Ussuriysky និងការបោះបង្គោលព្រំដែនចុងក្រោយឆ្នាំ ២០០៨ នៃព្រំដែនប្រវែង ៤៣០០ គីឡូម៉ែត្រផងដែរ … Read More

ការបញ្ជូនរថក្រោះសូវៀតចូលក្នុងប្រទេសហុងគ្រី និងប្រទេសឆេកូស្លូវ៉ាលោកពូទីន បានចាត់ទុកជាកំហុសមួយដ៏ធំ

រុស្ស៊ី៖  លោកវ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារនេះថា ការសម្រេចចិត្ដរបស់សហភាពសូវៀត ក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងប្រទេសហុងគ្រី និងប្រទេសឆេកូស្លូវ៉ាគី ដើម្បីបង្រ្កាបការតវ៉ាដ៏ធំនៅក្នុងអំឡុងពេលសង្រ្គាមត្រជាក់ គឺជាកំហុសមួយដែលមិនអាចកែប្រែបានឡើយ។ ក្នុងនាមជាមហាអំណាចអាណានិគម នៅពេលដែលគេសួរអំពីការយល់ឃើញរបស់ប្រទេសរុស្ស៊ី ចំពោះការសម្រេចចិត្ដរបស់ក្រុងម៉ូស្គូនៅក្នុងការបញ្ជូនរថក្រោះចូលក្នុងក្រុងប៊ុយដាប៉េសក្នុងឆ្នាំ១៩៥៦ និងចូលក្នុងក្រុងប្រាកក្នុងឆ្នាំ១៩៦៨នោះ លោកពុទីន និយាយថា វាពិតជា កំហុសមួយមែន។ នៅក្នុងប្រទេសហុងគ្រីក្នុងឆ្នាំ១៩៥៦ ការបះបោលត្រូវបានបង្រ្កាបដោយរថក្រោះ និងកងទ័ពសូវៀត។ ហើយមនុស្សជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងក្រុងប៊ុយដាប៉េស។ ការបះបោរក្នុងក្រុងប្រាកក្នុងឆ្នាំ១៩៦៨  ត្រូវបានបញ្ចប់នៅពេលដែលកងទ័ពសូវៀត បានចូលលុកលុយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។ លោកពូទីន ក្នុងឆ្នាំ២០២២ ក៏បានបញ្ជូនទ័ពរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន និងបានចាប់ផ្ដើមនូវសង្រ្គាមជើងគោកដ៍ធំបំផុតមួយនៅក្នុងអឺរ៉ុបចាប់ទាំងពីរសង្រ្គាមលោកលើកទី២មក។  

ចិន ធ្វើកិច្ចការដើម្បីរក្សាសន្ដិភាពនៅលើឧបទ្វីបកូរ៉េ

ចិន៖  កាលពីថ្ងៃអង្គារនេះ ក្រុងប៉េកាំងបាននិយាយថា ខ្លូនប្តេជ្ញារក្សាសន្ដិភាព និងស្ថិរភាពនៅឧបទ្វិបកូរ៉េ បន្ទាប់ពីប្រធានាធិបតីកូរេខាងត្បូងលោក យុន ស៊ុកយុល បានអំពាវនាវ ឲ្យប្រទេសចិនដើរតួនាទីទទួលខុសត្រូវនៅក្នុងការទប់ស្កាត់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ លោកស្រីម៉ៅ នីង អ្នកនាំពាក្យក្រសួងកាបរទេសចិន បានបន្ថែមថា លោកយុន ស៊ុកយុល និងនាយករដ្ឋមន្រ្ដីចិន លោកលី ឈាង បានពិភាក្សាពីភាពតានតឹងនៅលើឧបទ្វិបកូរ៉េនៅក្នុងអំឡុងជំនួបរយៈពេលខ្លីនៅក្រៅវេទិកានៃជំនួបកំពូលក្រុមប្រទេសG20 ក្នុងក្រុងញូដេលី កាលពីពេលថ្មីៗនេះ។ នៅពេលគេសួអំពីលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីចិន លោកស៊ី ជិពីង ជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន អាចកើតមានទេ? លោកស្រី បាននិយាយថា លោកស្រី … Read More

ធុរជនជប៉ុន៖ សម្ដេចធិបតីបង្ហាញពីអំណោយផលនៃច្បាប់វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។​ ឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណជូនចំពោះសម្ដេចធិបតីក្នុងជំនួបនេះ ដោយបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម។ សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម និងគណៈប្រតិភូ និងបានអរគុណ ចំពោះការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដែលឯកឧត្តម … Read More

អាជ្ញាធរជាតិអប្សរា សេចក្ដីប្រកាសព័ត៌មាន ឆ្លើយបំភ្លឺវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញ ទំនាក់ ទំនងសង្គម

📢 អាជ្ញាធរជាតិអប្សរាសូមជម្រាបជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនមេត្តាជ្រាប ថា៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញ ទំនាក់ ទំនងសង្គម នូវខ្លឹមសារស្តីពី “អង្គការលើកលែងទោសអន្តរជាតិ ស្ទើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ” លេខ៖ ៦៨៨/២៣ រប.សបក។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ

📢រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីណែនាំស្តីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លេខ :០១០/២៣ សណន.អ ចុះកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

និយ័តករទូរគមនាគមន៍កម្ពុជា

📢បញ្ជីបច្ចុប្បន្នភាពនៃប្រតិបត្តិករដែលកំពុងធ្វើប្រតិបត្តិការផ្តល់សេវាទូរគមនាគមន៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

BIS ធនាគារទូទាត់លុយអន្តរជាតិ ផ្តួចផ្តើមគម្រោងយក Blockchain មកប្រើប្រាស់

The Bank For International Settlement (BIS) គឺជាធនាគារផ្តល់សេវាកម្មដល់ធនាគារកណ្តាលរបស់ប្រទេសនីមួយៗក្នុងការទូទាត់លុយរបស់ពួកគេទៅតាមគោលនយោបាយរបស់ប្រទេសនីមួយៗ។ ធនាគារនេះមានសារ: សំខាន់ខ្លាំងក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ពិភពលោក។ ធនាគារនេះបានផ្តួចផ្តើមនូវដំណោះស្រាយហិរញ្ញវត្ថុដោយមានការយក Blockchain AI និង Internet Of Things មកប្រើប្រាស់។ការផ្តួចផ្តើមនេះបានដឹកនាំដោយប្រធានរបស់ The COP28 UAE។ ក្នុងលិខិតការផ្តួចផ្តើមមានគោលបំណងធំៗដូចជា ប្រើ AI ដើម្បីធ្វើរបាយការណ៏ ការផ្ទៀងផ្ទាត់ផ្សេងៗនិងស្វែងរកកំហុសផ្សេងៗ ប្រើ Blockchain ដើម្បីធ្វើការត្រួតពិនិត្រអោយបានត្រឹមត្រូវ មានតម្លាភាព,អាចផ្ទៀងផ្ទាត់ និង … Read More