ថ្នាក់ដឹកនាំថ្មីសហព័ន្ធបាល់ទះ ត្រូវខំប្រឹងពង្រឹង និងអភិវឌ្ឍន៍បន្ថែម ពីឯកឧត្តម នេត សាវឿន
ភ្នំពេញ៖ ថ្នាក់ដឹកនាំថ្មី នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវបន្ដពង្រឹង និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីសម្រេចបានសមិទ្ធផលដ៏ល្អប្រសើរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសជោគជ័យនៃការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ជាការលើកឡើងពី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ការជំរុញនេះ ធ្វើឡើងក្នុងសន្និបាតវិសាមញ្ញរបស់សហព័ន្ធ សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី២៦ ខែសីហានេះ នៅកីឡដ្ឋានព្រីនស៍ ស្របពេលឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានប្រកាសលាលែងពីតំណាងប្រធានសហព័ន្ធ ហើយត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រឯកឧត្តមជាប្រធានកិត្តិយស ។ ចំណែករចនាសម្ព័ន្ធថ្មី នៃថ្នាក់ដឹកសហព័ន្ធ … Read More