ការពិតសហស្ថាបនិករបស់គម្រោង PEPE បានលួចកាក់លក់
កាលពីម្សិលមិញមានការវេរកាក់ចេញពី Wallet របស់សហស្ថាបនិកគម្រោងកាក់PEPE ប្រមាណជា 15 លានដុល្លារ។ នេះជាថ្វីដៃរបស់អ្នកណាគឺនៅមិនទាន់ដឹងនោះទេ ហើយបើតាមអត្ថបទលើ Twitter បានចេញមកបកស្រាយហើយថាអ្នកដែលវេរចេញនោះ គឺជាក្រុមការងាររបស់ពួកគេ ដែលមានបំណងមិនល្អ។ ពួកគេបានវេរចេញរួច ថែមទាំងបានប្តូរ Smart Contract ក្នុងការវេរកាក់ចេញបន្តទៀតផង។ សព្វថ្ងៃនៅក្នុង Wallet របស់ Co founder នៅសល់កាក់ប្រមាណជា 10 ពាន់ពាន់លានកាក់ទៀត។
យោបល់របស់ខ្ញុំ: ទោះបីជាម្ចាស់គម្រោងចេញមកបកស្រាយយ៉ាងណាក៏ដោយក៏ខ្ញុំអស់ជំនឿចិត្តទៅលើកាក់នេះដែរព្រោះមិនដឹងថាអ្នកវេរចេញនោះជានរណាអោយប្រាកដ? ក្រែងលអ្នកដែលកំពុង Tweet នឹងជាអ្នកយកចេញដោយខ្លួនឯងក៏មិនដឹងរួចចោទអ្នកដ៏ទៃ។ ដូច្នេះចូរវិនិយោគដោយស្មារតីការប្រុងប្រយ័ត្ន។
Tether គឺជាក្រុមហ៊ុននៅពីក្រោយកាក់ USDT ដែលជា Stable Coin ធំជាងគេមួយក្នុងលោកបានបង្ហាញពីចំនួនលុយដែលជាតម្លាភាពនៃការរក្សាតម្លៃកាក់ USDT អោយនៅ1$ កាលពីថ្ងៃទី24 សីហាកន្លងមកនេះ។ ក្នុងរបាយការណ៍បានបង្ហាញថាក្រុមហ៊ុន Tether មានលុយច្រើនជាងតម្លៃកាក់ USDT សរុបដែលមានក្នុងទីផ្សារដែលចំនួនលុយនោះគឺ 3.3ពាន់លានដុល្លារដែលប្រើសម្រាប់រក្សាតម្លៃរបស់កាក់ USDT នៅក្នុង Blockchain ចំនួន 15។
ក្រុមហ៊ុន Tether មានទ្រព្យសម្បត្តិសរុប 86.1ពាន់លានដុល្លារ ជាបំណុលប្រមាណ 82.8ពាន់លានដុល្លារមានន័យថាមានទ្រព្យសម្បត្តិរបស់ខ្លួនពិតប្រាកដប្រមាណជា 3.3 ពាន់លានដុល្លារហើយកាក់ USDT មានប្រមាណជា 3.29 ពាន់លានដុល្លារ។